ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​បម្រើសេវា​ផ្លូវភេទ ក្នុង​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជាង​៣០​នាក់

3 ឆ្នាំ មុន

ក្រុងព្រះសីហនុ ៖ ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លួចលាក់​ប្រកប​អា​ជី​កម្ម​ជួញដូរ​ផ្លូវភេទ ឃាត់ខ្លួន​មនុស្ស​ជាង​៣០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិ​រុ​ស្សី​ជាដើម ព្រមទាំង​ដកហូត​បាន​សម្ភារ វត្ថុ​តាង​សម្រាប់​បម្រើសេវា​ផ្លូវភេទ​មួយ​ចំនួន​ធំ​ផង​ដែរ ។…

ក្រុងព្រះសីហនុ ៖ ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លួចលាក់​ប្រកប​អា​ជី​កម្ម​ជួញដូរ​ផ្លូវភេទ ឃាត់ខ្លួន​មនុស្ស​ជាង​៣០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិ​រុ​ស្សី​ជាដើម ព្រមទាំង​ដកហូត​បាន​សម្ភារ វត្ថុ​តាង​សម្រាប់​បម្រើសេវា​ផ្លូវភេទ​មួយ​ចំនួន​ធំ​ផង​ដែរ ។

ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្នំ​ខៀវ ក្រុម​៣ ភូមិ​១ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។ ទីតាំង នៃ​ការ​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ មាន​ចំនួន​០៣​ទីតាំង បង្កប់​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​យិ​ង​ប៊ិ​ន​» «​ពូ​អៀ​ក​» និង​«​អ៊ី​ចាន់​» ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ចូលរួម​ពី​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដឹកនាំ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច បាន​បន្ត​ថា កម្លាំង​បាន​ឃាត់ខ្លួន​ជន​ពាក់​ព​ន្ធ័ ក្នុង​ករណី​នេះ​មាន​មនុស្ស​ចំនួន​៣១​នាក់ (​ប្រុស ១៦​នាក់ និង​ស្រី​១៥​នាក់​) ។ ក្នុង​នោះ​មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិ​រុ​ស្សី​ជាដើម ព្រមទាំង​ដកហូត​បាន​សម្ភារ វត្ថុ​តាង​សម្រាប់​បម្រើសេវា​ផ្លូវភេទ​មួយ​ចំនួន​ធំ ។

ជន​ពាក់​ព​ន្ធ័​ទាំង​៣១​នាក់ និង វត្ថុ​តាង សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​អធិការដ្ឋាន​នគរ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ​ទៅ​តាម​ផ្លូវច្បាប់ ខណៈ​ទីតាំង​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជា​ឱ្យ​បិទ​ផង​ដែរ ។

សូម​ជម្រាប​ដែរ​ថា ហាង​ម៉ាស្សា​ចិន​មួយ បានផ្សព្វផ្សាយ​សេវាកម្ម​ផ្លូវភេទ នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​ផ្សព្វផ្សាយ​មាន​អត្ថន័យ​បម្រើ​សេវាកម្ម​ផ្លូវភេទ ហើយ​សរសេរ​ជា​ភាសា​ចិន មាន​ន័យ​ថា ពួក​គេ​មាន​នារី​ស្អាត​ៗ វ័យក្មេង ហើយ​មាន​អាយុ​ក្រោម​២០​ឆ្នាំ នឹង​ផ្តល់​សេវាកម្ម​ដ៏​កក់ក្តៅ និង​មាន​ភាព​ស្មោះត្រង់​ដល់​អតិថិជន ។

ហាង​ម៉ាស្សា បាន​រាប់រៀប​ទៀត​ថា មាន​បុគ្គលិក​ស្អាត​ៗ ក្មេង​ៗ ថ្មី​ៗ​ជា​ច្រើន ដែល​រួម​មាន​ទាំង​និស្សិត អ្នកធ្វើការ តារា​ម៉ូ​ដែល មាន​គ្រប់​ជនជាតិ មាន​ទាំង​អឺរ៉ុប អា​មេ​រិ​ក ជប៉ុន កូរ៉េ ចិន និង​វៀតណាម ថែម​ទៀត​ផង ដែល​សុទ្ធសឹងតែ​រួសរាយ​រាក់ទាក់​ដល់​អតិថិជន​មិន​អោយ​ទាស់ចិត្ត​ឡើយ ។

ហាង​មួយ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា កន្លែង​របស់​ពួក​គេ​ផ្តល់​សេវាកម្ម​ពិសេស​មួយ​កំ​ផ្លេ​រ ដែល​មា​នទី​តាំងនៅ​ក្នុង​ក្រុងភ្នំពេញ និង​ក្រុងព្រះសីហនុ ដែល​មាន​ម៉ាស្សា និង​ស្ប៉ា នៅ​ក្នុង​សណ្ឋាគារ ។

យ៉ាងណា​ហាង​ម៉ាស្សា​នេះ មិន​ដាក់​ទីតាំង​ពិតប្រាកដ​នោះ​ទេ ដោយ​គ្រាន់តែ​ដាក់​លេខ​ទូរស័ព្ទ (​ក្បាល​096​មួយ​ខ្សែ​) ឲ្យ​អតិថិជន​ធ្វើការ​កក់ ។ បើក​កត់​រួច​ហើយ​នោះ​នឹង​មាន​រថយន្ត​ទៅ​ទទួលយក​អតិថិជន​ទៅ​ហាង​ម៉ាស្សា​នោះ ថែម​ទៀត​ផង ។

បើ​តាម​ដឹង​ហាង​មួយ​នេះ ទទួល​អតិថិជន​ជា​ជនជាតិ​ចិន ជា​ចម្បង ដោយ​ចំណាយ មាន​ចាប់ពី ៧៩$ ដល់ ៣១៩$ រយៈពេល​វេលា​សេវាកម្ម ៩០​នាទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ