ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​និង​រថយន្ត​បើក​ប៉ះ​គ្នា​តិច​តួច​មិន​យោគ​យល់បង្ក​​ហិ.ង្សា​ដាក់គ្នា​ទាំង​កណ្តាល​អាធ្រាត្រ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេដេ​ អត់​មាន​ពាក់ស្លាក​លេខ​បាន​បើក​ទៅ​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​កូរ៉ូឡា មួយ​គ្រឿង​បង្ក​​​ឱ្យ​មាន​​​អំពើហិ.ង្សា​កើត​ឡើង​ដោយ​សារ​តែ​ភាគី​ខាង​ម៉ូតូ​បាន​បញ្ចេញ​អក្ប​កិរិយា​ច្រងេង​ច្រង៉ាង​ និងប្រើ​ប្រាស់ពាក្យសម្តីមិន​សមរម្យ​មក​លើ​បុរស​បើក​បរ​រថយន្ត​​ ។ ហើយ​មិនត្រឹម​តែ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេដេ​ អត់​មាន​ពាក់ស្លាក​លេខ​បាន​បើក​ទៅ​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​កូរ៉ូឡា មួយ​គ្រឿង​បង្ក​​​ឱ្យ​មាន​​​អំពើហិង្សា​កើត​ឡើង​ដោយ​សារ​តែ​ភាគី​ខាង​ម៉ូតូ​បាន​បញ្ចេញ​អក្ប​កិរិយា​ច្រងេង​ច្រង៉ាង​ និងប្រើ​ប្រាស់ពាក្យសម្តីមិន​សមរម្យ​មក​លើ​បុរស​បើក​បរ​រថយន្ត​​ ។ ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ​ភាគី​ខាង​បុរស​ជិះ​ម៉ូតូ​​​​ក៏ត្រូវ​​បាន​​កម្មករ​សំណង់​​ដេញ​​វាយ​​នឹង​បំពង់ឬស្សី​បណ្តាល​ឱ្យ​របួស​ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ស្រែក​ថា​ឱ្យ​កម្មករ​សំណង់​ដែល​ឈរ​អើត​មើល​ហេតុការ​ណ៍​​រថយន្តនិងម៉ូតូ​ប៉ះ​គ្នា។​ ហេតុការ​ណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រអាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣១ ធ្នូ ២០១៤ នៅ​ចំ​ណុច​ផ្លូវ​លេខ​១៨២ កែង​និង​ផ្លូវ​ម៉ៅសេទុង​ ស្ថិត​ក្នុង​សង្កាត់ផ្សារ​ដេប៉ូ២ ខណ្ឌទួលគោក ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេបាន​ឃើញ​បុរស​ពីរ​នាក់ជិះ​ម៉ូតូ​ម៉ាក សេដេ មួយ​គ្រឿង​អត់មាន​ស្លាក​លេខ​បាន​បើក​ឌុប​គ្នា​តាម​ផ្លូវ​លេខ​១៨២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈមក​ចំណុច​កើត​ហេតុ​កែង​និង​ផ្លូវ​ម៉ៅសេទុង បុរសទាំង​ពីរ​នាក់ក៏បាន​បើក​ម៉ូតូ​ឌុប​គ្នា​ជ្រុល​ទៅ​ប៉ះ​ជា​មួយ​រថយន្ត​ម៉ាក​កូរ៉ូឡា​មួយ​គ្រឿង ពណ៌ស្តរ​ ។ ពេលនោះ​បុរស​បើក​បរ​រថយន្ត​បាន​ឈប់​រថយន្ត​ចុះ​មក​ជជែកគ្នា​ជា​មួយ​បុរស​២​នាក់​ដែរ​ជិះ​ម៉ូតូ​នោះ​តាម​សម្រួល​តែ​ភាគី​ជិះ​ម៉ូតូ​បាន​បាន​បញ្ចេញ​អក្ប​កិរិយា​ច្រងេង​ច្រង៉ាង​ និងប្រើ​ប្រាស់ពាក្យ​សម្តីមិន​សមរម្យ​មក​លើ​បុរស​បើក​បរ​រថយន្ត​​​ បណ្តាល​ឱ្យ​មាន​ការ​វាយតប់គ្នា​ទៅវិញ​ទៅមក ។ បន្ទាប់មក​បុរស​ម្នាក់​ដែលជា​ភាគី​ខាង​ម៉ូតូ​បាន​ដើរ​គេច​ចេញ​ពី​កន្លែង​រថយន្ត​ម៉ូតូ​ប៉ះ​គ្នា​ ហើយ​បាន​ឃើញ​កម្មករ​សំណង់​នៅ​ក្បែរ​នោះ​ឈរអើត​មើល​ហេតុ​ការណ៍​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ក៏បាន​ស្រែក​ថា​ឱ្យ​កម្មករ​សំណង់យ៉ាង​ចាស់ដៃ​ ភ្លាម​ៗ​នោះ​កម្ម​ករ​សំណង់បាន​ទាញ​ដែក​បំពង់ឬស្សី​វាយ​ទៅ​លើ​បុរស​នោះ​បណ្តាល​ឱ្យ​របួស​។ ពេល​ដែល​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​ក៏ត្រូវ​បាន​បុរស​ដែល​បើក​ម៉ូតូ​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​ស្តី​ឱ្យ​មិន​សំចៃមាត់ដែរ ។

ក្រោយពេលកើត​ហេតុ​ភាគី​ជម្លោះ​ទាំង​សង​ខាង​បាន​បែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​ដោយ​ពុំ​មាន​ការ​ប្តឹង​ប្តល់​និង​បង្ក​ការ​រំខាន​ដល់​សមត្ថ​កិច្ច​នោះ​ទេ ។