វៀតណាម​ ​គ្រប់គ្រង​នៅ​ដា​ណា​ង​បាន ប៉ុន្តែ​កូ​វី​ដ​-១៩ ឆ្លង​រាលដាល​នៅ​កន្លែង​ផ្សេង​ទៀត


ហាណូយ ៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​វៀតណាម បាន​និយាយ​ថា ការ​ផ្ទុះ​ឡើង​នៃ​រលក​ថ្មី ឆ្លង​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​នេះ បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន ២​ទៀត នៅ​ថ្ងៃ​ទី​៥ សីហា​នេះ នៅ​ពេល​ដែល​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង បាន​ប្រកាស​ពី​ការ​គ្រប់គ្រង​បាន​នៅ​ដា​ណា​ង ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​ដំបូង ដែល​ចម្លង​ក្នុង​សហគមន៍ ។

ការ​ស្វែងរក​និង​តាមដាន ការ​ធ្វើតេស្ត​រហ័ស​តាម​គោលដៅ និង​ការ​ដាក់​នៅ​ដាច់​ឆ្ងាយ​គ្នា បាន​ជួយ​ប្រទេស​វៀតណាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ឥឡូវនេះ រឹតតែ​ត្រូវ​ខិតខំ​ត្រួតត្រា​បន្ថែម​ទៀត ព្រោះ​មេរោគ​បាន​រាលដាល​យ៉ាង​ហោច​ណាស់ ទីក្រុង​និង​ខេត្ត​ចំនួន ១០ ហើយ ទូ​ទាំង​ប្រទេស​វៀតណាម ។

នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ក្រសួងសុខាភិបាល ក៏​បាន​រាយការណ៍ រក​ឃើញ ៤១​ករណី នៃ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ថ្មី​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ៧១៣​ករណី​ហើយ និង​មាន​អ្នក​ស្លាប់​ចំនួន ៨​នាក់ ។

ការ​ផ្ទុះ​ឡើង​ចម្លង​ក្នុង​សហគមន៍​នេះ ត្រូវ​បាន​គេ​រាយការណ៍​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា នៅ​ក្នុង​ទីក្រុង​ដា​ណា​ង​ហើយ​បាន​ឆ្លង​រាលដាល​ដល់ទី​ក្រុង​ធំ​ៗ ដូច​ជា​ហាណូយ និង​ហូ​ជី​មិ​ញ ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​វៀតណាម​លោក ង្វៀ​ន ថា​ញ់​ឡុ​ង (Nguyen Thanh Long) បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ បាន​រាលដាល​ដល់​ខេត្ត Bac Giang ក្បែរ​ទីក្រុង​ហាណូយ និង​ខេត្ត Lang Son ជាប់​ព្រំដែន​ប្រទេស​ចិន ដែល​ជាប់​ទាក់ទង​នឹង​ការ​ចម្លង​ក្នុង​សហគមន៍​នៅ​ដា​ណា​ង ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ក៏​ដូច​មន្ត្រី​រដ្ឋាភិបាល បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​ថ្មី​នេះ ប៉ុន្តែ​មិន​ទាន់​មានការ​ភ្ជាប់​(ពិតជាឆ្លងពីអន្តោប្រវេសន៍​ខុសច្បាប់)បញ្ជាក់​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ។

ម្សិលមិញ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា នៅ​ដា​ណា​ង និង​ខេត្ត​ក្វា​ង​ណា​ម គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ប៉ុន្តែ​វីរុស​នេះ​បាន​រាលដាល​នៅ​កន្លែង​ផ្សេង​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ