ឆក់យកជីវិតម្នាក់ ​របួសធ្ងន់​ស្រាល​៣​នាក់ ​ក្រោយ​ផ្ទុះ​គ្រាប់យ៉ាង​កក្រើក​


ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់​ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ​ចំណែក​​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ ក្នុង​​ហេតុការណ៍​ផ្ទុះ​ក្បាល​គ្រាប់​ត្បាល​ប្រភេទ​៦០​​មីល្លីម៉ែត្រ ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ​ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​ចំណុច​​ដូន​ម៉ុ​ក​ ស្ថិត​ក្នុងភូមិ​ស្រអែម​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។

ជនរងគ្រោះ​​ទាំង​​៤នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ស្មាន់ ម៉ា​ ភេទ​ប្រុស ​អាយុ​៥​ឆ្នាំ​ បា​នបាត់បង់ជីវិត​​នៅ​នឹង​កន្លែង​កើតហេតុ​ ២​-ឈ្មោះ​អឹ​ម ម៉ា​រ៉ា​ ភេទ​ស្រី​ អាយុ​៤​ឆ្នាំ​ រង​របួសធ្ងន់ ​៣-​ឈ្មោះ​ហេង ពៅ​ ភេទ​ស្រី​ អាយុ​៤​ឆ្នាំ​ រង​របួសធ្ងន់​ ​និង​៤-​ឈ្មោះ​សំ ស្មាន​ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ ​បាន​រងរបួស្រាល ត្រូវជា​ឪពុក​បង្កើត​របស់​កុមា​រា​រង​គ្រោះឈ្មោះស្មាន់ ម៉ា ។ ជនរងគ្រោះទាំង​​៤នាក់​ ស្នាក់​នៅ​ភូមិ​ឃុំ​​កើតហេតុ​ខាងលើ​។

តាម​ការ​បញ្ជាក់​ពី​លោក​វរ​សេនី​យ៏​ទោ​ឱ សេង ​អធិកា​រ​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បានអោយ​ដឹង​ថា មុនពេលកើតហេតុ ​បុរសឈ្មោះ​ឈ្មោះសំ ស្មាន ត្រូវជាឪពុករបស់​ក្មេង​ប្រុសរងគ្រោះ​​​ឈ្មោះស្មាន់ ម៉ា បាន​ទៅ​ស្រែ​ ហើយ​ក៏​បាន​ប្រទះ​ឃើញ​ក្បាល​គ្រាប់​ត្បាល់​ប្រភេទ​៦០​មីល្លីម៉ែត្រ ​ហើយ​ក៏​បាន​រើ​សកាន់​មក​ទុក​ចោល​នៅ​ក្បែ​ផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយមក​ក៏​បាន​យក​គ្រាប់​នោះ​ទៅ​ដុត​ចោល​ម្តង​ហើយ តែ​មិនផ្ទុះ​ឡើយ ​លុះ​​នៅ​ថ្ងៃ​កើតហេតុ ក្មេង​ៗ​ចំនួន​៣​នាក់​បាន​នាំ​គ្នា​យក​គ្រាប់​នោះ​មក​ដំ​លេង រួច​ក៏​​ផ្ទុះ​លាន់ឮយ៉ាង​កក្រើក​តែ​ម្តង ។

បើ​តាម​​ប្រភពពី​​​បុរសឈ្មោះ​ឈ្មោះសំ ស្មាន ត្រូវជាឪពុករបស់​ក្មេង​ប្រុសរងគ្រោះ​​​ឈ្មោះស្មាន់ ម៉ា ​បាន​និយាយ​ថា គាត់​​មិន​នឹក​ស្មានថា​កូន​ទៅ​រើស​គ្រាប់​នោះ​យក​មកដំ​លេង​ឡើយ ក្រោយ​ផ្ទុះ​ភ្លាម ដុំ​ផ្សែង​ខ្មៅ​បាន​រសាត់​បាត់​ទៅ​ ដោយ​បន្សល់​ទុក​នៅ​សព​កូន​ ធ្វើ​ឱ្យ​គាត់​ជា​ឪពុក​យំសោក​បោក​ខ្លួន រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយ​សន្និដ្ឋានថា​ ​ជនរងគ្រោះទាំង​​៤នាក់​ខាងលើ​នេះ​ គឺ​​ពិតជា​បាត់បង់ជីវិត ​និ​ង​រង​របួសធ្ងន់ស្រាល ​ដោយសា​តែ​កា​រ​ផ្ទុះ​គ្រាប​ត្បាល់​ប្រភេទ​៦០​មីល្លីម៉ែត្រ ​ដែល​ពួក​គេ​បាន​យក​មក​ដំ​លេង​នោះ​ប្រាកដ​មែន​។ បន្ទាប់មក​​ក៏​បាន​ប្រគល់​សព​កុមា​រា​រង​គ្រោះ​ម្នាក់​​អោយ​ឪពុក​ម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ដោយឡែក ​កុមារី​ដែល​រង​របួសធ្ងន់​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​១៦​មក​រា​ខេត្តព្រះវិហារ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ