ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ថា អា​ល្លឺ​ម៉​ង់​កំពុង​តែ​នៅ​ក្នុង​រលក​ទី​២​នៃ​កូ​វី​ដ​ស្រាប់​ទៅ​ហើយ

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​សមាគម​គ្រូពេទ្យ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​អា​ល្លឺ​ម៉​ង់​កំពុង​មាន​ជំងឺ​កូ​វី​ដរ​លក​ទី​២​។ លោកស្រី Susanne Johna ប្រធាន​សមាគម Marburger…

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​សមាគម​គ្រូពេទ្យ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​អា​ល្លឺ​ម៉​ង់​កំពុង​មាន​ជំងឺ​កូ​វី​ដរ​លក​ទី​២​។

លោកស្រី Susanne Johna ប្រធាន​សមាគម Marburger Bund បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត Augsburger Allgemeine ថា​៖ «​យើង​ស្ថិត​ក្នុង​រលក​ទី​២ នៃ​ការ​ឆ្លង​រាលដាល​ហើយ​»​។

ប្រទេស​អា​ល្លឺ​ម៉​ង់ មានការ​កើនឡើង​នៃ​ការ​ឆ្លង​ថ្មី​កូ​វី​ដ​១៩ នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ក្នុង​ចំណោម​អ្នកនយោបាយ និង​អ្នកជំនាញ​ខាង​ជំងឺ ដែល​កំពុង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធាន​ការណ៍​រក្សា​គម្លាត និង​អនុវត្តន៍​អនាម័យ​។

សមាគម Marburger Bund ជឿជាក់​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ បច្ចុប្បន្ន​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ ដើម្បី​ប្រឈម​មុខ​តទល់​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង បន្ទាប់​ពី​ប្រទេស​នេះ បាន​ពង្រីក​សមត្ថភាព​បន្ទប់​ព្យាបាល​ផ្នែក​ជំងឺ​ធ្ងន់ (ICU) របស់​ខ្លួន​។ ប៉ុន្តែ​លោកស្រី Johna បាន​ព្រមាន​ពលរដ្ឋ​កុំអោយ​មានការ​ធ្វេសប្រហែស ដោយ​បាន​លើក​ឡើង​ថា​៖ «​យើង​ទាំងអស់​គ្នា​ចង់បាន​ភាព​ធម្មតា​។ ប៉ុន្តែ​យើង​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​មួយ ដែល​មិនធម្មតា​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ