ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ​ឃាតករ​គឺ​នរណា! ករណី​​​ផ្តាច់ជីវិត​គ្រូពេទ្យ​ស្រី​ រួច​ចោល​ក្នុង​​​ស្រះ​ទឹក

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​21 ខែ​កក្កដា ឆ្នាំ​2020 នេះ ករណី​គ្រូពេទ្យ​ស្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​កាប់​ចំ​.​ក​ក្រោម​ត្រចៀក បណ្តាល​ឱ្យ​បាត់បង់​ជីវិត រួច​ក៏​យក​សព​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក​នោះ…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​21 ខែ​កក្កដា ឆ្នាំ​2020 នេះ ករណី​គ្រូពេទ្យ​ស្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​កាប់​ចំ​.​ក​ក្រោម​ត្រចៀក បណ្តាល​ឱ្យ​បាត់បង់​ជីវិត រួច​ក៏​យក​សព​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក​នោះ ពេល​នេះ​បានដឹង​ការ​ពិត​ហើយ បុរស​ជា​ឃាតករ​នោះ តាម​ពិត​គឺជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្រ៊ុ​ន ច​ន្ទ្រា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​បើក​បន្ទប់​ព្យាបាល​ជំងឺ​ទូទៅ ត្រូវ​ជនសង្ស័យ​កាប់​នឹង​កាំបិត​ផ្គាក់​ដង​វែង ចំ​ក​ញ្ចឹ​ង​.​ក​ខាងឆ្វេង បណ្តាល​ឱ្យ​បាត់បង់​ជីវិត រួច​យក​សព​ទៅ​បោះ​ទម្លាក់​ចូល​ទឹកស្រះ​នៅ​ខាង​ក្រោយ​ផ្ទះ ។ ចំណែក​ជនសង្ស័យ​ត្រូវជា​ប្តី ឈ្មោះ ធ​ល ធា​រិ​ទ្ធ អាយុ​30​ឆ្នាំ អ្នក​ទាំង​២​នាក់ មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ និង​សួរនាំ រហូត​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ទើប​ជនសង្ស័យ​ជា​ប្តី​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ប្រពន្ធ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ពិតប្រាកដ​មែន មូលហេតុ​គឺ​ដោយសារ​តែ​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​។

ក្រោយ​ពេល​សមត្ថកិច្ច​ជំនាញ​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​ប្តី​រួច​ហើយ និង​បាន​ចងក្រង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

គួរ​រំលឹក​ថា កាលពី​ម៉ោង​6​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា​នេះ បុរស​ជា​ប្តី​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ក្នុងភូមិ​ខ្វាន់​ទៀង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង​។

គួរ​រំលឹក​ទៀត​ថា ៖ គ្រូពេទ្យ​ស្រី​ត្រូវ​គេ​ផ្តាច់ជីវិត​រួច​យក​ទៅ​ចោល​ក្នុង​ស្រះ​ទឹក តើ​ឃាតករ​ជា​នរណា?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ