ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ណែនាំ​កុំព្យូទ័រ​អេ​ក្រង់​កោង​ក្នុង​ពិ​ព​រ័​ណ៍

9 ឆ្នាំ មុន

គេហទំព័រ​បច្ចេកវិទ្យា GSMArena ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​កូរ៉េ LG ត្រៀម​សម្ញែង​ផលិតផល​ថ្មី​អេ​ក្រង់​កុំព្យូ​ទ័​រ​រាង​កោង​ទំហំ ៣៤​អីុ​ញ​ចំនួន ៣​គ្រឿង ដែល​ផ្តោត​មុខងារ​លើ​ហ្គេ​ម​កម្សាន្ត និង​កម្មវិធី ប្លែក​ៗ​មួយ​ចំនួន​ទៀត​ជាមួយនឹង​ពន្លឺ​ផ្ទៃ​អេ​ក្រង់​ភ្លឺ​ច្បាស់​ល្អ ។

លក្ខណៈ​ពិសេស​របស់​អេ​ក្រង់​កុំព្យូទ័រ​ទាំង ៣ គ្រឿង​នេះ​ផលិត​ឡើងជា​ពិសេស​មិន​ដូច​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​ទេ ពោល​គឺ​ប្រើប្រាស់​បច្ចេកវិទ្យា AMD FreeSync ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទស្សនា​រូបភាព​រស់​រវើក​ជាមួយ​អេ​ក្រង់​កោង​សម័យ​ថ្មី ។ ក្រុមហ៊ុន LG មិន​បាន​អះអាង​បញ្ជាក់​ពី​តម្លៃ​របស់​ផលិតផល​ទាំង​៣​នោះ​ទេ តែ​ពួក​វា​នឹង​លេច​រូបរាង​នៅ​ក្នុង​ពិធី​តាំង​ពិ​ព​រ័​ណ៍​អេ​ឡិច​ត្រូ​និក CES នៅ​ថ្ងៃ​ទី​៦ មក​រា ដល់​ថ្ងៃ​ទី​៩ មក​រា នៅ​ទីក្រុង​ឡាស​វេ​៉​ហ្គា​ស សហរដ្ឋ​អា​មេ រិ​ក ។

ក្រុមហ៊ុន LG បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ទីក្រុង​ប៊ូ​សាន ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​ស្ថាបនិក​ឆ្នើម​គឺ​លោក​កូ អុ​ី​ន​វ៉ូ ៕