ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ព​ថៃ ថា​“​ការ​ស្អប់​ប្រទេស​ជាតិ​ឯង​”​គំរាមកំហែង​ខ្លាំង​ជាង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

បាងកក ៖ មេបញ្ជាការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ លោក អា​ភី​រ៉ាត គង់​សម​ផុង (Apirat Kongsompong) នៅ​ថ្ងៃ​ពុធ ទី​៥…

បាងកក ៖ មេបញ្ជាការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ លោក អា​ភី​រ៉ាត គង់​សម​ផុង (Apirat Kongsompong) នៅ​ថ្ងៃ​ពុធ ទី​៥ សីហា ២០២០នេះ បាន​ប្រាប់​នាយទាហាន​ថា ការ​ស្អប់ខ្ពើម​ប្រជាជាតិ ដែល​កំពុង​យាយី​ប្រទេស​នេះ គឺជា​ការ​គំរាមកំហែង​ដ៏​មួយ​ធំ ខ្លាំង​ជាង​វីរុស​កូ​វី​ដ​-១៩ រាតត្បាត​ទៅ​ទៀត ព្រោះថា ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ខ្លាំង​ឡើង​ៗ ។

នគរ​ថៃ​នេះ បាន​ធ្វើ​បាតុកម្ម ស្ទើរតែ​រាល់ថ្ងៃ អស់​រយៈពេល​ជាង​ពី​រស​ប្តា​ហ៍ ដោយ​ប្រជាជន​ថៃ វ័យក្មេង​ភាគច្រើន ដែល​បាន​នាំ​គ្នា​ប្រមូលផ្តុំ ពិសេសនៅ​ពេល​យប់​តវ៉ា ចំពោះ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​អតីត​មេបញ្ជាការ​កងទ័ព​គឺ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ។

ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​សាលា​យោធា​មួយ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មេបញ្ជាការ​កងទ័ព​លោក​ឧត្តមសេនីយ៍ អា​ភី​រ៉ាត បាន​និយាយ​យ៉ាង​ចំ​ៗ​អំពី “​ជំងឺ​” នៃ​ការ​រិះគន់​ប្រទេស​មួយ​នេះ​ថា “​កូ​វី​ដ​-១៩ អាច​ព្យាបាល​បាន ប៉ុន្តែ​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន គឺ​ការ​ស្អប់ខ្ពើម​របស់​ប្រទេស​ជាតិ​” ។

ឧត្តមសេនីយ៍ អា​ភី​រ៉ាត បន្ត​ថា យើង​មិន​អាច​ព្យាបាល​មនុស្ស ដែល​ស្អប់​ជាតិ​របស់​ខ្លួនឯង​បាន​ទេ ។

សូម​ជម្រាប​ថា រដ្ឋបាល​របស់​លោក ប្រា​យុទ្ធ ប្រឈម​មុខ​នឹង​ការ​រិះគន់ ចំពោះ​ការ​គ្រប់គ្រង​របស់​ខ្លួន ចំពោះ​ជំងឺឆ្លង​រាតត្បាត ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ការងារ​ធ្វើ ។

ក្រុម​អ្នក​តវ៉ា វ័យក្មេង​ភាគច្រើន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ត្រូវ​ទម្លាក់ និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ដោយ​យោធា កាលពី​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ