ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរ​នៅ​ផ្នែក​ខាងត្បូង និង​ខាងលិច​រាជធានី​ភ្នំពេញ

9 ឆ្នាំ មុន

សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ប្រគល់​ជូន​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​ស្ថាបនា​ពង្រីក​ផ្លូវ​វេ​ង​ស្រេង​ជា​ផ្លូវ​បេតុង​អារ​មេ កំរាស់​២០​ស​.​ម ទទឹង​៣០​ម ក្នុង​នោះ​ផ្លូវ​បេតុង​អារ​មេ ទទឹង ១៩.៥០​ម

សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ប្រគល់​ជូន​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​ស្ថាបនា​ពង្រីក​ផ្លូវ​វេ​ង​ស្រេង​ជា​ផ្លូវ​បេតុង​អារ​មេ កំរាស់​២០​ស​.​ម ទទឹង​៣០​ម ក្នុង​នោះ​ផ្លូវ​បេតុង​អារ​មេ ទទឹង ១៩.៥០​ម សួន​កណ្តាល ២.៥០​ម ចិ​ញ្ចើ​ម​ថ្នល់​សងខាង ៤​ម ប្រវែង​ផ្លូវ ៦៥០០​ម ចាប់ពី​ស្ថានីយ៍​ប្រេង​សូ​គី​ម៉ិច​ដល់​រង្វង់​មូល​ចោម​ចៅ តម្លើង​បង្គោល​ភ្លើង​ព្រែក​ជា​២​គំលាត​ពី​១​បង្គោល​ទៅ​១​បង្គោល​ចម្ងាយ​៤០​ម និង​ដាក់​លូ​ទំហំ​១.៥០​ម ប្រវែង ១៣​គ​.​ម សងខាង​ផ្លូវ​ទៀត​ផង។

គិត​ត្រឹម​ថ្ងៃ​ទី​២៩​ខែមករា​ឆ្នាំ​២០១៥​នេះ ល​ទ្ឋ​ផល​ជា​រួម​សម្រេច​បាន ៦៤%​នៃ​គំរោង ក្នុង​នោះ​ ៖
-​ការងារ​ដាក់​បណ្តាញ​លូ​. ៨៥%
-​ការងារ​គ្រឹះ​ថ្នល់ M40. ៧៥%
-​ការងារ​គ្រឹះ​ថ្នល់ M30. ៦៧%
-​ការងារ​ចាក់​បេតុង​. ៦០%
-​ការងារ​សួនច្បារ​. ១៨%

នៅ​រដូវប្រាំង​នេះ ការដ្ឋាន​បាន​និង​កំពុង​ជំរុញ​ល្បឿន​សាងសង់​ដោយ​បែងចែក​ចំនួន​៦​ក្រុម​ផ្សេង​ៗ​គ្នា​គឺ ២​ក្រុម​ចាក់​បេតុង ២​ក្រុម​ស្ថាបនា​គ្រឹះ​ថ្នល់ និង​២​ក្រុម​ដាក់​លូ​។