ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​២នាក់​រង​គ្រោះ​ដោយផ្ទុះ​មីន​កំពុង​​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ទទួលអំណោយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ នា​រសៀល​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​២០២០ លោកជំទាវ សុខ ណា​រ៉ូ ពៅ​ហេង…

ខេត្តសៀមរាប ​៖ នា​រសៀល​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​២០២០ លោកជំទាវ សុខ ណា​រ៉ូ ពៅ​ហេង អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ផ្ដល់​ជូន​កុមារី​​២នាក់​រង​គ្រោះ​ដោយ​សារ​​ផ្ទុះគ្រាប់មីន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​។ គួររំលឹកថា ឆក់​យក​ជីវិត​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់ ក្រោយ​ផ្ទុះ​គ្រាប់​យ៉ាង​កក្រើក

​កុមារី​ទាំង​២នាក់​ដែលកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​ខាងលើ ​ម្នាក់​ឈ្មោះអឹ​ម ម៉ា​រ៉ា អាយុ​៤​ឆ្នាំ ​និងម្នាក់ទៀត​​ឈ្មោះ​ហេង ពៅ អាយុ​៤​ឆ្នាំ ។ កុមារីទាំង២នាក់​រស់នៅ​ភូមិ​ស្រអែម​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។​

មាន​ប្រសាសន៍​នា​ឱកាស​នោះដែរ​ លោក ជំទាវ សុខ ណា​រ៉ូ ពៅ​ហេង អនុប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាក កាកបាទ ក្រហម​កម្ពុជា និង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​ជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

លោក​ជំទាវ​ក៏​ផ្ដាំផ្ញើ​ដល់​អាណាព្យាបាល​កុមារទាំង​២​នាក់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​វេជ្ជបណ្ឌិត​ក្នុង​ការ​មើលថែ​កូន​ៗ និង​សូម​ជូនពរ​​ក្មួយៗ​ទាំង​២​​នាក់​ឆាប់​បានជា​សះស្បើយ​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។

ទន្ទឹម​នេះ​លោក​ជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា សូម​សំណូមពរ​ដល់​អាណាព្យាបាល​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ ព្រោះ​ពួក​គាត់​មិនដឹង​ថា​របស់​អ្វី​ដែល​គ្រោះថ្នាក់ ឬ​មិន​គ្រោះថ្នាក់​នោះ​ទេ ហេតុនេះ​មាន​តែ​មើលថែ​ពួក​គាត់​ដោយ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូននា​ពេលនេះ ក្នុង​​ម្នាក់​ៗ​ទទួល​បាន​ មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ អាវយឺត​២ មី​១​កេស ត្រីខ​១​យួរ អង្ករ​៣០​គីឡូក្រាម និង​ថវិកា​២​សែន​រៀល​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​ក៏​បាន​អញ្ជើញ​សួរសុខទុក្ខ​អ្នកជំងឺ​មួយ​ចំនួន​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ផង​ដែរ​​ ។​

សូម​បញ្ជាក់​ថា ​មានករណី​​ផ្ទុះគ្រាប់​ បណ្តាល​ឱ្យ​​កុមារាម្នាក់បាត់បង់ជីវិត និង​របួសធ្ងន់ស្រាល​ចំនួន​​៣នាក់ ដែលហេតុការណ៍នេះ​បាន​​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ដូន​ម៉ុ​ក ភូមិ​ស្រអែម​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ជនរង​គ្រោះ​ទាំង​​​៤​នាក់​រួម​មាន ​១-​កុមារីឈ្មោះ​ អឹ​ម ម៉ា​រ៉ា អាយុ​៤​ឆ្នាំ រងរបួសធ្ងន់ ២-​កុមារីឈ្មោះ​ ហេង ពៅ អាយុ​៤​ឆ្នាំ រងរបួសធ្ងន់ ៣-​កុមា​រាឈ្មោះ​ ស្មាន ម៉ា អាយុ​៥​ឆ្នាំ ​បានបាត់បង់ជីវិត​​និង៤-លោក សំ ស្មាន អាយុ​៤២​ឆ្នាំ រងរបួសស្រាល​ (ត្រូវជា​ឪពុក​កុមា​រាស្មាន ម៉ា) ​។ ជនរងគ្រោះទាំង​​២នាក់​រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ