ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៦​ថ្ងៃ រលក​ថ្មី​នៃ​​កូ​វី​ដ​-១៩ ឆ្លងរាលដាល​ដល់ទី​ក្រុង​និង​ខេត្ត​ចំនួន​៦ របស់​វៀតណាម

3 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែកក្កដា​២០២០នេះ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី​ចំនួន ៩​ករណី​បន្ថែម ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ដា​ណា​ង នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់…

ទីក្រុង​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែកក្កដា​២០២០នេះ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី​ចំនួន ៩​ករណី​បន្ថែម ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ដា​ណា​ង នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់ ៤២​នាក់ ចាប់តាំងពី​វីរុស​នេះ​បាន​ចម្លង​ក្នុង​សហគមន៍​កាលពី​ចុង​ស​ប្តា​ហ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ។

ក្រសួងសុខាភិបាល​វៀតណាម​បាន​និយាយ​ថា ក្នុង​ចំណោម​ករណី​ថ្មី​ទាំង ៩​នាក់ មាន ៨​នាក់​មក​ពី​ដា​ណា​ង និង​ម្នាក់​ទៀត​មក​ពី​រដ្ឋធានី​ហាណូយ ។ រលក​ថ្មី​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់ទី​ក្រុង និង​ខេត្ត​ចំនួន ៦​របស់​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៦​ថ្ងៃ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ប្រទេស​វៀតណាម​បាន​កត់ត្រា​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន ៤៥៩ ករណី និង​មិន​មាន​អ្នក​ស្លាប់​ឡើយ ។ បច្ចុប្បន្ន មនុស្ស​ជាង ៨១.០០០​នាក់ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ អាជ្ញាធរ​ទីក្រុង​ហាណូយ បាន​បញ្ជា​ឲ្យ​បារ និង​ហាង​នានា រួម​និង​ហាមឃាត់​ការ​ជួបជុំ​ធំ​ៗ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ទី​១ នៃ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​ទៅ​នឹង​ចម្លង​ក្នុង​សហគមន៍​នៅ​ដា​ណា​ង ។

លោក ង្វៀ​ន ឌុ​ក​ជុង ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅ​លើ​គេហទំព័រ​សាលាក្រុង​ថា “​យើង​ត្រូវ​តែ​ចាត់វិធានការ និង​ធ្វើ​សកម្មភាព​ឲ្យ​បាន​ឆាប់​បំផុត​ឥឡូវនេះ រាល់​ការ​ប្រជុំ​ធំ​ៗ​ទាំងអស់​នឹង​ត្រូវ​ហាមឃាត់​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត​” ។

លោក​បាន​បន្ត​ថា “​មនុស្ស​ជាង ២១.០០០ នាក់ បាន​វិល​ត្រឡប់​មក​ពី​ទីក្រុង​ដា​ណា​ង ចូល​ទីក្រុង​ហាណូយ​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ដិត​ដល់ ហើយនឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ឆាប់រហ័ស​រក​វីរុស COVID-19” ៕

កូ​វី​ដ​-១៩ ចម្លង​ក្នុង​សហគមន៍​វៀតណាម​ហើយ ប្រជាជន​៨​ម៉ឺន​នាក់ ត្រូវ​ជម្លៀស​ចេញពី​ទីក្រុង​ដា​ណា​ង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ