ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​នាវា​មួយ​មិន​គ្រប់ C.Ronaldo សម្រេច​ទិញ​រថយន្ត​តម្លៃ ១១​លាន​ដុល្លារ​មួយ​គ្រឿង​ទៀត

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ Cristiano Ronaldo ត្រូវ​បាន​​រាយការណ៍​ថា បាន​បំពេញ​ចប់​សព្វគ្រប់​លើ​ការ​ចុះហត្ថលេខា​ក្នុង​តម្លៃ ១១​លាន​ដុល្លារ​អា​មេ​រិ​កលើ​រថយន្តថ្មី Bugatti Centodieci នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពីគេហទំព័រ…

ប្រទេស​អ៊ី​តា​លី ៖ Cristiano Ronaldo ត្រូវ​បាន​​រាយការណ៍​ថា បាន​បំពេញ​ចប់​សព្វគ្រប់​លើ​ការ​ចុះហត្ថលេខា​ក្នុង​តម្លៃ ១១​លាន​ដុល្លារ​អា​មេ​រិ​កលើ​រថយន្តថ្មី Bugatti Centodieci នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពីគេហទំព័រ The Sun​។

សូម​រំលឹក​ថា កាលពី​ស​ប្តា​ហ៍​មុន ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ទើបតែ​ចាយ​ជាង ៧​លាន​ដុល្លារ​អា​មេ​រិ​ក​ទិញ​នាវា​កម្សាន្ត​ប្រណីត​ថ្មី​មួយ ដើម្បី​ជា​ការ​អបអរ​ការ​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​អ៊ី​តា​លី Serie A របស់ខ្លួន ជាមួយ​ក្រុម​សេះបង្កង់ Juventus និង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្ត​ស្រី រួម​ជាមួយ​កូន​ៗ​ទាំង​៤​នាក់ នៅ​លើ​នាវា​ដ៏​ប្រណីត​នោះ ជា​លើក​ដំបូង​នៅ​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ទីក្រុង Viareggio ប្រទេស​អ៊ី​តា​លី​។

សម្រាប់​រថយន្ត​ថ្មី​ម៉ាក Bugatti Centodieci របស់ C.Ronaldo ដែលនឹង​ទទួល​បាន​វា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មាន​កម្លាំង​ម៉ាស៊ីន​ចំនួន ៨,០០០​សេះ ខ្លាំង​ជាង​ស៊េរី​មុន​ៗ​។ វា​អាច​បង្កើន​ល្បឿន​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ចំណាយពេល​ត្រឹមតែ ២,៤​វិនាទី​ប៉ុណ្ណោះ​។ វា​ក៏​ជា​ផលិតផល​មាន​កំណត់ ដោយ​ក្រុមហ៊ុន​សម្រេច​ផលិត​ត្រឹមតែ ១០​គ្រឿង​ប៉ុណ្ណោះ ដើម្បី​ជា​ការ​អបអរសាទរ​ខួប​ទី​១១០​ឆ្នាំ របស់​ក្រុមហ៊ុន​យក្ស​បារាំង​មួយ​នេះ​៕