បើករថយន្តបុកម៉ូតូហើយបើករត់ចូលបន្ទាយទាហាន
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាបើកឆ្លងផ្លូវបានបុកម៉ូតូវ៉េវអាល់ហ្វា បណ្តាលឲ្យបាក់កជើងម្នាក់ រថយន្តបង្កព្យាយាមបើករត់គេចចូលទៅក្នុងបន្ទាយទាហាន៩៩ ហេតុការណ៏នេះកើតឡើង
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាបើកឆ្លងផ្លូវបានបុកម៉ូតូវ៉េវអាល់ហ្វា បណ្តាលឲ្យបាក់កជើងម្នាក់ រថយន្តបង្កព្យាយាមបើករត់គេចចូលទៅក្នុងបន្ទាយទាហាន៩៩ ហេតុការណ៏នេះកើតឡើង
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាបើកឆ្លងផ្លូវបានបុកម៉ូតូវ៉េវអាល់ហ្វា បណ្តាលឲ្យបាក់កជើងម្នាក់ រថយន្តបង្កព្យាយាមបើករត់គេចចូលទៅក្នុងបន្ទាយទាហាន៩៩ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៤ ខែមករា ត្រង់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ កណ្តាល 2A 5215 ជិះលក្ខណៈក្រុមគ្រួសារមានស្រីមានប្រុសគ្នា៥នាក់ ទើបនឹងត្រឡប់មកពីលេងផ្ទះបងប្អូននៅភូមិព្រៃទា ជិះតាមផ្លូវបេតុងឆ្លងផ្លូវពីជើងទៅត្បូង បានទៅបុកម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R 1483 ជិះគ្នា២នាក់ តាមមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច បណ្តាលឲ្យដួលបាក់កជើងម្នាក់ និងរងរបួសស្រាលម្នាក់ ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តបង្កព្យាយាមបើករត់គេចទៅឈប់នៅមុខបន្ទាយទាហាន៩៩ តាមផ្លូវ លេខ២០០៤ ធ្វើឲ្យអ្នកយាមស្មានតែជារថយន្តរបស់យោធាបានបារ៉ាសឲ្យចូលទៅខាងក្នុង ទើបធ្វើការសួរនាំទើបដឹងថា ជារថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានខាងយោធាទូរស័ព្ទ ហៅសមត្ថកិច្ចឲ្យយករថយន្តទៅដោះស្រាយ នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យវិញ ៕
ចែករំលែកព័តមាននេះ