វិធីសាស្ត្រក្នុងការដាំត្រឡាចបានផ្លែច្រើន
ខេត្តតាកែវ ៖ ការដាំដំណាំទៅតាមទម្លាប់ដែលគ្មានចំណេះជំនាញខាងបច្ចេកទេស មិនមែនថាមិនទទួលផលទេ គ្រាន់តែមិនបានដូចបំណងរបស់យើង ។ ប៉ុន្តែបើយើងមានបទពិសោធន៍ គួបផ្សំនឹងបច្ចេកទេស
ខេត្តតាកែវ ៖ ការដាំដំណាំទៅតាមទម្លាប់ដែលគ្មានចំណេះជំនាញខាងបច្ចេកទេស មិនមែនថាមិនទទួលផលទេ គ្រាន់តែមិនបានដូចបំណងរបស់យើង ។ ប៉ុន្តែបើយើងមានបទពិសោធន៍ គួបផ្សំនឹងបច្ចេកទេស
ខេត្តតាកែវ ៖ ការដាំដំណាំទៅតាមទម្លាប់ដែលគ្មានចំណេះជំនាញខាងបច្ចេកទេស មិនមែនថាមិនទទួលផលទេ គ្រាន់តែមិនបានដូចបំណងរបស់យើង ។ ប៉ុន្តែបើយើងមានបទពិសោធន៍ គួបផ្សំនឹងបច្ចេកទេស ប្រាកដណាស់ថានឹងទទួលបានផលគួរជាទីគាប់ចិត្តមិនខាន ។
កសិករសម្បូរគំនិតច្នៃប្រឌិតខាងកសិកម្មដែលល្បីឈ្មោះបោះសំឡេងយូរមកហើយ រស់នៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ លោក រស់ ម៉ៅ បានប្រាប់កោះសន្តិភាពម្តងទៀតថា គាត់មានបច្ចេកទេសដាំដំណាំត្រឡាចឱ្យទទួលបានផ្លែច្រើន ។
លោកលើកឡើងថា ជាទូទៅដំណាំត្រឡាចក្នុង១គុម្ព វាផ្តល់ផលច្រើនបំផុតតែ៥ផ្លែប៉ុណ្ណោះ ហើយភាគច្រើនវារួញទង ឬមានត្រណមផ្សេងៗ។ ក្រោយមកលោកបានដកពិសោធទៅលើត្រឡាច់១គុម្ពដែលដុះដោយខ្លួនឯង ហើយឃើញថាមានផ្លែយ៉ាងច្រើនខុសពីយើងដាំតាមទម្លាប់ ។ លោកថា ដើម្បីដាំត្រឡាចឲ្យមានផ្លែច្រើនដូចនេះ យើងត្រូវកាប់រណ្តៅទំហំ៤០សង់ទីម៉ែត្រ៤ជ្រុង ក្នុងជម្រៅកន្លះម៉ែត្រ ហើយបើយើងដាំនៅខែប្រាំងត្រូវយកកម្ទេចកម្ទីសំរាមដុតដាក់ក្នុងរណ្តៅ តែបើនៅខែវស្សាត្រូវបាចកំបោរ.សក្នុងរណ្តៅមុនពេលដាំ ។ ដោយឡែកគ្រប់ពូជមុនពេលដាក់បណ្តុះ យើងត្រូវយកទៅហាលថ្ងៃជាមុនសិនដើម្បីជាការដាស់ដំណេកវា បន្ទាប់មកយកទៅត្រាំទឹកមួយយប់រួចយកទៅកប់ក្នុងដីកន្លះថ្ងៃថែមទៀត ។ ការធ្វើបែបនេះគ្រាប់ត្រឡាចនឹងអាចឆាប់ដុះគឺក្នុងចន្លោះពេលពី៨ទៅ១២ថ្ងៃប៉ុណ្ណោះ ហើយនៅពេលវាដុះបានស្លឹកពីរ ទើបយើងយកវាទៅដាំក្នុងរណ្តៅដែលយើងបានរៀបចំនោះ ។ ក្រោយដាំរួច យើងត្រូវអនុវត្ត៣ជំហានគឺ ៖
-ជំហានទី១ ពេលកូនត្រឡាចដុះលូតលាស់បាន៧សន្លឹកយើងត្រូវក្ដិចត្រួយវាម្តង ក្រោយមកយើងនឹងទទួលបានទងថ្មីចំនួន៣បន្ថែម ។
-ជំហានទី២ទងដែលបែកចេញនោះ នៅពេលវាលូតលាស់បាន៧ស្លឹកយើងបន្តអនុវត្តដូចជំហានទី១ទៀត ពេលនោះយើងនឹងទទួលបានទងថ្មីចំនួន៧បន្ថែមទៀត ។
– ជំហានទី៣ យើងនៅតែបន្តអនុវត្តដូចជំហានទី១ និងទី២ដដែល ហើយពេលនោះយើងនឹងទទួលបានទងថ្មីពី៣០ទៅ៣៥ទង ដូច្នេះវាជាដំណាក់កាលដែលយើងត្រូវបន្ថែមជីធម្មជាតិដើម្បីជួយទ្រង្រង់ ការលូតលាស់របស់វា ។ ការដាក់ជីនេះ យើងត្រូវវាស់ចេញពីរណ្តៅត្រឡាចពី៣០ទៅ៥០សង់ទីម៉ែត្រ ជម្រៅនិងមាត់រណ្តៅ៥០សង់ទីម៉ែត្រ រីឯបណ្តោយ១ទៅ២ម៉ែត្រ ធ្វើបែបនេះត្រឡាច់លូតលាស់បានល្អរយៈពេលយូររហូតដល់ជាង២ខែ ហើយក៏ជាដំណាក់កាលដែលត្រឡាចចាស់ទង និងចាប់ផ្តើមចេញផ្កា និងផ្លែដែរ ។ លោកបញ្ជាក់ថា កាលពីឆ្នាំ២០១០-២០១១ លោកដាំត្រឡាច១គុម្ពទទួលបានផលត្រឹមតែ៥០ផ្លែប៉ុណ្ណោះ តែឆ្នាំ២០១៤ កន្លងទៅ ក្នុង១គុម្ព លោកទទួលបានផលរហូតដល់១៥០ផ្លែ ។
លោកបន្តថា ការដាំត្រឡាចទទួលបានផលច្រើននេះលោកបានដកពិសោធឃើញដោយខ្លួនឯងកាលពីឆ្នាំ២០០៦-២០០៧ បូករួមនឹងការចូលរួមវគ្គសិក្សាខ្លះៗពីអង្គការសេដាក ហើយពេលនេះលោកបានយកជំនាញទាំងនេះទៅបង្រៀនតាមសហគមន៍នៅតាមបណ្តាខេត្តមួយចំនួនដោយពួកគេអនុវត្តតាមទទួលបានជោគជ័យ ដូចជានៅខេត្តស្វាយរៀង ទទួលបាន១០០ផ្លែ ខេត្តក្រចេះ និងស្ទឹងត្រែង បាន១២០ផ្លែ និងខេត្តសៀមរាប បាន១៦០ផ្លែ និងក្រៅពីនេះបានត្រឹមតែ៦០ផ្លែប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះ បើគិតជាសមាជិកដែលបានចូលរៀនពីបច្ចេកទេសកសិកម្មជាមួយលោក មានប្រហែល១ម៉ឺននាក់ហើយ ៕
ចែករំលែកព័តមាននេះ