ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arteta អរគុណអ្នក​ចាត់ការទូទៅម្នាក់​ដែល​ធ្វើ​ឱ្យ​ខ្លួន​ដើរ​ដល់​ចំណុច​មួយ​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ បន្ទាប់​ពី​ជួយ Arsenal យកឈ្នះ​ក្រុម Chelsea ដោយ​លទ្ធផល ២-១ ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់ FA…

អង់គ្លេស ៖ បន្ទាប់​ពី​ជួយ Arsenal យកឈ្នះ​ក្រុម Chelsea ដោយ​លទ្ធផល ២-១ ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់ FA Cup រដូវ​កាល​នេះ លោក Mikel Arteta បាន​ថ្លែងអំណរគុណ​ដល់​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Man City ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​គេ​ក្នុង​នាម​ជា​គ្រូបង្វឹក​។

សូម​រំលឹក​ថា មុន​ឈាន​មក​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រុម​របស់ Arteta បាន​ផ្តួល​ក្រុម​របស់​លោក Pep Guardiola នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ២-០ ខណៈ​ដែល​ក្រុម Chelsea បាន​ផ្តួល​ក្រុម Man United ក្នុង​លទ្ធផល ៣-១​។

Arteta ដែល​ធ្លាប់​ជា​ជំនួយការ​របស់​លោក Pep Guardiola បាន​និយាយ​ថា «Pep Guardiola គឺជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្ញុំ ក្នុង​នាម​ជា​គ្រូបង្វឹក​។ ខ្ញុំ​នឹង​មិន​អាច​អង្គុយ​នៅ​ទី​នេះ​បាន​ទេ បើ​គ្មាន​វត្តមាន​គាត់​។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ថ្លែងអំណរគុណ​ដល់​គាត់​ពិសេស​បំផុត​»​។

សូម​រំលឹក​ថា Mikel Arteta ជា​អតីត​ជំនួយការ​របស់​លោក Pep Guardiola ក្នុង​ក្រុម Man City កាលពី​ខែកក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៩ ដោយ​បាន​រួមចំណែក​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​នៅ​ទីនោះ​ផង​ដែរ​។ មុន​ពេល​ត្រូវ​បាន​តែងតាំង​ឱ្យ​ក្លាយជា​អ្នកចាត់ការ​ទូទៅ របស់​ក្រុម​កាំភ្លើង​ធំ Arsenal កាលពី​ខែធ្នូ ឆ្នាំ​២០១៩៕ (​ដកស្រង់​ចេញពី thefactnews)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ