ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ច និង​សក្តានុ​ពល​វិស័យ​ទេសចរណ៍​កម្ពុជា អ្នក​វិនិយោគ​ម៉ា​ឡេ​ស៊ី​បោះទុន​វិនិយោគ​ស​ណ្ឋា​រ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​សម្លឹង​មើលឃើញ​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​ដ៏​ល្អ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ​អុ្ន​ក​វិនិយោគ​ជនជាតិ​ម៉ា​ឡេ​ស៊ី បាន​សម្រេច​បោះទុន​វិនិយោគ​ស​ណ្ឋា​រ​ដ៏​ប្រណីត​មួយ​

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​សម្លឹង​មើលឃើញ​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​ដ៏​ល្អ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ​អុ្ន​ក​វិនិយោគ​ជនជាតិ​ម៉ា​ឡេ​ស៊ី បាន​សម្រេច​បោះទុន​វិនិយោគ​ស​ណ្ឋា​រ​ដ៏​ប្រណីត​មួយ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។

សណ្ឋាគារ Lance Court មា​នទី​តាំងនៅ​ផ្លូវ​ទី​១៣៦ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ​​ រាជធានី​ភ្នំពេញ ក្រោម​ការ​វិនិយោគ​របស់​ជនជាតិ​ម៉ា​ឡេ​ស៊ី​គឺ​លោកស្រី HGUI IngIng​។ សណ្ឋាគារ​មួយ​នេះ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃ​ទី២៦ ​មករា ​២០១៥ ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា លោក តី​ក​រ៉េ​ត សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែ​រ លោក Datuk Amar AbangJohari Bin Tun Abang Openg រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​រដ្ឋ​សា​រ៉ា​វាក់​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Datuik Pahon Anak Joyik​លេខាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​រដ្ឋ​សា​រ៉ា​វាក់​ប្រទេស​ម៉ា​ឡេ​ស៊ី​។

យោង​តាម​សម្តី​របស់​លោកស្រី​ HGUI IngIng ​ម្ចាស់​នៃ​សណ្ឋាគារ Lance Court​ បានjy​ដឹង​ថា ​ដោយ​ផ្អែក​លើ​ភាព​ឥត​ខ្ចោះ​នែ​សម្រស់​ទេសចរណ៍​ និង​សក្តានុពល​ភាព​លើ​បរិ​យា​ការ​សង្គម​ និង​សេដ្ឋកិច្ច​ដ៏​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ សណ្ឋាគារ Lance Court​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំរើ​ដល់​សេវាកម្ម​ស្នាក់​នៅ​ជូន​ភ្ញៀវ​ទេសចរ ​ដោយ​មានការ​សហការ​គ្នា​ជាមួយ​អ្នកជំនួញ​ប្រទេស​ម៉ា​ឡេ​ស៊ី ​និង​កម្ពុជា​។​

សណ្ឋាគារ Lance Court ​គឺជា​សណ្ឋាគារ​ដំបូង​គេ​ដែល​មានការ​តុបតែង​ស្អាត​ប្លែក​ និង​ខ្យល់អាកាស​ជិត​ទន្លេ​ដោយ​មាន​ចំនួន​៥២​បន្ទប់​ និង​​បែងចែក​ជា​ច្រើន​ប្រភេទ ​។ គ្រប់​បន្ទប់​នីមួយ​ៗ​​​បំពាក់​ទៅ​ដោយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទំនើប​ៗ​ ក្នុង​នោះ​ទ្វារ​បន្ទប់​ទាំងអស់​ត្រូវ​បាន​បំពាក់​ជាមួយ​ប្រព័ន្ធ​បើកទ្វារ​ស្វ័យប្រវត្តិ​ដោយ​ប្រើ​កាត (Automatic Smart Card System)​ ។

ដើម្បី​​អបអរសាទរ​ជាមួយ​ការ​សម្ពោធ​ថ្មី​នេះ​សណ្ឋាគារ Lance Court​ ក៏​មាន ​Promotion ពិសេស​ដែល​តម្លៃ​មាន​ចាប់ពី​20$-35$ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព