រាជធានីភ្នំពេញ ៖ យោងតាមផេកហ្វេសប៊ុករបស់ហាងម៉ាស្សាជនជាតិចិន ដែលបង្ហោះផ្សព្វផ្សាយមានអត្ថន័យបម្រើសេវាកម្មផ្លូវភេទ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលសរសេរជាភាសាចិន រៀបរាប់ថា ពួកគេមាននារីស្អាតៗ វ័យក្មេង ហើយមានអាយុក្រោម ២០ឆ្នាំ នឹងផ្តល់សេវាកម្មដ៏កក់ក្តៅ និងមានភាពស្មោះត្រង់ដល់អតិថិជន ។
ហាងម៉ាស្សា បានរាប់រៀបទៀតថា មានបុគ្គលិកស្អាតៗ ក្មេងៗ ថ្មីៗជាច្រើន ដែលរួមមានទាំងនិស្សិត អ្នកធ្វើការ តារាម៉ូដែល មានគ្រប់ជនជាតិ មានទាំងអឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ ចិន និងវៀតណាម ថែមទៀតផង ដែលសុទ្ធសឹងតែរួសរាយរាក់ទាក់ដល់អតិថិជនមិនអោយទាស់ចិត្តឡើយ ។
ហាងមួយនេះ ក៏បានបញ្ជាក់ដែរថា កន្លែងរបស់ពួកគេផ្តល់សេវាកម្មពិសេសមួយកំផ្លេរ ដែលមានទីតាំងនៅក្នុងក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានម៉ាស្សា និងស្ប៉ា នៅក្នុងសណ្ឋាគារ ។
យ៉ាងណាហាងម៉ាស្សានេះ មិនដាក់ទីតាំងពិតប្រាកដនោះទេ ដោយគ្រាន់តែដាក់លេខទូរស័ព្ទ (ក្បាល096មួយខ្សែ) ឲ្យអតិថិជនធ្វើការកក់ ។ បើកកត់រួចហើយនោះនឹងមានរថយន្តទៅទទួលយកអតិថិជនទៅហាងម៉ាស្សានោះ ថែមទៀតផង ។
បើតាមដឹងហាងមួយនេះ ទទួលអតិថិជនជាជនជាតិចិន ជាចម្បង ដោយចំណាយ មានចាប់ពី ៧៩$ ដល់ ៣១៩$ រយៈពេលវេលាសេវាកម្ម ៩០នាទី ។
សូមជម្រាបផងដែរថា បន្ទាប់ពីមានការផ្សព្វផ្សាយ របស់ហាងម៉ាស្សាដែលមានបម្រើសេវាកម្មពិសេស នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក គេនៅមិនទាន់ឃើញអាជ្ញាធរ ឫសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយ ចុះស្រាវជ្រាវ ត្រួតពិនិត្យនៅឡើយទេ រហូតមកដល់យប់ថ្ងៃទី១៦ កក្កដា ២០២០នេះ ៕





ចែករំលែកព័តមាននេះ