កូ​វី​ដ​​១៩ បន្ត​កើនឡើង​មិន​ប្រណី​ដៃ នៅ​ប៉ូ​ឡូញ ៣​ថ្ងៃ​ជាប់​ៗ​គ្នា


ប៉ូ​ឡូញ ៖ យោង​តាម​ក្រសួងសុខាភិបាល​របស់​ប្រទេស​ប៉ូ​ឡូញ បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី ៣​ជាប់​ៗ​គ្នា ប្រទេស​ប៉ូ​ឡូញ បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខ្ពស់​បំផុត ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ ដោយ​មានការ​ឆ្លង​ថ្មី​ចំនួន ៦៥៨​ករណី កាលពី​ថ្ងៃ​សៅរ៍​។

ក្រសួង​ក៏​បាន​រាយការណ៍​ពី​ការ​បាត់​បង់ជីវិត​ថ្មី​ចំនួន ៥​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ​សរុប​កើនឡើង​ដល់ ១,៧២១​នាក់​។

ប៉ូ​ឡូញ​បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ចំនួន ៦៥៧​នាក់ នៅ​ថ្ងៃ​សុក្រ និង ៦១៥​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​ទាំង​ពីរ​នេះ​គឺជា​កំណត់​ត្រា​ថ្មី​នៅ​ពេល​នោះ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ប៉ូ​ឡូញ​បាន​ប្រាប់ CNN ថា ខ្លួន​កំពុង​ពិចារណា​លើ​សេណា​រី​យ៉ូ​ផ្សេង​ៗ​គ្នា ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ការ​ឆ្លង​។

លោកនាយក​រដ្ឋមន្ត្រី Mateusz Morawiecki បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ដដែល​ថា លោក​ចង់​ជៀសវាង​ការ​ចាក់សោរ​ថ្មី​មួយទៀត ដោយសារ​តែ​មិន​ចង់​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ