ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីផឹកស្រាអត់លុយជក់ថ្នាំ​ញៀន បែកគំនិត​ឡើង​​​លួច​ទូរស័ព្ទគេដល់ក្នុង​បន្ទប់ជួល​ត្រូវ​គេចាប់ខ្លួនប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹក​ស៊ី​ចង់ជក់ថ្នាំញៀន អត់លុយទិញ​បែកគំនិត​លួច​ឡើង​លើ​ផ្ទះ​ជួល​និង​បាន​ចូល​លួច​យក​ទូរស័ព្ទដៃរបស់កម្មការនីចំនួន​៤​គ្រឿង តែ​ត្រូវ​បាន​គេ​ឃើញ​ទាន់​ក៏បានហក់ចុះពី​លើ​ផ្ទះ​ជាន់ទី៣​មក​ក្រោម តែសំណាង​ល្អ​បាន​សំយ៉ាបផ្ទះជួយ​ទ្រ​ បណ្តាល​ឱ្យ​រង​របួស​តិចតួច និង​ប្រជា​ពលរដ្ឋ​វាយ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹក​ស៊ី​ចង់ជក់ថ្នាំញៀន អត់លុយទិញ​បែកគំនិត​លួច​ឡើង​លើ​ផ្ទះ​ជួល​និង​បាន​ចូល​លួច​យក​ទូរស័ព្ទដៃរបស់កម្មការនីចំនួន​៤​គ្រឿង តែ​ត្រូវ​បាន​គេ​ឃើញ​ទាន់​ក៏បានហក់ចុះពី​លើ​ផ្ទះ​ជាន់ទី៣​មក​ក្រោម តែសំណាង​ល្អ​បាន​សំយ៉ាបផ្ទះជួយ​ទ្រ​ បណ្តាល​ឱ្យ​រង​របួស​តិចតួច និង​ប្រជា​ពលរដ្ឋ​វាយ​បន្ថែម​ហើយ​ចាប់ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ជិត​៣ទៀប​ភ្លឺ ឈាន​ចូល ថ្ងៃ​ទី១៦ មករា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ភូមិ​ទួលព្រ សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ ។​ជន​សង្ស័យ​ខាង​លើ​មាន​ឈ្មោះ វ៉ែន សុធា  អាយុ៣៣ឆ្នាំ មុខរប និង កន្លែង​រស់នៅ​មិន​ពិត​ប្រាកដ​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុបុរស​សង្ស័យខាង​លើ​បាន​ចេញ​ពី​ផឹក​ស៊ី​នៅ​កន្លែង​មួយ ។ បន្ទាប់ពី​ផឹក​ស៊ីរួចជន​សង្ស័យ​រូប​នេះ​មាន​បំណង​ចង់ជក់ថ្នាំ​ញៀន​តែ​គ្មាន​លុយ​ទិញ​ ហើយ​ក៏បាន​បែក​គំនិត​ចេញ​ធ្វើសកម្ម​ភាព​ឡើង​លើ​ផ្ទះ​ជួល​ដែលកម្មការនី​ជួលស្នាក់នៅ នឹង​បាន​ឡើង​ទៅ​ជាន់ទី៣ លួច​ចូល​ទៅក្នុង​បន្ទប់កម្ម​ការនី​ចំនួន​២បន្ទប់ ដោយ​លួច​បាន​ទូរស័ព្ទ​ចំនួន​៤​គ្រឿង បម្រុង​រត់គេចខ្លួន​តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ទាន់ ជន​សង្ស័យ​ភ័យ​ក៏បាន​លោត​ចុះពីលើ​ផ្ទះ​ជន​ទី៣​មក​ខាង​ក្រោម តែសំណាង​ល្អ​បាន​សំយ៉ាប​ផ្ទះ​ជួយ​ទ្រ បណ្តាល​ឱ្យ​រង​របួសស្រាល ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​ឱ្យជន​សង្ស័យ​រូប​នេះ​រៀង​ចាល់​ម្តង ។

ក្រោយពេលកើត​ហេតុ​ជន​សង្ស័យ​ខាង​លើ​ត្រូវបាន​ប្រជា​ពលរដ្ឋ​នាំយក​ទៅ​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ចោម​ចៅចាត់ការ​តាមនិវិធីច្បាប់ ។