រាជធានីភ្នំពេញ ៖ និស្សិតខ្មែរម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ដើម្បីត្រឡប់ចូលប្រទេសកម្ពុជាវិញ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅទីនោះ។ និស្សិតរូបនោះ បានដាក់ឈ្មោះកាត់ថា R.S បានសរសេរសំណេរជាច្រើនប្រយោគ ក្នុងប្លុករបស់ខ្លួន រៀបរាប់អំពីការធ្វើដំណើរពីប្រទេសម៉ាឡេស៊ីចូលមកកម្ពុជា រហូតដំណាក់កាលនៃការធ្វើចត្តាឡីស័កនៅវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ ។

លោកបាននិយាយថា «នៅពេលខ្ញុំបានធ្វើដំណើរត្រឡប់មកពីប្រទេសម៉ាឡេស៊ី មិត្តភ័ក្តដែលនៅក្នុងប្រទេសម៉ាឡេ និងក្រុមគ្រូសារដែលនៅប្រទេសកម្ពុជា សុទ្ធតែមានក្តីបារម្មណ៍ចំពោះខ្ញុំទាំងអស់ ជាពិសេសពួកគេ បានចាប់អារម្មណ៍ និងបារម្មណ៍ខ្លាំងនៅពេលដែលធ្វើដំណើរ រហូតដល់ដំណាក់ការដាក់ឱ្យនៅដាច់ដោយឡែក»។

ការសរសេររបស់និស្សិតម្នាក់នេះ បានភ្ជាប់មកជាមួយរូបភាពជាច្រើន តាំងពីពេលគាត់ចេញដំណើរពីប្រទេសម៉ាឡេស៊ី រហូតដល់កន្លែងគេដាក់គាត់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ហើយការសរសេររៀបរាប់ទាំងនេះ គឺដើម្បីជាព័ត៌មានសម្រាប់និស្សិតដទៃទៀតដែលកំពុងរៀននៅក្រៅប្រទេស និង មានបំណងចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ ។

លោក R.S បានបន្តថា «ខ្ញុំបានធ្វើការហោះហើរពី ស៊ារាវ៉ាក់ (in Sarawak) ចូលទៅ Kuala Lumpur នៅម៉ោង 7AM ដល់ម៉ោង 9AM នៅថ្ងៃទី ១៦ ខែ កក្កថា ឆ្នាំ ២០២០ ។ នៅព្រលានយន្តហោះ កួចឆីង (Kuching Airport) មិនមានភាពអ៊ូអ៊រនោះទេនៅវេលានោះ ប៉ុន្តែនៅជើងយន្តហោះដែលខ្ញុំជិះត្រឡប់មក មានមនុស្សច្រើន។ ខ្ញុំត្រូវតម្រូវឱ្យបំពេញ ក្នុងក្រដាស់បញ្ជាក់សុខភាពប៉ុណ្ណោះ មិនមានការពិនិត្យ អ្វីមួយនោះទេ នៅពេលដែលចាកចេញពីព្រលានយន្តហោះ កួចឆីងនោះ»។

ការចូលមកដល់ ព្រលានយន្តហោះ Kuala Lumpur International Airport៖ មកដល់ព្រលានយន្តហោះ កូឡាឡុំពួរ (Kuala Lumpur International Airport) ឬKLIA2 មនុស្សគ្រប់គ្នាតម្រូវឱ្យពាក់ម៉ាស់ទាំងអស់ ហើយត្រូវចាំបាច់ថាថែរក្សាដៃឱ្យមានអនាម័យជានិច្ច។ សូមណែនាំឱ្យមានការទុកដាក់ម៉ាស់តាមខ្លួនជានិច្ច ច្រើនតាមលទ្ធភាពដែលធ្វើទៅបាន។ នៅព្រលានយន្តហោះ KLIA2 មិនមានអាហារញុំាទេ ដោយសារភោជនីយដ្ឋាននានា និងហាងត្រូវបានបិទ ដូចនេះ និសិត្សខ្មែររូបនេះបាន ណែនាំឱ្យត្រៀមអាហារ ពេលទៅដល់ព្រលាននេះ។ ស្រោមដៃគឺជាការការពារដ៏ល្អមួយ នៅពេលដែលយើងចៃដន្យ យកដៃទៅប៉ះមុខ ឬប៉ះរបស់របរ របស់យើង។ គាត់បានត្រៀមស្រោមដៃខ្លះៗ ពីព្រោះគាត់ត្រូវការប៉ះទូរស័ព្ទ ឬកាបូបរបស់គាត់ ហើយគាត់ឧស្សាហ៍ផ្លាស់ប្តូរផងដែរ។

អ្នកដែលធ្វើដំណើរតាមជើងហោះហើរ Air Asia ទំងន់នៃការផ្ទុកអីវ៉ាន់ត្រូវបានផ្លាស់ប្តូរ។ មុនពេលមានជំងឺរាតត្បាត ជើងហោះហើរនេះ បានផ្តល់ឱ្យផ្ទុកឥវ៉ាន់ទំងន់បាន ៤០ គីឡូក្រាម សម្រាប់វ៉ាលីឥវ៉ាន់ និងទំងន់កាតាបស្ពាយបាន៧គីឡូក្រាម ហើយកាតាបកុំព្យូទ័រគិតផ្សេងបានយូរបានច្រើនតាមដែលអាចធ្វើទៅបាន ។ ប៉ុន្តែអីឡូវ សម្រាប់វ៉ាលីឥវ៉ាន់សម្រាប់ផ្ញើគឺនៅអាចដាក់បាន ៤០ គីឡូក្រាមដដែល តែកាតាបស្ពាយ និងកាតាបកុំព្យូទ័រ ទាំងពីរត្រូវមានទំងន់ត្រឹមតែ ៧គីឡូក្រាមតែប៉ុណ្ណោះ។ ហើយប្រសិនបើអ្នកចង់ថែមគីឡូ ឬលើស ដូចនេះគេគិតលុយបន្ថែម ដោយ ១ គីឡូក្រាម ស្មើនឹង ៥០ រីងហ្គីត (50RM ប្រមានជាង 11 ដុល្លារអាមេរិក) ដូចនេះត្រូវប្រាកដថា យើងដាក់មិនលើទំងន់»។

នៅពេលលោកបានត្រូវបានអនុញ្ញាតឱ្យចូលក្នុងព្រលាន KLIA2 ហើយមិនមានមនុស្សច្រើនទេ នៅព្រលាននេះ ក៏ព្រោះថាប្រជាជនម៉ាឡេស៊ីត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ តែមានករណីលើកខ្លះៗ ទើបអាចធ្វើដំណើរបាន។ បន្ទាប់មកលោកបានបើកម៉ាស់ដើម្បី សំគាល់អត្តសញ្ញាណ ហើយស្កេនក្រយៅដៃ និងចុងក្រោយស្កេនវ៉ាលីឥវ៉ាន់ ហើយអាចដើរទៅរកយន្តហោះដែលយើងត្រូវជិះបានហើយ។ មុនពេលគាត់បានធ្វើការហោះហើរ មកប្រទេសកម្ពុជា គាត់តម្រូវឱ្យបំពេញ ទម្រង់បែបបទពីរប៉ណ្ណោះ គឺបែបបទអន្តោប្រវេសន៍ និងបែបបទសេចក្តីប្រកាសសុខភាព បំពេញបែបបទរួចហើយ កុំភ្លេចទុកប៊ិចក្នុងហោប៉ៅវិញផង។

ការចូលមកដល់ព្រលានយន្តហោះ ប្រទេសកម្ពុជា៖ ខ្ញុំបានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខ្ញុំបានដើរសំដៅទៅទ្វារ អ្នកដំណើរអន្តោប្រវេសន៍ ហើយជនបរទេស និងជនជាតិខ្មែរ ត្រូវបានបំបែកគ្នា។ ជនបរទេសត្រូវដើរទៅផ្លូវមួយទៀត ដើម្បីទទួលបានទិដ្ឋាការ នៅពេលមកដល់ និងការទិញធានារ៉ាប់រងសុខភាព (សម្រាប់កូវីដ១៩) ហើយទើបអាចបន្តដំណើរ ទៅដល់ការត្រួតពិនិត្យអន្តោប្រវេសន៍។ ចំណែក ប្រជាជនកម្ពុជាវិញ គឺគ្រាន់តែធ្វើដំណើរត្រង់ពីយន្តហោះ ទៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍ប៉ុណ្ណោះ។ សូមប្រាកដថា អ្នកបានរក្សាប័ណ្ណធ្វើដំណើរ (boarding pass) របស់អ្នក សម្រាប់ការធ្វើដំណើរលើកក្រោយ។

នៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍ គេបានពិនិត្យ នូវបទដ្ឋានអន្តោប្រវេសន៍ បែបបទនៃការត្រួតពិនិត្យសុខភាព សំបុត្រធ្វើដំណើរ លិខិតឆ្លងដែន និងទិដ្ឋាការ។ ប៉ុន្តែសមត្ថកិច្ចខាងអន្តោប្រវេសន៍បានដកទុក ឬរក្សាទុកនូវលិខិតឆ្លងដែលរបស់ខ្ញុំ រហូតទាល់តែការពិនិត្យសុខភាពចប់ទើបគេឱ្យផ្តល់ឱ្យយើងវិញ រួចរាល់អស់ហើយ ទើបយើងអាចទៅយកអីឥវ៉ាន់របស់យើងបាន។ បន្ទាប់ពីបានឆ្លងកាត់ នៅការត្រួតពិនិត្យអន្តោប្រវេសន៍ហើយ អ្នកដំណើរទាំងអស់ រួមទាំងជនជាតិខ្មែរផងដែរ ត្រូវបន្តធ្វើដំណើរទៅបន្ទប់ពិនិត្យសុខភាពរកជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គេមិនអនុញ្ញាតឱ្យថតរូបទេ តែនេះ ខ្ញុំថតពីក្រៅទេ។ ខ្ញុំត្រូវបានតម្រូវឱ្យបង្ហាញនូវ កៅអីដែលខ្ញុំបានអង្គុយនៅក្នុងយន្តហោះ (Seat#) វាពិតជាសំខាន់ដែលយើងត្រូវតែរក្សាទុកនូវសំបុត្រជើងហោះ។ បន្ទប់មកគេឱ្យខ្ញុំអង្គុយនៅកៅអីក្នុងបន្ទប់នោះ រួចគេបោះពុម្ភ គ្រប់ព័ត៌មានដែលខ្ញុំមាន គួរបញ្ជាក់ផងដែរថា បុគ្គលិកនិងគ្រូពេទ្យ គឺអាចនិយាយភាសាអង់គ្លេស និងភាសាចិនបានយ៉ាងល្អ។ បន្ទាប់មកខ្ញុំត្រូវបានគេពិនិត្យទៅលើច្រមុះ និងបំពង់ក ហើយពួកគាត់ក៏បានអនុញ្ញាតឱ្យខ្ញុំដើរចេញក្រៅពីបន្ទប់ពិនិត្យនោះ។

បន្ទាប់ពីការពិនិត្យរួចរាល់ហើយ គឺមានរថយន្តកំពុងរង់ចាំយើងស្រាប់នៅខាងក្រៅ ដែលរថយន្តទាំងនោះនឹងចេញដំណើរទៅទិសផ្សេងគ្នា។ ទិសមួយសម្រាប់ជនជាតិបរទេស ដែលសំដៅទៅសណ្ឋាគារ ដែលពួកគេតម្រូវឱ្យកក់នៅពេលពិនិត្យសុខភាព និងទិសមួយទៀតសម្រាប់ជនជាតិខ្មែរដែលសំដៅទៅ កន្លែងចត្តាឡីស័ក (រដ្ឋរៀបចំនិងមិនបាច់បង់ប្រាក់) ។ នៅចំណុចនេះ ប្រហែលជាគាត់មិនសូវប្រាកដដែរ ព្រោះថាតើគេអនុញ្ញាតឱ្យជនជាតិកម្ពុជា ស្នាក់នៅសណ្ឋាគារឬអត់ ព្រោះគាត់បានចុះឈ្មោះសម្រាប់ការសំរាកនៅសណ្ឋាគារដែរ តែគេមិនអនុញ្ញាតអោយទេ។

នៅក្នុងឡានគេដាក់អ្នកដំណើរត្រឹមតែ ២០ ទៅ ២៥ នាក់ប៉ុណ្ណោះ ហើយតៃកុងឡានខ្លះ ក៏មានលក់ស៊ីមកាត និងកាតបញ្ជូលលុយដែរ (Metfone)។ នៅលើឡានអ្នកដំណើរទាំងអស់មិនត្រូវបាន អនុញ្ញាតឱ្យចុះចេញពីរថយន្តទេ ហើយរថយន្តក៏មិនបានឈប់នៅត្រង់កន្លែងណាមួយដែរ។ នរគបាលក៏បានអមដំណើរដែរ ដោយមានខ្លះជារថយន្ត និងម៉ូតូ គឺដើម្បីប្រាកដថា មិនមាននរណាម្នាក់លួចរត់។

ការមកដល់ជុំរំ ឬកន្លែងចត្តាឡីស័ក ៖ នៅពេលខ្ញុំមកដល់កន្លែងចត្តាឡីស័ក ខ្ញុំត្រូវបានគេប្រាប់ឱ្យ ដាក់ទុកអីឥវ៉ាន់ដែលមានសិន ហើយគេឱ្យយើងបំពេញបែបបទ ដែលមានពីរប្រភេទសម្រាប់កន្លែងដាក់ឱ្យនៅដាច់ដោយឡែក។ ប្រភេទទីមួយ ទៅសណ្ឋាគារ ប៉ុន្តែត្រូវបង់ថ្លៃសណ្ឋាគារខ្លួនឯង ប្រភេទទីពីរ នៅ ចត្តាឡីស័ក តែមិនបងថ្លៃអ្វីនោះទេ។ ហើយសម្រាប់ខ្ញុំ ខ្ញុំមិនមានជំរើសទេ ដោយសារខាងក្រសួងសុខាភិបាលបានបដិសេធ សំណើររបស់ខ្ញុំតាំងពីមុនមកហើយ ដូចនេះខ្ញុំមានតែនៅក្នុងកន្លែងធ្វើចត្តាឡីស័ក ២ទៅ៣ថ្ងៃ ដើម្បីរង់ចាំលទ្ធផលការពិនិត្យចេញមក។

ដូចនេះវាពិតជាសំខាន់ ក្នុងការដឹង នូវការជិះយន្តហោះដែលមានប្រភេទខុសគ្នា ហើយត្រូវបានជ្រើសរើសយកទៅដាក់នៅកន្លែងចត្តាឡីស័ក ក៏ខុសគ្នាដែរ ដែលការជ្រើសរើសនេះត្រួវបានធ្វើឡើងដោយ ក្រសួងសុខាភិបាល។បន្ទាប់ពីខ្ញុំបានបំពេញបែបបទរួចហើយ ខ្ញុំត្រូវបានគេណែ នាំឱ្យធ្វើការជ្រើសរើសជាក្រុមមួយ ដែលក្រុមនីមួយៗ តម្រូវឱ្យមានមនុស្ស ៨នាក់ ដើម្បីស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា នៅពេលជ្រើសរើសក្រុមរួចហើយ ដូចនេះត្រូវទៅរកបន្ទប់មួយ ដើម្បីសំរាក ហើយអ្នកមិនមានក្រុម ក៏ត្រូវទៅរើសយកបន្ទប់មួយដែរ តែត្រូវរង់ចាំថានឹងមានអ្នកមកនៅក្នុងបន្ទប់ជាមួយ។

វាពិតជាសំខាន់នៅពេលយើងបង្កើតទំនាក់ទំនងមួយ យ៉ាងលឿនជាមួយអ្នកដទៃដែលកំពុងដើរផ្លូវជាមួយយើង ព្រោះថាក្នុងអំឡុងពេលនោះ យើងអាចពឹងពាក់គ្នាបានដូចជា ការចែករំលែកចំណេះដឹងផ្សេងៗ ដោយការជជែកដែលមិនធ្វើឱ្យយើងអផ្សុក ហើយក៏អាចជួយមើលថែរក្សារបស់របរគ្នាទៅវិញទៅមកផងដែរ។ ម្យ៉ាងវិញទៀត ត្រូវប្រាកដថាអីឥវ៉ាន់អ្នកគ្រប់គ្នា ត្រូវរុំប្លាស្ទិក បើមិនដូចនោះទេ ឥវ៉ាន់ខ្លះត្រូវសើម ព្រោះគេត្រូវបាញ់ទឹកសំលាប់មេរោគ ឬទឹកអាល់កុល។

ចំពោះខ្ញុំត្រូវបានគេដាក់ឱ្យ នៅកន្លែងចត្តាឡីស័ក នៅសាលាបុរី១០០ខ្នង រហូតទាល់តែខ្ញុំបានទទួលលទ្ធផលពិនិត្យ ពីព្រលានយន្តហោះ។ ហើយសម្រាប់គ្រួសារ និងអ្នកមកលែង អាចមកជួបបាន ប៉ុន្តែត្រូវនៅឱ្យឆ្ងាយ និងទុកចម្ងាយ យ៉ាងតិច ២ម៉ែត្រពីគ្នា។ ក្រុមគ្រួសារ អាចយកឥវ៉ាន់របស់យើងទៅទុកនៅផ្ទះបាន ប៉ុន្តែត្រូវប្រាកដថា មានអនាម័យ ដោយយកទឹកអាល់កុលបាញ់សំអាតជានិច្ច បើទោះបីជាត្រឹមតែកាក់មួយក៏ដោយ ហើយយើងក៏អាចទទួលយកឥវ៉ាន់ ឬសំភារៈពីគ្រួសារបានដែរ។

នៅក្នុងបន្ទប់ចត្តាឡីស័ក យើងត្រូវបានផ្តល់ឱ្យម្នាក់មួយនូវ គ្រែមួយ ខ្នើយមួយ ភួយមួយ និងមុងមួយ ដែលមើលទៅ ទើបតែទិញមកទេ (របស់ថ្មី) និងការផ្តល់អាហារ ៣ពេល ក្នុងមួយថ្ងៃ។ នៅក្នុងបន្ទប់នីមួយៗមានភ្លើង និងមានរន្ធសាកថ្ម ឬដោតតែពីរបីប៉ុណ្ណោះ។ ហើយនៅក្នុងបន្ទប់ខ្ញុំ មិនមានមូសទេ ដោយសារតែបន្ទប់ដែលខ្ញុំនៅនេះ ខ្ពស់ ជាន់ទី៣ ឬទី៤។ បន្ទប់ទឹក និងបង្គន់ មិនសូវស្អាតទេ វាពិតជាគួរឱ្យខ្ពើមបន្តិចសម្រាប់ខ្ញុំ ប៉ុន្តែមិនអីទេ បើត្រឹមតែពីរបីថ្ងៃនោះ។ យើងត្រូវលាងសំអាតវាសិន មុននឹងប្រើប្រាស់វា ហើយមិនគួរប្រើប្រាស់ទឹកសម្រាប់ដុសធ្មេញទេ គួរប្រើប្រាស់ទឹកសុទ្ធវិញល្អជាង ហើយអ្នកគួរតែប្រើប្រាស់ក្រដាស់អនាម័យជាជាងប្រើប្រាស់ទឹកក្នុងបង្គន់។

បើទោះបីខ្ញុំកើតក្នុងប្រទេសកម្ពុជាក្តី តែទីនេះដូចជាមិនគួរឱ្យចូលចិត្តនៅទេ នៅទីនេះក្តី ហើយអ្នកគ្រប់គ្នានៅទីនេះតែងតែបែកញើសពេញខ្លួន។ នៅក្នុងជុំរំចត្តាឡីស័ក តម្រូវឱ្យគេងពាក់ម៉ាស់ជានិច្ច ខ្ញុំគិតថាអ្នកខ្លះមិនអាចធ្វើបានទេ ព្រោះវាក្តៅហើយមិនមានកង្ហារគ្រប់គ្រាន់ ដូចនេះញើសហូររហាមកាត់ផ្ទៃមុខ ជោគជាំម៉ាស់អស់។ ដូចនេះយើងក៏សម្រេចចិត្តដោះម៉ាស់ចេញ យើងដឹងថាវាគ្រោះថ្នាក់ តែយើងពិតជាគ្មាន ជំរើសមែន។
កន្លែងចត្តាឡីស័ក មានពីរតំបន់៖ នៅកន្លែងចត្តាឡីស័ក បានបែងចែកជាពីរតំបន់ ទី១ ហៅថា តំបន់សុវត្ថិភាព និងទី២ តំបន់ដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក)។ តំបន់សុវត្ថិភាព គឺមាន បុគ្គលិក គ្រូពេទ្យ ប៉ូលីស អ្នកយាម និងអ្នកផ្សេងទៀត សម្រាប់កិច្ចការពារក្នុងកន្លែងចត្តាឡីស័កនេះ។

ចំណែកតំបន់ទី២ គឺជាការដាក់ឱ្យនៅដាច់ដោយឡែក ចំពោះអ្នកដំណើរមកពីក្រៅប្រទេស ត្រូវនៅក្នុងអាគារដែលបានរៀបចំ។ អ្នកមកសួរសុខទុក្ខនៅកន្លែងនេះត្រូវឆ្លងកាត់មុខទ្វាក្នុងតំបន់សុវត្ថិភាពមុន បន្ទាប់មក អ្នកមកលែង ត្រូវឈនៅចម្ងាយ ២ម៉ែត្រ ពីតំបន់ចត្តាឡីស័ក ដោយមានប៉ូលីសនៅទីនោះដែរ។ អ្នកមកលែងអាចយកសំភារៈផ្សេងៗមកជូន អ្នកចត្តាឡីស័ក ដោយគ្រាន់តែទុកសំភារៈទាំងនោះនៅលើតុ ហើយត្រូវត្រឡប់ទៅវិញ បន្ទាប់មកមានបុគ្គលិកទៅទទួកសំភារៈនោះយកមកឱ្យអ្នកចត្តាឡីស័ក។
អ្នកចត្តាឡីស័កក៏អាចផ្ញើសំភារៈទៅវិញបានដែរ ហើយប៉ូលីស និងបុគ្គលិកនៅចាំពិនិត្យមើល និងសម្អាតមុនពេលយកទៅឱ្យអ្នកលែង ដើម្បីប្រាកដថាមិនមានការចំលងអ្វីឡើយ។នៅតំបន់ចត្តាឡីស័ក មិនមាននរណាម្នាក់អាចចូលមកបានទេ ទោះបីជាប៉ូលីស ឬក្រុមគ្រូពេទ្យក៏ដោយ ហើយគ្រួពេទ្យចូលមកបាន លុះត្រាមានអ្នកណាម្នាក់មានវិជ្ជមានកូវីស១៩នេះ ទើបពួកគាត់ចូលមកទទួលអ្នកវិជ្ជមាននោះទៅមន្ទីរពេទ្យ។
ការបញ្ចប់នូវវេលាចត្តាឡីស័ក៖ ខ្ញុំបានស្នាក់នៅទីនោះរយៈពេល មួយយប់ និងពីរថ្ងៃ ស្ថានភាពត្រូវបានស្ងប់ស្ងាត់ ដោយគ្មាននរណាម្នាក់ រាយការណ៍ថាមានជំងឺគ្រុនក្តៅ សីតុណ្ហភាពកើនឡើង ពិបាកដកដង្ហើម ក្អក មិនអាចគ្រប់គ្រងបាននិងរោគសញ្ញាដទៃទៀតនោះឡើយ។ តែជាសំណាងសម្រាប់ខ្ញុំ ក៏ដូចជាក្រុមដែលស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា មិនមាននរណាម្នាក់ ពិនិត្យថាមានជំងឺកូវីដ១៩នេះទេ។ ដូចនេះ នៅថ្ងៃទី២ ក្នុងការស្នាក់នៅក្នុងជុំរំ ត្រូវបានអនុញ្ញាតអោយទៅផ្ទះរាងខ្លួនៗវិញ។ ហើយលិខិតឆ្លងដែន និងលិខិតលិទ្ធផលត្រូវបានប្រគល់ជូនទៅ អ្នកមិនមានវិជ្ជមានជំងឺនេះ។ មិនទាន់បញ្ចប់ទេ បន្ទាប់ពីទៅដល់ផ្ទះ អ្នកទាំងនោះត្រូវដាក់ខ្លួនឱ្យនៅឆ្ងាយពីគ្រួសារបន្តទៀត ត្រូវប្រើបន្ទប់មួយផ្សេង បន្ទប់ទឹកតែឯង និងរបស់របរប្រើប្រាស់មិនឱ្យបូកលូកជាមួយគ្រួសារ។
ហើយអ្វីៗគ្រប់យ៉ាងក្នុងផ្ទះ ដែលអ្នកប៉ះពាល់រួចហើយ ត្រូវតែសម្អាតភ្លាមៗ និងមានអនាម័យជានិច្ច។ ហើយការធ្វើបែបនេះនៅក្នុងផ្ទះ គឺប្រើរយៈពេល ១៣ថ្ងៃ បន្ទាប់ពី១៣ ថ្ងៃនេះហើយ ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីពិនិត្យជាលើកទីពីរ ដើម្បីរកជំងឺនេះបន្ត៕
ចែករំលែកព័តមាននេះ