រាជធានីភ្នំពេញ ៖ ម្ដាយនិងកូនស្រី២នាក់ទើបតែចេញពីពិធីខួបកំណើតហើយធ្វើដំណើរ ត្រឡប់ទៅផ្ទះ ក៏ត្រូវជនសង្ស័យ2នាក់ជិះម៉ូតូនិច មួយគ្រឿងមកពីក្រោយធ្វើសកម្មភាព ឆក់កាបូប ពីម្ដាយនិងកូនខាងលើបានសម្រេចដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី១៥ខែ មករា ឆ្នាំ ២០១៥ នៅតាមបណ្ដោយផ្លូវព្រះសីុសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រង់ចំណុច ជិតស្ពានជ្រោយចង្វា ។
យោងទៅតាមសំដីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីពិធីខូបកំណើត ហើយនៅពេលចប់កម្មវិធី គាត់ក៏ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-7407 ពីរនាក់ កូនស្រីរបស់គាត់ ត្រឡប់មកផ្ទះ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីុវត្តិ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យ2នាក់ជិះម៉ូតូនិច មួយគ្រឿង ពណ៌ស អត់ចាំស្លាកលេខបើក មកពីក្រោយធ្វើសកម្មភាព ឆក់កាបូបពីម្ដាយនិងកូនខាងលើបានសម្រេចដោយសុវត្ថិភាព ។ហើយនៅក្នុងកាបូបដែលជនសង្ស័យឆក់ទៅ មានទូរសព្ទ័ណូគៀ1280 មួយគ្រឿង អត្តញ្ញាបណ្ណនិង ប្រាក់ចំនួន១០០ដុល្លារ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេព្រោះយប់ជ្រៅហើយ រងចាំថ្ងៃស្អែកបាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។
ចែករំលែកព័តមាននេះ