ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ះ​ខ្លាំង​កក្រើក​សង្វៀន​សុ​ី​អិន​សុ​ី​ទៀត​ហើយ​នៅ​ថ្ងៃ​សៅរ៍​​​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៨ សីហា ស​ប្ដា​ហ៍​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ផ្គូផ្គង​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៣​គូ​ប៉ះ​គ្នា ធ្វើ​ឱ្យ​រំពឹង​ថា​កក្រើក​សង្វៀនមិន​ខាន​ដោយសារ​កីឡាករ​ដែល​ជា​សមាសភាព​ចូលរួម​ប្រកួត​នៅ​ក្នុង​ពេល​នោះ​សុទ្ធតែ​ជា​ជើងខ្លាំង​មិនធម្មតា​នៅ​ក្នុង​ពិភព​ប្រដាល់​។ គូ​ទី​១ កីឡាករ បាង…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៨ សីហា ស​ប្ដា​ហ៍​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ផ្គូផ្គង​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៣​គូ​ប៉ះ​គ្នា ធ្វើ​ឱ្យ​រំពឹង​ថា​កក្រើក​សង្វៀន
មិន​ខាន​ដោយសារ​កីឡាករ​ដែល​ជា​សមាសភាព​ចូលរួម​ប្រកួត​នៅ​ក្នុង​ពេល​នោះ​សុទ្ធតែ​ជា​ជើង
ខ្លាំង​មិនធម្មតា​នៅ​ក្នុង​ពិភព​ប្រដាល់​។

គូ​ទី​១ កីឡាករ បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​សោម វិ​ឆ័​យ មក​ពី​ក្លិប​កងពល​តូច​លេខ​៧០ ។ គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ធ្លាប់​មានបទពិសោធន៍​ប្រកួតនៅ​លើ​សង្វៀន​ជោកជាំ​ដូច​គ្នា គ្រាន់តែ​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​កន្លង​មក​ប៉ុណ្ណោះ ។ បើ​និយាយ​ពី​កីឡាករ បាង កា​យ៉ាក មិន​ត្រឹមតែ​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ គេ​ធ្លាប់​ឈាន​ជើង​ចូល​ប្រឡូក​នៅ​លើ​សង្វៀន​ស្រុក​ថៃ​រាប់​មិន​អស់​ទៀត​ផង ។

មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​មក​ពី​ជាយ​ដែន​ខ្មែ​-​ថៃ​រូប​នេះ​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​លើក​នេះ​គេ​មក​ប៉ះ​ចំ សោម វិ​ឆ័​យ ដែល​មាន​ស្នៀត​ជើងល្អ​មិនដឹង​ថា​យ៉ាងណា​នោះ​ទេ ដោយ​គេ​បាន​ត្រឹម​គិត​ថា ជើង​ខ្លាំង​ប៉ះ​ជើង​ខ្លាំង​បែប​នេះ​នឹង​ធ្វើ​ឱ្យ​សង្វៀន​ទាំងមូល​កក្រើក​មិន​ខាន ។

គូ​ទី​២ កីឡាករ ផា​ន រះ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ប៉ះ​ជាមួយ​កីឡាកររិ​ន សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ពជើងទឹក ។ ផា​ន រះជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ដែល​មាន​បទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ច្រើន​ឆ្នាំ​ជាង​គូប្រកួត ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​យកឈ្នះ រិ​ន សា​រ័​ត្ន បាន​ដោយ​ងាយ​នោះ​ទេ ។ ម្យ៉ាងវិញទៀត កម្លាំង​ស៊ុ​ហ្វ​របស់​គេ​ពេល​នេះ​ក៏​រាង​ចុះ​ខ្សោយ​ជាង​មុន​បន្តិច​ដែរ ប៉ុន្តែ​បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​វិញ​នោះ​មិន​អាច​ប្រៀប​ជាមួយផា​ន រះ​បាន​ឡើយ ។

រិ​ន សា​រ័​ត្ន ធ្លាប់​ជា​អ្នក​ប្រដាល់​វាយ​ក្នុង​ទ្រុង ហើយ​វ័យ​ក៏​នៅ​ក្មេង​ជាង​ទៀត តែ​ទោះជា​យ៉ាងណា រិ​ន សា​រ័​ត្ន ក៏​មិន​អាច​មើល​ស្រាល​លើ​រៀមច្បង​ម្នាក់​នេះ​បាន​នោះ​ទេ​។​គូ​នេះ​រឹតតែ​មិន​អាច​ទាយ​ទុក​មុន​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ណាស់​មាន​តែ​រង់ចាំ​ទស្សនាការ​ប្រកួត​ជាក់ស្ដែង​ទាំង​គ្នា​ប៉ុណ្ណោះ។

គូ​ទី​៣ កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​ខេត្តបន្ទាយមានជ័យ ប៉ះ​ជាមួយ​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ ការ​ប៉ះ​គ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​ពីរ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​គឺជា​ការ​រៀបចំ​ដោយ​មើល​លើ​សមត្ថភាព​ជា​ធំ​ដោយសារ​អ្នក​ទាំង​ពីរ​បាន​យកឈ្នះ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​នាក់​ដូច​គ្នា​នា​ពេល​កន្លង​មក ។ តាម​រយៈ​ជ័យ​ជម្នះ​ផ្ទួន​ៗ​គ្នា​បែប​នេះ ទើប​គណៈកម្មការ​សម្រេច​ផ្គូផ្គង​ឱ្យ​ពួក​គេ​ទាំង​ពីរ​ប៉ះ​គ្នា​ដោយសារ​ចង់​ដឹង​ថា​អ្នក​ណា​គឺជា​ជើង​ខ្លាំង​ពិតប្រាកដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ