រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យជប៉ុន Sun International ដែលជំនាញផ្នែកវះកាត់ត្រចៀក ច្រមុះ និងបំពង់ក បានបង្ហាញពីការវះកាត់ជូនអ្នកជំងឺរបស់ខ្លួនដោយជោគជ័យដែលមានវេជ្ជបណ្ឌិតជំនាញ ព្រមទាំងសាស្ត្រាចារ្យឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ករបស់ប្រទេសជប៉ុនធ្វើការវះកាត់ដោយផ្ទាល់ផងដែរ ។ ការទទួលព្យាបាលបែបទំនើបនេះធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតប្រទេសជប៉ុនកំពុងប្រចាំការនៅគ្លីនិក«Sun International »ដែលជាមន្ទីរពេទ្យឯកទេសមួយមកពីប្រទេសជប៉ុន សព្វថ្ងៃមានទីតាំងស្ថិតនៅលើមហាវិថីមុនីរ៉េត អគារAlPha Tower នៅក្បែរផ្សារដើមគ ។
ក្រុមវេជ្ជបណ្ឌិតមកពីប្រទេសជប៉ុនទាំងនេះបានអះអាងថា ការវះកាត់ព្យាបាលដល់អ្នកជំងឺនៅគ្លីនិកនេះមានសម្ភារ ឧបករណ៍វេជ្ជសាស្ត្រដែលយកមកប្រើប្រាស់គឺមានលក្ខណៈទំនើបស្វ័យប្រវត្តិប្រកបដោយបច្ចេកវិទ្យាចុងក្រោយបំផុត ឯម៉ាស៊ីនខ្លះទើបតែចេញប្រើប្រាស់នៅក្នុងប្រទេសជប៉ុនទៀតផង ។ ឧបករណ៍ទាំងនេះមានតម្លៃខ្ពស់ និងមានសុក្រិតភាពនៅក្នុងការធ្វើវិភាគវិនិច្ឆ័យ ក៏ដូចជាការព្យាបាល ។
លោកណូប៊ូកូបូ វេជ្ជបណ្ឌិតជំនាញផ្នែកត្រចៀក ច្រមុះ និងបំពង់កប្រចាំនៅនៅគ្លីនិកSun International ដែលកំពុងធ្វើការវះកាត់ព្យាបាលអ្នកជំងឺបានឱ្យដឹងថា ពេលនេះគ្លីនិករបស់លោកបានចាប់ផ្តើមដំណើរការវះកាត់អ្នកជំងឺត្រចៀក ច្រមុះ និងបំពង់ក ហើយក្នុងការវះកាត់បែបទំនើបជាមួយនឹងម៉ាស៊ីនទំនើបនេះមិនត្រឹមផ្តល់ទំនុកចិត្តយ៉ាងជាក់លាក់ក្នុងការព្យាបាលរោគជំងឺទេ ប៉ុន្តែវានៅផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រយ៉ាងជាក់លាក់ថែមទៀត ។ ពេលនេះមានអ្នកជំងឺមិនត្រឹមតែពលរដ្ឋកម្ពុជាទេសូម្បីទេបរទេសមួយចំនួនក៏ចាប់អារម្មណ៍ទទួលការព្យាបាលបែបសេវាទំនើបនេះដែរ ។
លោកបានផ្តាំផ្ញើថា អ្នកជំងឺដែលមានបញ្ហាត្រូវតែប្រញាប់មកធ្វើការព្យាបាលមិនត្រូវបណ្តោយឲ្យអាការធ្ងន់ធ្ងរឲ្យការព្យាបាលត្រូវចំណាយថវិកាច្រើន ហើយត្រូវជួបការលំបាកដល់ខ្លួនឯងថែមទៀត ។ ចំពោះអ្នកដែលមានបញ្ហារោគជំងឺ បើកាលណាមកទទួលការព្យាបាលកាន់តែឆាប់ ការព្យាបាលកាន់តែទទួលផលខ្ពស់ហើយតម្លៃនោះក៏ទាបមិនចាំបាច់ត្រូវចំណាយច្រើនឡើយ ។
លោកបានបន្ថែមថា ការព្យាបាលនៅប្រទេសកម្ពុជាបច្ចុប្បន្នមានលក្ខណៈទំនើបមិនចាំបាច់ទៅព្យាបាលនៅបរទេសទៀតឡើយពីព្រោះថា ទាំងគ្រូពេទ្យនិងឧបករណ៍សុទ្ធសឹងមកពីបរទេស ហេតុនេះការព្យាបាលនៅក្នុងប្រទេសបើប្រៀបធៀបជាមួយបរទេសនាពេលនេះគឺក៏ប្រហាក់ប្រហែលគ្នាដែរ ។
គួរបញ្ជាក់ថា នៅគ្លីនិកSun International សព្វថ្ងៃមានវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសជប៉ុនផ្សេងៗគ្នាចំនួន៥រូប ក្នុងនេះមានដូចជា គ្រូពេទ្យឯកទេស ជំងឺត្រចៀក ច្រមុះ និងបំពង់ក វេជ្ជបណ្ឌិតផ្នែកជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺឡើងសម្ពាធឈាម ជំងឺសន្លាក់ ជំងឺប្រតិកម្ម ផ្នែកជំងឺក្រពះ និងថ្លើម វេជ្ជបណ្ឌិត ផ្តល់ការប្រឹក្សាផ្នែកខាងការប្រឆាំង ទប់ទល់នឹងភាពវ័យចំណាស់ជាដើម ។ គ្លីនិក Sun International បានបើកដំណើរការនៅប្រទេសកម្ពុជា កាលពីចុងខែឧសភាឆ្នាំ២០១៤ កន្លងមក ។ នេះជាគ្លីនិកដែលមានក្រុមវេជ្ជបណ្ឌិតឯកទេសស្ទើរតែទាំងអស់សុទ្ធតែមកពីប្រទេសជប៉ុន ហើយក៏ត្រូវបានគេអះអាងថាជាគ្រូពេទ្យសម្រិតសម្រាំងក្នុងការមកព្យាបាលនៅប្រទេសកម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ