ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​​ដឹក​ឈើ​​​ប្រណីត​​២​គ្រឿង​​ត្រូវ​​​មន្ត្រី​ជំនាញ​​ និង​​អាវុធ​​ហត្ថ​​ស្រុក​​ពេជ្រាដា​​ស្ទាក់​​ចាប់​បាន

9 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី​ ៖ ​រថយន្ត​ដឹកឈើ​ប្រណីត​ពីរ​គ្រឿង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា ស្ទាក់​ចាប់​បាន​នៅ​ផ្លូវចម្ការ​កៅស៊ូ​បារាំង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១ មក​រា ២០១៥

​ខេត្ត​មណ្ឌល​គិរី​ ៖ ​រថយន្ត​ដឹកឈើ​ប្រណីត​ពីរ​គ្រឿង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា ស្ទាក់​ចាប់​បាន​នៅ​ផ្លូវចម្ការ​កៅស៊ូ​បារាំង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១ មក​រា ២០១៥ ស្ថិត​នៅ​ភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​។

​លោក​ព្រំ សា​វ៉េ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចុះ​បង្ក្រាប​ លោក​បាន​ទទួល​ព័ត៌មាន​ពីកម្លាំង​សម្ងាត់​ថា មាន​រថយន្ត​ពីរ​គ្រឿង​បាន​លួច​ដឹកឈើ​ពេញ​ៗក្នុង​តំបន់​ផ្លូវ​ចម្ការ​កៅស៊ូ​បារាំង​ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

លោក​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ណ៍ហើយ​នោះ លោក​ក៏​បាន​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើចុះ​ពួនស្ទាក់​ចាប់​បាន​រថយន្ត​ដឹកឈើ​ពីរ​គ្រឿងម៉ាក​ឡង់​គ្រី​ស្ស័រដែ​ល​មាន​ផ្ទុក​ឈើប្រណីត​ប្រភេទ​នាងនួន​ពេញ​ប្រៀប​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេបញ្ជាការ​ប៉េ​អឹ​ម​បាន​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​​​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ទាំង​ពីរ​គ្រឿង​ខាងលើ​រួច​មក ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នីគ្នា​ប្រមាណ​ជិត​៣០​នាក់ បាន​នាំ​គ្នា​សម្រុក​មក​រំដោះ​រថយន្ត​ល្មើសច្បាប់​វិញ​។ ​ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ​ត្រូវ​បាន​បរាជ័យ ព្រោះតែ​លោក​មេបញ្ជាការ​ប៉េ​អឹ​ម​បានបន្ថែម​កម្លាំង​ទៀត​ទើប​ធ្វើ​ឲ្យ​ក្រុម​ជនល្មើសច្បាប់​ទាំងនោះ​នាំ​គ្នា​ដកថយ​ទៅ​វិញ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព