តើនរណាជាអ្នកផលិតយន្តហោះ និងនៅឆ្នាំណា?
យន្តហោះគឺជាយានជំនិះដឹកជញ្ចូនតាមផ្លូវអាកាសដែលពឹងផ្អែកលើកម្លាំងម៉ាស៊ីន និងស្លាបរបស់វាទាំងស្រុង ។ បច្ចុប្បន្ននេះវិស័យដឹកជញ្ជូនតាមផ្លូវអាកាសមានការមមាញឹក
យន្តហោះគឺជាយានជំនិះដឹកជញ្ចូនតាមផ្លូវអាកាសដែលពឹងផ្អែកលើកម្លាំងម៉ាស៊ីន និងស្លាបរបស់វាទាំងស្រុង ។ បច្ចុប្បន្ននេះវិស័យដឹកជញ្ជូនតាមផ្លូវអាកាសមានការមមាញឹក
យន្តហោះគឺជាយានជំនិះដឹកជញ្ចូនតាមផ្លូវអាកាសដែលពឹងផ្អែកលើកម្លាំងម៉ាស៊ីន និងស្លាបរបស់វាទាំងស្រុង ។ បច្ចុប្បន្ននេះវិស័យដឹកជញ្ជូនតាមផ្លូវអាកាសមានការមមាញឹកពោលគឺប្រតិបត្តិការទៅកាន់ប្រទេសនានាលើសាកលលោក ខណៈពេលដែលចំនួនអ្នកដំណើរកើនឡើងជាលំដាប់ ។
ពាក្យ «យន្តហោះ» បានមកពីពាក្យ «យន្ត» មានន័យថា ឧបករណ៍ស្ថិតក្នុងដំណើរស្មុគស្មាញដែលអាចកម្រើកបានដោយកម្លាំងចក្ររត់រកគ្នា និង «ហោះ» មានន័យថា សភាពដំណើរក្នុងលំហអាកាស ។
តើយន្តហោះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំណា ? និងបុគ្គលឆ្មើមរូបណាជាអ្នកបង្កើត0x017d7 យន្តហោះបង្កើតឡើងក្នុងឆ្នាំ១៩០៣ ដោយបងប្អូនជនជាតិអាមេរិកពីរនាក់ គឺលោក Orville Wright និងលោក Wilbur Wright។ ពួកគេទាំងពីរនាក់គឺជាអ្នកច្នៃប្រឌិត និងជាបុគ្គលដំបូងគេដែលមានគំនិតបង្កើតយានផ្លូវអាកាសឡើង ។ យន្តហោះនេះហោះហើរជាលើកដំបូងនៅថ្ងៃទី៨ សីហា ឆ្នាំ១៩០៨ នៅឯវាលប្រណាំងសេះ Hunaudières ក្បែរទីក្រុង Le Mans ប្រទេសបារាំង បើកបរដោយលោក Wilbur(ប្អូន) ក្នុងថិរវេលាត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ។ ចំណែកលោក Orville (បង) ហោះហើរក្បែរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
យន្តហោះច្នៃប្រឌិតនេះមានទ្រង់ទ្រាយដូចជា «សត្វកន្ទុំរុយ» មានស្លាប២ ជាប់គ្នាខាងលើ-ខាងក្រោម ចំណែកតួម៉ាស៊ីនស្ថិតនៅចំណុចកណ្តាលដូចបង្ហាញក្នុងរូប ។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះដំបូងនេះផ្ទុកបានតែអ្នកបើកម្នាក់ប៉ុណ្ណោះ ហើយមិនអាចហោះហើរក្នុងទីខ្ពស់បានទេ ព្រោះវាមានតួខ្លួនទាំងមូលធ្ងន់ រីឯម៉ាស៊ីនក៏មិនអាចប្រតិបត្តិការបានល្អដែរ ពោលគឺរអាក់រអួលពេលកំពុងសាកល្បងហោះហើរ ។
ចន្លោះពីឆ្នាំ១៩០៥ ដល់ឆ្នាំ១៩០៧ បងប្អូនទាំងពីរនាក់នេះសម្រេចចិត្តបង្កើតម៉ាស៊ីនយន្តហោះថ្មីមួយផ្សេងទៀតដែលឱ្យឈ្មោះថា «Flying Machine» មានសមត្ថភាពពិសេសអាចធ្វើឱ្យយន្តហោះទាំងមូលបោះពួយទៅលើអាកាសបានយ៉ាងងាយស្រួលជាងម៉ាស៊ីនមុន ។
បន្តបន្ទាប់មកអ្នកបច្ចេកទេសវិទ្យាសាស្ត្រគ្រឿងចក្រមេកានិកបានបង្កើតម៉ាស៊ីនកាន់តែទំនើប និងមានសមត្ថភាពលើសលុបពីជំនាន់មុនដូចជា ម៉ាស៊ីនយន្តហោះប្រភេទ Propeller, ម៉ាស៊ីនយន្តហោះប្រតិកម្ម, ម៉ាស៊ីនយន្តហោះអេឡិចត្រូនិក និងម៉ាស៊ីនរ៉ុក្កែត សម្រាប់ដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាស ៕
លោក Orville Wight កើតថ្ងៃទី១៩ សីហា ឆ្នាំ១៨៧១ និងស្លាប់នៅថ្ងៃទី៣០ មករា ឆ្នាំ១៩៤៨ ។ លោក Wilbur Wright កើតនៅថ្ងៃទី១៦ មេសា ឆ្នាំ១៨៦៧ និងស្លាប់នៅថ្ងៃទី៣០ ឧសភា ឆ្នាំ១៩១២ ៕
ចែករំលែកព័តមាននេះ