រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ទៀត (ចំណោមបក្ខពួក២នាក់) កាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវ៩០ កែងព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនបុរសជនជាតិវៀតណាមម្នាក់ឈ្មោះ PHAN VANDAT ភេទប្រុស អាយុ២៨ឆ្នាំ បានប្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រះចក អោយដឹងថាបានបាត់បង់លុយចំនួន ២,០០០ដុល្លារ អត្តសញ្ញាណប័ណ្ណវៀតណាម០១សន្លឹក និងកាតធនាគារចំនួន០១សន្លឹក ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងជំនាញខណ្ឌប៉ុស្តិ៍បានចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងម្ចាស់ផ្ទះសំណាក់ ដើម្បីឆែកកាមេរ៉ាសុវត្ថិភាព ឈានដល់ស្គាល់អត្តសញ្ញាណជនសង្ស័យ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ អៀងមួយ ភេទស្រី អាយុ២៩ឆ្នាំ នឹងបានបន្ត ស្រាវជ្រាវតាមយកបក្ខពួកម្នាក់ទៀត ឈ្មោះ យិន លីលី ហៅយួន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ដោយធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន នៅថ្ងៃទីម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា នៅចំណុចផ្លូវ៩០ កែងព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ។
កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននឹងកំពុងសួរចម្លើយ ពីសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។

សូមរម្លឹកថា បុរសវៀតណាមម្នាក់ យកនារីរកស៊ីផ្លូវភេទ២នាក់ទៅដេក បាត់លុយ២ពាន់ដុល្លារ
ហេតុការណ៏នេះ កើតឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ គិតមកទល់ពេលនេះគឺមានរយៈពេលជាង២០ថ្ងៃហើយ បុរសជនជាតិវៀតណាមម្នាក់ PHAN VAN DAT បានមកលេងនៅភ្នំពេញ ដោយចូលកន្លែងផឹកស៊ី រហូតដល់ស្រវឹង រួចហើយ ក៏ជិះកង់បីឥណ្ឌាមួយគ្រឿង មកម្តុំមាត់ទន្លេ តាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងបំណងទៅរកសេវាផ្លូវភេទ ហើយក៏បានប្រទះឃើញស្ត្រី ២នាក់ កំពុងតែឈរនៅទីនោះ ទើបរូបគាត់ ក៏បបួលស្ត្រីទាំង២នាក់ទៅដេកជាមួយ ក្នុងតម្លៃ៥០ដុល្លារ ហើយបានយកស្ត្រីរកស៊ីផ្លូវភេទទាំង២ ទៅដេកនៅផ្ទះសំណាក់មហាសម្បត្តិ នៅលើផ្លូវទំនប់៧០ ។ បន្ទាប់ពីគេងជាមួយគ្នារួច ស្ត្រីសង្ស័យបានចេញទៅមុនបាត់ ពេលគាត់ឆែកមើលកាបូប ទើបដឹងថា បាត់ទាំងលុយអស់ ២,០០០ដុល្លារ នាវេលាម៉ោង១និង៣០នាទី ឈានចូលថ្ងៃទី២ ខែកក្កដា ។
បើតាមសម្ដីរបស់បុរសវៀតណាម បន្តទៀតថា រហូតមកដល់យប់ថ្ងៃទី២១ កក្ដដា ២០២០ ទើបរូបគាត់ បានប្រទះឃើញស្ត្រីជនសង្ស័យ ឈ្មោះ សុខ អ៊ាងមួយ ដោយចៃដន្យ កំពុងតែឈររកស៊ី នៅលើផ្លូវព្រះស៊ីសុវត្ថិ ទើបគាត់ឃាត់ខ្លួន ប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីយកទៅសួរនាំ ដោយចោទប្រកាន់ថា ស្ត្រីឈ្មោះ សុខ អ៊ាងមួយ នេះគឺជាអ្នកលួចកាបូប គាត់នៅចាំមុខច្បាស់ណាស់ ។
នៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ស្ត្រីឈ្មោះ សុខ អ៊ាងមួយ បានបដិសេធចំពោះមុខសមត្ថកិច្ចថា ខ្លួនមិនបានលួចកាបូបលុយរបស់ជនរងគ្រោះនោះទេ គឺនារីម្នាក់ទៀត ឈ្មោះ យួន ជាអ្នកលួច តែប៉ុណ្ណោះ ៕





ចែករំលែកព័តមាននេះ