ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រថភ្លើង​បង្កើត​ឡើង​ដោយ​នរណា និង​នៅ​ពេល​ណា?

10 ឆ្នាំ មុន

រថភ្លើង​គឺជា​យានយន្ត​ធ្វើ​ចរាចរណ៍​លើ​ផ្លូវដែក និង​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សំខាន់​បំផុត​សម្រាប់​មនុស្ស ។

តើ​រថភ្លើង​បង្កើត​ឡើង​ដោយ​បុគ្គល​ឆ្នើម​រូប​ណា និង​នៅ​ពេល​ណា ?

រថភ្លើង​គឺជា​យានយន្ត​ធ្វើ​ចរាចរណ៍​លើ​ផ្លូវដែក និង​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សំខាន់​បំផុត​សម្រាប់​មនុស្ស ។

តើ​រថភ្លើង​បង្កើត​ឡើង​ដោយ​បុគ្គល​ឆ្នើម​រូប​ណា និង​នៅ​ពេល​ណា ?

រថភ្លើង​បង្កើត​ឡើង​ដោយ​លោក​រី​ឆា​ដ ទ្រេ​វី​ធី​ក អ្នក​ច្នៃប្រឌិត និង​វិស្វករ​រ៉ែ​ជនជាតិ​អង់  គ្លេ​ស ។ ការ​បង្កើត​រថភ្លើង​ដំបូង​នោះ​ដំណើ​ការ​ដោយ​ចំហាយ​ទឹក​ក្នុង​ឆ្នាំ​១៨០៤ ។

លោក​រី​ឆា​ដ ទ្រេ​វី​ធី​ក កើត​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​១៧៧១ និង​ស្លាប់​នៅ​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​១៨៣៣ ដោយ​ជ​ងឺ​រលាក​សួត ។

ឆ្នាំ​១៨១១ រថភ្លើង​ដដែល​នោះ​ត្រូវ​បាន​ច្នៃប្រឌិត​ដោយ​លោក​ច​ន ប្លេ​ន​គី​ន​សប វិស្វករ​រ៉ែ​ជនជាតិ​អង់គ្លេស ដោយ​បង្កើត​រង្វង់​ស្ពឺ​ជាប់​នឹង​កង់​រថភ្លើង ។ រថភ្លើង​ដំណើ​ការ​ដោយ​ចំហាយ​ទឹក​នេះ​រត់​លើ​ផ្លូវដែក​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ ១៨០៤ គឺ​អំឡុង​ឆ្នាំ​បង្កើត​វា​តែ​ម្តង​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង​៧០​នាក់ និង​អាច​ផ្ទុក​របស់របរ សំខាន់​ៗ​ជា​ច្រើន​ទៀត ។

ទោះជា​យ៉ាងណា​ក៏​ដោយ រថភ្លើង​នោះ​មិន​មាន​ល្បឿន​លឿន​ទេ ពោល​គឺ​វា​ត្រូវ​ចំណាយពេល​ដល់​ទៅ​២​ម៉ោង​ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​១៤​គីឡូម៉ែត្រ ។

ឆ្នាំ​១៨១៣ រថភ្លើង​ដំណើ​ការ​ដោយ​កម្លាំង​កម្តៅ​ធ្យូងថ្ម​ត្រូវ​បាន​គេ​ស្គាល់​ថា ជា «Puffing Billy» បង្កើត​ឡើង​ដោយ​លោក​វី​លៀវ ហេ​ដ​ឡី វិស្វករ​ឧស្សាហកម្ម​ជនជាតិ​អង់គ្លេស ។

ខ្សែ​រថភ្លើង​ធ្វើ​ដំណើ​ទៅ​កាន់​ទីក្រុង​ដំបូង​គេ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ច៉​ច ស្ទេ​ផេ​ន​សុ​ន វិស្វករ​ស៊ី​វិល និង​មេកា​និក​ជនជាតិ​អង់ គ្លេ​ស ។ រថភ្លើង​នោះ​ដំណើ​ការ​ដោយ​ចំហាយ​ទឹក គឺ​ខ្សែ​រថភ្លើង​ពី​ទីក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ទៅ​ក្រុង​លី​វើ​ភូ​ល ដែល​បើក​ដំណើរការ​ក្នុង​ឆ្នាំ ១៨៣០ ៕