ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្សល់​តែវិប្បដិសារីក្នុង​ជីវិត​ប៉ុណ្ណោះ​​​​សម្រាប់​​​ឪពុក​ម្តាយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ គួរ​ឱ្យអាណិត​ជា​ពន់ពេកហេីយដែលក្មេង​ស្រី​អាយុ​៣​ឆ្នាំម្នាក់ យក​ពូថៅ​វាយ​ព្រី​ភ្លើង បណ្តាលឱ្យ​ឆក់បាត់បង់ជីវិត​ខ្លួន​ឯង​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ឪពុក​ម្តាយមិន​បាន​​នៅផ្ទះ​។ ហេតុការណ៍​នេះ​ ​​កើតឡើង​នៅ​ថ្ងៃ​ទី​៤ ​សីហា វេលា​ម៉ោង​១០​និង​៤៥នាទី…

ខេត្ត​កណ្តាល ​៖ គួរ​ឱ្យអាណិត​ជា​ពន់ពេកហេីយដែលក្មេង​ស្រី​អាយុ​៣​ឆ្នាំម្នាក់ យក​ពូថៅ​វាយ​ព្រី​ភ្លើង បណ្តាលឱ្យ​ឆក់បាត់បង់ជីវិត​ខ្លួន​ឯង​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ឪពុក​ម្តាយមិន​បាន​​នៅផ្ទះ​។ ហេតុការណ៍​នេះ​ ​​កើតឡើង​នៅ​ថ្ងៃ​ទី​៤ ​សីហា វេលា​ម៉ោង​១០​និង​៤៥នាទី ចំណុច​ភូមិ​ព្រៃធំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

ក្មេង​​រង​គ្រោះ​ ឈ្មោះបញ្ញា ស្រី​ឡា ភេទ​ស្រី អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល បាន​រលាត់ស្បែក​លើ​មេដៃ​ខាងឆ្វេង​។ មាន​ឪពុក​ឈ្មោះ ផល បញ្ញា អាយុ​២៦​ឆ្នាំ ជាកសិក​ និង​ម្តាយ​ឈ្មោះ កុសល់ ច​ន្ទ្រា អាយុ​២១ឆ្នាំ ជាកសិ
ករ​។

បើតាម​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹងដែរ​​ថា ជា​យូរ​មក​ហើយ ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ បាន​ត​ខ្សែភ្លើង​ពីលើ​ផ្ទះ ដាក់​ព្រី​នៅ​លើ​គ្រែក្រោម​​​ផ្ទះ សម្រាប់​ដាក់​កង្ហា​ដេក​លេង​ពេល​ថ្ងៃ​។​ លុះដល់​ថ្ងៃ​ទី​០៤ ​សីហា វេលា​ម៉ោង​ប្រហែល​១០ ឈ្មោះ កុសល់ ច​ន្ទ្រា ត្រូវជា​ម្តាយ​ បាន​ចេញ​ទៅ​ក្រៅ​ដោយ​ទុក​ឲ្យ​ជន​រង​គ្រោះ​​នៅ​លេង​ជាមួយ​ក្មេង​ៗ​នៅ​ក្បែរ​ផ្ទះ ។

មួយសន្ទុះ​ក្រោយមក ឈ្មោះ កុសល ច​ន្ទ្រា ជា​ម្តាយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​​កូនស្រីរងគ្រោះ​ដេក​នៅ​លើ​ដី​មាន​សភាព​ស្លេកស្លាំង និង​ឃើញ​មាន​ដុំ​ព្រី​ភ្លើង​បែក​គំរប និង​ពូថៅ​តូច​មួយ​នៅ​ក្បែរ​នោះ​ដែរ ក៏ឆោឡោឡើង ។ បន្ទាប់​មក​ ឈ្មោះ កុសល ច​ន្ទ្រា បាន​ស្រែក​ឱ្យគេ​ជួយ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​យក​​ក្មេងរងគ្រោះ​ទៅ​មណ្ឌល​សុខ​ភាព តែ​​អកុសល នាង​បាន​​​បាត់បង់​ជីវិត​ទៅហើយ និង​បាន​រាយការណ៍​ជូន​សម្ថ​កិច្ច​ប៉ុ​ស្តិ៍ សន្ល​ង ។

បន្ទាប់​មក ​កម្លាំង​ជំនាញ​ស្រុក សហ​ការ​ជាមួយក្រុមប្រឹក្សា​ឃុំ គ្រូពេទ្យ មេ​ភូមិ កម្លាំង​ប៉ុស្តិ៍ និង​ក្រុម​គ្រួសារ​សព បាន​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់​ឃើញ​ថា សាកសព​មាន​ស្នាម របួស​រោល​ខ្លោច​មេដៃ​ខាងឆ្វេង១​កន្លែង ក្រៅពី​នេះ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ ឲ្យ​កត់​សម្គាល់​នោះ​ទេ​។ ​

នេះក៏សូមចែករំលែកដល់​អាណាព្យាបាលដែលមានកូនតូចៗ សូមកុំប្រហែសឱ្យសោះ ក្នុងការការ​ពារសុវត្ថិភាពរបស់កូនៗ ។

អត្ថបទសរសេរ ដោយ