ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​ប៊ី​ល​ហ្គេ​ត​ផលិត​ម៉ាស៊ីន​ចម្រាញ់​ទឹក​ពី​លាមក​មនុស្សសម្រាប់​ឧបត្ថម្ភ​ដល់​បណ្តា​ប្រទេស​ក្រីក្រ​លើ​ពិភពលោក

10 ឆ្នាំ មុន

គេហទំព័រ​កូរ៉េ The Korea fimes ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​មហាសេដ្ឋី​ពិភពលោក​លំដាប់ថ្នាក់​ទី​២ លោក​ប៊ី​ល ហ្តេ​ត​បាន​និយាយ​ថា

គេហទំព័រ​កូរ៉េ The Korea fimes ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​មហាសេដ្ឋី​ពិភពលោក​លំដាប់ថ្នាក់​ទី​២ លោក​ប៊ី​ល ហ្តេ​ត​បាន​និយាយ​ថា លោក​ពេញចិត្ត​នឹង​ទទួលទាន​ទឹក​ដែល​ចម្រាញ់​ចេញពី​លាមក​មនុស្ស ហើយ​លោក​នឹង​ផឹក​វា​ជា​រៀងរាល់ថ្ងៃ​ព្រោះ​វា​មាន​អនាម័យ ។

ម៉ាស៊ីន​ចម្រាញ់​លាមក​មនុស្ស​ទៅ​ជា​ទឹកបរិសុទ្ធ​មានឈ្មោះ​ថា «Janicki Omnipprocessor » ដែល​ជា​គម្រោង​នៃ​កិច្ច​ប្រឹងប្រែង​របស់​មូលនិធិ​លោក​ប៊ី​ល​ហ្គេ​ត (Gates Foundation’s) ដើម្បី​បង្កើន​អនាម័យ​ក្នុង​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក ។

ក្នុង​ខ្សែ​វី​ដេ​អូ បង្ហាញ​ពី​ដំណើរការ​ផលិត​លាមក​មនុស្ស​ទៅ​ជា​ទឹក​បរិ​សុ​ុ​ទ្ធ​បង្ហាញ​ថា  លាមក​ចូល​ក្នុង​ម៉ាស៊ីន Janicki Omniprocessor ក្នុង​ទម្រង់​ដើមដំបូង បន្ទាប់​មក​ត្រូវ​ស​ម្ងួ​ត​ក្នុង​បំពង់​ធំ​មួយ ។ ចំហាយ​ទឹក និង​កាក​សំណល់​ត្រូវ​បាន​បំបែក​ចេញពី​គ្នា ។ នៅ​ដំណាក់កាល​ចុង​ក្រោយ​កាក​សំ​ណា​ល់​ត្រូវ​បាន​ដុត​កម្លោច​ឱ្យ​ផល​ជា​ចំហាយ និង​ប្រើប្រាស់​ជា​ថាមពល​អគ្គិសនី​ទៀត​ផង ។

លោក​ប៊ី​ល ហ្គេ​ត សង្ឃឹមថា ម៉ាស៊ីន​នេះ​នឹង​អាច​លេច​រូបរាង​នៅ​តំបន់​ដាច់​ស្រយាល​ពោល​គឺ​ប្រទេស​ក្រីក្រ​ដើម្បី​ជួយ​មនុ​ុ​ស្សរាប់​លាន​នាក់​នៅ​លើ​ពិភពលោក​កំពុង​ជួប​ប្រទះ​កង្វះ​អនាម័យ​ទឹក​ស្អាត ។

លោក​ប៊​៊ី​ល ហ្គេ​ត​កើត​ថ្ងៃ​ទី​២៨ តុលា  ឆ្នាំ​១៩៥៥ រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក គិត​មក​ដល់​បច្ចុប្បន្ន​លោក​មាន​អាយុ​ុ​៥៩​ឆ្នាំ ៕