ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​សណ្ឋា​គារ​សុខា​រី​សត​សូ​គី​ម៉ិច​នាំ​អំណោយ​ជូន​កង​ពល​តូច​លេខ​៥១

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ​ លោក​ឧត្តម​សេនីយ៍​ទោ​ ប៊ុន​ សេង​ ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជា​មេ​​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៥​ និង​លោក​h‘I ហេង តំណាង​​លោក​ឧក​ញ៉ា​​សុខ គង់​ ប្រធាន​ក្រុម​ហ៊ុន​សណ្ឋា​គារ​សុខា​រី​សត​សូ​គី​ម៉ិច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អំណោយ​ជា​គ្រឿង​ឧប​ភោគ​ បរិភោគ​ជូន​ដល់​កង​ទ័ព​ក្នុង​អង្គ​ភាព​កង​ពល​តូច​លេខ​៥១

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ​ លោក​ឧត្តម​សេនីយ៍​ទោ​ ប៊ុន​ សេង​ ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជា​មេ​​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៥​ និង​លោក​h‘I ហេង តំណាង​​លោក​ឧក​ញ៉ា​​សុខ គង់​ ប្រធាន​ក្រុម​ហ៊ុន​សណ្ឋា​គារ​សុខា​រី​សត​សូ​គី​ម៉ិច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អំណោយ​ជា​គ្រឿង​ឧប​ភោគ​ បរិភោគ​ជូន​ដល់​កង​ទ័ព​ក្នុង​អង្គ​ភាព​កង​ពល​តូច​លេខ​៥១​ និង​កង​កំលាំង​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨១៧​ និង​៨១៩​។ ពិធី​នេះធ្វើ​ឡើង​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ពល​តូច​លេខ​៥១​ ដោយ​មាន​ការ​​ចូល​រួម​ពី​លោក​មេ​បញ្ជា​ការ​ មេ​បញ្ជា​ការ​​រង​ នាយ​ នាយ​រង​ ពល​ទាហាន​នៃ​កង​​ពល​លេខ​​៥១ និង​លោក​ស្នង​ការ​រង​ លោក​មេ​បញ្ជា​ការ​​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​។

លោក​ឧត្តម​សេនីយ៍​ត្រី​សូ ចាន់​ហេង មេ​បញ្ជា​ការ​កង​ពល​​តូច​លេខ​៥១​បាន​បញ្ជាក់​ថា ក្នុង​នាម​ថ្នាក់​ដឹក​នាំ​កង​ពល​តូច​លេខ​៥១​ មានក្តី​សោម​នស្ស​រីក​រាយ​ និង​មាន​មោទន​ភាព​យ៉ាង​ក្រៃ​លែង​ចំពោះ​វត្ត​មានលោក​ឧត្តម​សេនីយ៍​ទោ​​ប៊ុន សេង មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៥​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​​សាក​សួរ​សុខ​ទុក្ខ​របស់​ក្រុម​ហ៊ុន​សណ្ឋា​គារ​សុខា​រី​សត​សូគី​ម៉ិចចំពោះ​​កង​កំលាំង​ប្រដាប់​អាវុធ​ក្នុង​ទិស​ទី​១​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​កង​កំលាំង​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨១៧-៨១៩ ប្រចាំ​ទិស​​ខេត្ត​បាត់​ដំបង​។

លោក​មេ​បញ្ជា​ការ​កង​ពល​តូច​លេខ​៥១​បាន​រាយ​ការណ៍​​​ថា ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ​ក្រុម​ជ្រុល​និយម​អាវ​លឿង​សៀម​ចំនួន​៧​នាក់​ ប្រុស​៥​នាក់​ ស្រី​២​នាក់​ បាន​លួច​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​តា​ម​ចំណុច​បង្គោល​សីមា​លេខ​៤៦​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ហើយ​ត្រូវ​​កង​កំលាំង​​ចាប់​ខ្លួន​បញ្ជូន​ឱ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​កាត់​ទោស​តាម​ច្បាប់​។ ក្រោយ​​ព្រឹត្តិ​ការណ៍​នេះ​ សៀម​បាន​បញ្ជូន​កំលាំង​ និង​គ្រឿង​យុទ្ធ​ភណ្ឌ​មាន​រថ​ក្រោះ​ រថ​ពាស​ដែក​ អាវុធ​គាំ​ទ្រ​មក​ប្រឈម​ទល់​មុខ​ជាមួយ​កំលាំង​យើង​នៅ​តំបន់​ភូមិ​ជោគ​ជ័យ​។ សកម្ម​ភាព​​របស់​ពួក​សៀម​នេះ​​គេ​អះ​អាង​ថា មក​ទប់​ស្កាត់​ក្រុម​បាតុករ​អាវ​លឿង​ដែល​មាន​បំណង​មក​ធ្វើ​បាតុ​ ក​ម្ម​នៅ​ភូមិ​ជោគ​ជ័យ​ទាម​ទារ​តវ៉ា​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដោះ​លែង​ជន​ជាតិ​សៀម​ទាំង​៧​នាក់​ត្រឡប់​មក​វិញ​។

លោកហី ហេង​ តំណាង​ឱ្យ​លោក​ឧក​ញ៉ា​ សុខ គង់​ ប្រធាន​ក្រុម​ហ៊ុន​សណ្ឋា​គារ​សុខា​រី​សត​ សូគី​ម៉ិច​បាន​វាយ​តំលៃ​ខ្ពស់​ និង​កោត​សរ​សើរ​ និង​ដឹង​គុណ​​ចំពោះ​វីរ​ភាព​ដ៏​អង់​អាច​ក្លាហាន​របស់​លោក​មេ​បញ្ជា​ការ​ មេបញ្ជា​ការ​រង​ នាយ នាយ​រង​ និង​​វីរ​យុទ្ធ​ជន​ដែល​មាន​ឆន្ទៈ​មោះ​មុត​ និង​លះ​បង់​កំលាំង​កាយ​ចិត្ត​ លះ​បង់​ញើស​ឈា​ម​ និង​អាយុ​ជីវិត​ក្នុងបុព្វ​ហេតុ​​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​ក៏​​ដូច​ជា​ការ​ពារ​អាជីវ​ករ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​ប្រជា​ពល​រដ្ឋ​ឱ្យ​រស់​​នៅ​ក្នុង​ភាព​សុខដុម​រមនា​។​

លោក​ហី ហេង មាន​ប្រសាសន៍​​ទៀត​ថា ក្នុង​នាម​តំណាង​ឱ្យ​ក្រុម​ហ៊ុន​ និង​អាជីវ​ករ​ក្នុ្ង​ង​ស្រុក រួម​ទាំង​​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​សូម​​រួម​ចំណែក​ និង​ផ្សារ​ភ្ជាប់​នូវ​កាតព្វ​កិច្ច​​សមរ​ភូមិ​ក្រោយ​ជាមួយ​កាតព្វ​កិច្ច​សមរភូមិ​មុខ​។ តំណាង​លោក​ឧក​ញ៉ា​​ប្រធានក្រុម​ហ៊ុន​​​បាន​នាំ​យក​អំណោយ​របស់​ក្រុម​ហ៊ុន​សណ្ឋា​គារ​រី​សត​សូ​គី ម៉ិច​ឧបត្ថម្ភ​ដល់​អង្គ​ភាព​កង​ពល​តូច​លេខ​៥១​​ ទឹក​បរិសុទ្ធ​ចំនួន​៥០០​យួរ មី​ចំនួន​៥​កេស​តូច​ ទឹក​ស៊ីអ៊ីវ​ចំនួន​២៥​០យួរ​ ត្រី​ខ​ចំនួន​៥០​កេស​ធំ និង​ឆៃ​ប៉ូវ​ចំនួន២៥០​គីឡូ​ក្រាម​។ កំលាំង​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨១៧-៨១៩​ ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ខេត្ត​បាត់​ដំបង​ក្នុង​មួយ​អង្គ​ភាព​​ទទួល​បាន​ទឹក​សុទ្ធ​ចំនួន​២៥០​យួរ​ មី​កេស​តូច​២៥០​កេស​ ទឹក​ស៊ីអ៊ីវ​១២៥​យួរ ត្រី​ខ​២៥​កេស​ធំ​ និង​ឆៃ​ប៉ូវ​១២៥​គីឡូ​ក្រាម​។

លោក​ឧត្តម​​សេ​នីយ៍​ទោ​ ប៊ុន សេង មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៥​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ហ៊ុន​សណ្ឋា​គារ​សុខា​រី​សត​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​​​ស្បៀង​អាហារ​ដល់​កង​កំលាំង​កង​ទ័ព និង​​កង​កំលាំង​នគរ​បាល​ជាតិ​ដែល​ចង​សម្ព័ន្ធ​មេត្រី​ភាព​ សមរភូមិ​ក្រោយ​ឧបត្ថម្ភ​សមរ​ភូមិ​មុខ​ស្រប​តាម​អនុ​សាសន៍​​របស់​សម្តេច​តេជោ​ ។ ក្រុម​ហ៊ុន​ក៏​បាន​ឧបត្ថម្ភ​​អគារ ​ថវិកា​ មធ្យោ​បាយ​សំភារ​ជា​ច្រើន​ដល់​កង​កំលាំង​​ប្រដាប់​អាវុធ​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​​ទឹក​ដី​នៅ​ជួរ​មុខ​ ។

លោក​ឧត្តម​សេនីយ៍​មាន​ប្រសាសន៍​ថា​ ​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ កង​ទ័ព​សៀម​បាន​បង្ក​សង្គ្រាម​ឈ្លាន​ពាន​បូរណ​ភាព​ទឹក​ដី​កម្ពុជា​នៅ តំបន់​ប្រាសាទ​ព្រះ​វិហារ​បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​ ជីវិតមនុស្ស ​ខូច​ខាត​វត្ត​អារាម​ និង​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​បេតិក​ភណ្ឌ​ពិភព​លោក​។ ក្នុង​ស្ថាន​​ការណ៍​បែប​នេះ​​លោក​ឧត្តម​សេនីយ៍​​មេបញ្ជា​ការ​បាន​ណែ​នាំ​ឱ្យ​​កង​កំលាំង​​ទាំង​អស់​ត្រូវ​ត្រៀម​កំលាំង​ប្រយុទ្ធ​ជា​ប្រចាំ​ ជីក​លេណ​ដ្ឋាន​ និង​ក្តាប់ឱ្យ​ជាប់​នូវ​សកម្ម​ភាព​សត្រូវ​ ។ ក្នុង​ឱកាស​នោះ​គណៈ​អធិបតី​បាន​ប្រគល់​លិខិត​សរ​សើរ​ដល់​ក្រុម​ហ៊ុន​សណ្ឋា​គារ​សុខា​រី​សតសូ​​គី​ម៉ិច​ផង​ដែរ​។

សូម​បញ្ជាក់ថា អាណិក​ជន​ខ្មែរ​នៅ​ក្រុង​ស៊ីដ​នី​ប្រទេស​អូស្ត្រា​លី​ ១-ឈ្មោះ​សួន, ២-ឈ្មោះ​កែវ ឆដា​ភា ផ្តល់​គោ​ចំនួន​១០​ក្បាល​ និង​អាណិក​ជន​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ ​១-ឈ្មោះ​បូ​ វី​ស៊ូន និង​ភរិយា​ឧបត្ថម្ភ​១.០០០​ដុល្លារ​, ២-ឈ្មោះ​សូ​ មើធ​ និង​ភរិយា​ឧបត្ថម្ភ​១០០​ដុល្លារ​,​៣-អ្នក​ស្រី​សាន់​ ហិច​ងួន​ ឧបត្ថម្ភ​១០០​ដុល្លារ​ សរុប​១.២០០​ដុល្លារ​​ជូន​ដល់​វរ​សេនា​តូច​​ការពារ​ព្រំ​ដែន​គោក​លេខ​៥១៣​នៃ​កង​ពល​​៥១ ៕