ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទិញគោឈ្នះ ៥លានរៀលពីស្រាបៀរ កម្ពុជា ឥឡូវចង់ផ្សងរក ៥០លានរៀលទៀត !

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ លោក ម៉ក់ និរន្ត មានរឿងរ៉ាវដែលអាចធ្វើឲ្យគេទប់សំណើចពុំបាន ព្រោះតែ ជួបសំណាងតាំងពីគាស់កំប៉ុងទីមួយរហូតកំប៉ុងទី ៣២ ឈ្នះទឹកប្រាក់…

ខេត្តកំពត ៖ លោក ម៉ក់ និរន្ត មានរឿងរ៉ាវដែលអាចធ្វើឲ្យគេទប់សំណើចពុំបាន ព្រោះតែ ជួបសំណាងតាំងពីគាស់កំប៉ុងទីមួយរហូតកំប៉ុងទី ៣២ ឈ្នះទឹកប្រាក់ ៥លានរៀលពីស្រា បៀរ កម្ពុជា ។លោក និរន្ត មន្ត្រីឥណទាននៃធនាគារមួយក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា៖ «ថ្ងៃទី ២១ ហ្នឹងជាថ្ងៃសំណាងតែម្តង ។

This image has an empty alt attribute; its file name is 31932b406fb762ef65fb023ac95e4444-767x1024.jpg

ខ្ញុំបានជុំគ្នាជាមួយបងប្អូន ៦នាក់អបអរខ្ញុំទិញគោញីបាន ១ពីបងប្រុសបង្កើត ។ ដំបូង ទិញកម្ពុជាមកតែ ១កេសទេ តែគាស់តាំងពីកំប៉ុងទី ១ត្រូវរង្វាន់រហូតមានទាំងត្រូវ ១កំ ប៉ុងៗ រហូតមានដល់ត្រូវ ១ម៉ឺន ៤-៥កំប៉ុង ហើយទើបខ្ញុំយកទៅដូរបានថែម ១កេសទៀត ។ ហូបរហូតដល់ម៉ោង ១០យប់នៅសល់គ្នាតែពីរនាក់បានគាស់ចេញក្នុងកំប៉ុងទី ៣២ ត្រូវបាន ៥លាន ស្រែកផ្អើលគេទាំងយប់» ។

This image has an empty alt attribute; its file name is 90852adad690db7dfbdfd6248d78e68c-1024x767.jpg

លោក និរន្ត នឹងចែកប្រាក់ ៥លាននេះជាមួយបងប្អូនខ្លះ ហើយសល់ប៉ុន្មាននឹងយកទៅទិញគោញីថែមមួយក្បាលទៀត និងទុកទិញស្រាបៀរ កម្ពុជា គាស់ផ្សងយក ៥០លាន រៀលបន្ថែមទៀតផងដែរ ។

This image has an empty alt attribute; its file name is 456fe0d1c5f7c08d348b16426873efa8-1024x1024.jpg

ក្រៅពីអ្នកស្រុកកំពង់ត្រាចម្នាក់នេះដែលត្រូវរង្វាន់ ក៏មានអ្នកឈ្នះ ៥លានរៀលជាច្រើនទៀត ដូចជាភ្នំពេញ ១៤នាក់, កណ្តាល ១នាក់, កំពត ១នាក់, កំពង់ចាម ៤នាក់, បាត់ដំបង ៤នាក់, កំពង់ធំ ២នាក់, ព្រះវិហារ ១នាក់, កំពង់ស្ពឺ ២នាក់, និងព្រៃវែង ១នាក់ផងដែរ ក្នុងរយៈពេល ១សប្តាហ៍ចន្លោះពីថ្ងៃទី ២០-២៧ ។ ពិសា ស្រាបៀរ កម្ពុជា កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ធំទាំងអស់គ្នា ។ ពីសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ