ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នហិរញ្ញវត្ថុធំពីររួមគ្នាជំរុញសេវាទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារអេស៊ីលីដា និងគ្រឹះស្ថាន ឃេស អុីននើវេសិន ម.ក បានប្រកា សជាសាធារណៈដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់រវាងស្ថានប័នទាំងពីរ…

រាជធានីភ្នំពេញ ៖ ធនាគារអេស៊ីលីដា និងគ្រឹះស្ថាន ឃេស អុីននើវេសិន ម.ក បានប្រកា សជាសាធារណៈដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់រវាងស្ថានប័នទាំងពីរ ដើម្បីពង្រីកសេវានេះឱ្យកាន់តែទូលំទូលាយក្នុងការបំពេញតម្រូវការជូនអតិថិជន និងសា ធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគ្នាកាលពីថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២០មកនេះលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលគ្រឹះស្ថាន ឃេស អុិននើវេសិន ម.ក បានចាប់ដៃគូជាយុទ្ធសាស្រ្ត ដោយសហការជា មួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់របស់ ស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ។

ទន្ទឹមនឹងនេះកិច្ចសហការរវាងស្ថាប័នទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើនភាព ងាយស្រួលជូនដល់អតិថិជន និងសាធារណជនទាំងអស់ក្នុងការធ្វើប្រតិបត្តិការដូចជា៖ ១- ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អុិននើវេសិន ម.ក, ២-ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដាទាន់ ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អុិននើវេសិន ម.ក, ៣- អតិថិជនរបស់ គ្រឹះស្ថាន ឃេស អុិននើវេសិន ម.ក អាចដក និងដាក់ប្រាក់ តាមរយៈម៉ាស៊ីន ATM របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនចាំបាច់ប្រើកាត ។

លោកបន្តទៀតថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ឱ្យអតិថិជន និងសាធារណជន ទាំងអស់ចំណេញពេលវេលា កាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់ និងដាក់-ដកប្រាក់ ដែលជាចំណែកមួយនៃការពង្រឹង និងពង្រីកសេវាកម្មឌីជីថលឱ្យសម្បូរបែបដើម្បីសម្រួល ដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជន និងសាធារណជនក្នុងការជួយលើកស្ទួយជីវ ភាព កាន់តែប្រសើរឡើង ។

លោក Pes Kimsrean ប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន ឃេស អុិននើវេសិន ម.ក បានមានប្រសាសន៍ថា លោកមានទស្សនៈវិស័យចំពោះភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិ ទ្យាតាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ ។ នៅពេលដែលលោកធ្វើការបញ្ជាទិញទំនិញលើ Platform Alibaba បានធ្វើឱ្យលោកមានគំនិតក្នុងការបង្កើតមុខរបរនេះតាំងពីពេលនោះមក ។ លោកបានផ្ដួចផ្ដើមគំនិត និងស្វែងរកមិត្តភក្តិដែលមានជំនាញផ្នែកនេះតាមដែលអាច ធ្វើទៅបាន រហូតដល់សុបិនក្លាយជាការពិត ។

លោកបន្ថែមថា ពួកយើងបានចាប់ផ្ដើមការងារនេះ អស់រយៈពេលប្រហែលជាបីឆ្នាំ មកហើយ ។ វាសមល្មមនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីនេះនៅលើទីផ្សារបាន ។ KESS CHAT ផ្សារភ្ជាប់ជាមួយកសិករ អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬអ្នកផ្គត់ផ្គង់ អាចទទួលបាន ការទូទាត់តាមរយៈ Wechat / Alipay/Visa Card, Mastercard និងកាត ATM ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២០នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៦,១៥ ពាន់លានដុល្លារអាមេរិក, សមតុល្យឥណទានសរុប ចំនួន ៣,៩៩ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,៣៥ ពាន់លាន ដុល្លារអាមេរិក ។ ដោយឡែកចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារ ឌីជីថល អេស៊ីលីដាទាន់ចិត្ត មានចំនួនជាង ១,៥ លាននាក់ គិតត្រឹមខែកក្កដា ឆ្នាំ ២០២០ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ