សារលិខិតអបអរសាទរ លោកជំទាវឧកញ៉ា យិន ផាន្នី ថុងអ៊ុយប៉ាង
លោកជំទាវ ជាទីរាប់អានដ៏ជ្រាវជ្រៅ !
ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយ និងមនោសញ្ចេតនាស្មោះស័គ្ម្រចូលរួមអបអរសាទរជូនចំពោះលោកជំទាវឧកញ៉ា ដែលត្រូវបានគណៈសង្ឃពុទ្ធសាសនា នៃព្រះរាជាណាក្រកម្ពុជា និកាយធម្មយុត្តខ្មែរ និងរាជរដ្ឋាភិបាលតែងតាំងឲ្យមានស័ក្តិជា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមាហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បញ្ញត្តិនាម «ជោតិវតីមហាឧបាសិកាពុទ្ធសាសនូបត្ថក៍ » ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ លោកជំទាវ ដែលកន្លងមកក៏ដូចបច្ចុប្បន្នបានខិតខំលះបង់ និងប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងការកសាងសមិទ្ធិផលនានា លើពុទ្ធចក្រ សំដៅទ្រទ្រង់ និងរួមចំណែកលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើន ស្ថិតស្ថេ គង់វង្ស ជានិច្ចនិរន្តរ៍តរៀងទៅ ។
ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិស័ទ្ធិទាំងឡាយលើលោក និងសូមទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ លោកជំទាវឧកញ៉ា និងឯកឧត្តមឧកញ៉ា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពរទាំងបួន គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ