ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចំរុះ​ខេត្ត​សៀម​រាបចុះ​ចាប់​ឆ្អឹង​សត្វព្រៃ​បាន​មួយ​ចំនួន​ដើម្បី​ធ្វើការ​ផាកពិន័យ

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ កម្លាំង​សមត្ថកិច្ច​ចំរុះ រួម​មានជំនាញ​រដ្ឋបាល​ព្រៃឈើ​ អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត​បាន​ចុះ​​ធ្វើការ​ដកហូត​ឆ្អឹង ​ស្នែង​​

ខេត្តសៀមរាប​ ៖ កម្លាំង​សមត្ថកិច្ច​ចំរុះ រួម​មានជំនាញ​រដ្ឋបាល​ព្រៃឈើ​ អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត​បាន​ចុះ​​ធ្វើការ​ដកហូត​ឆ្អឹង ​ស្នែង​​ ​ក្រពះ​សត្វព្រៃ​មួយ​ចំនួន​នៅ​លំនៅ​ឋា​ន​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ​ធ្នូ​​ ២០១៤ ស្ថិត​នៅ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដើម្បី​យក​មក​ធ្វើការ​ផាកពិន័យ​។ 

​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២​ មករា​ ២០១៥​ថា  លំនៅ​ឋា​ន​ខាងលើ​នេះ សមត្ថកិច្ច​ធ្លាប់​បាន​ធ្វើការ​ផាកពិន័យ​ម្តង​រួច​ហើយពី​បទ​ធ្វើ​ពាណិជ្ជកម្ម​សំណាក​សត្វព្រៃ​ខុសច្បាប់​។

លោក  យឹ​ម ស៊ី​វន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើសៀមរាប បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០២ មករា​ ​២០១៥ ​នេះ​ថា ការ​ចុះ​ទៅ​ដកហូត​សំណាក​សត្វព្រៃ​នេះ​​​មានការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត​ ព្រមទាំង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ និង​អាជ្ញាធរ​មូលដ្ឋាន ឈាន​ដល់​ការ​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ​ឆ្អឹង​សត្វតេះ​ចំនួន​៦​គីឡូក្រាម​,​ ស្នែង​សត្វ​ប្រើស​ចំនួន​១​គូរ​,​ ស្មៅ​ក្រពះ​សត្វតេះ​ចំនួន​០,៩​គីឡូក្រាម​។

លោក​បន្ត​ថា វត្ថុ​តាង​ទាំង​អស់នេះ​ត្រូវ​បាន​ជំនាញ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់  រីឯ​ជនល្មើស​ឈ្មោះ ទា ម៉ុ​យ​ហួត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវ​បាន​ចោទ​ពី​(​បទ​ធ្វើ​ពាណិជ្ជកម្ម​លើ​សំណាក​សត្វព្រៃ​) ព្រមទាំង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ដើម្បី​​ឱ្យរៀងចាល​៕ ​