ការបើកដំណើរសាលារៀនឡើងវិញ ក្រសួងអប់រំនឹងអនុវត្តជាបីដំណាក់កាល គឺដំណាក់ទី១ សាលារៀនដែលមានស្តង់ដាសុវត្ថិភាពកម្រិតខ្ពស់ បន្ទាប់មក គឺសាលារៀនដែលមាន កម្រិតសុវត្ថិភាពស្តង់ដាមធ្យម ហើយដំណាក់កាលទី៣ សាលារៀនមានស្តង់ដាសុវត្ថិភាពធម្មតា។
រូបតំណាងលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថានៅពេលនេះក្រសួងអប់រំ បានកំពុងពិភាក្សាយ៉ាងលម្អិតជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យមើលលើសុខុមាលភាពសង្គមនិងសេដ្ឋកិច្ចដើម្បីឈានទៅបើកសាលាជាបីដំណាក់កាលខាងលើ។ លោក ថា ក្រសួងនឹងជូនដំណឹងដល់សាធារណជនបានដឹងពីកាលបរិច្ឆេទបើកសាលារៀននៅក្នុងដំណាក់កាលទី១នោះ នៅក្នុងពេលខាងមុខនេះ។ហើយការបើកសាលាជាដំណាក់កាលបន្តបន្ទាប់អាស្រ័យលើលទ្ធផលនៃដំណាក់កាលទី១។
រូបតំណាងលោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា នៅព្រឹកនេះដែរថា ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជននិងកីឡា បានឯកភាពគ្នាអនុញាតអោយបើកសាលារៀនជាបណ្តើរៗឡើងវិញ នៅខែសីហាឆ្នាំ ២០២០ខាងមុខនេះ។
លោកស្រីបានលើកឡើងប្រហែលនឹងមន្ត្រីក្រសួងអប់រំដែរ គឺថាការបើកសាលារៀននោះនឹងធ្វើឡើងជាជំហាន។ ជំហានដំបូងក្រសួងនឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ដែលមានស្តង់ដារខ្ពស់រួមមានសាលាភាសាជប៉ុនអង់គ្លេសអាមេរិកាំងនិងបារាំងជាមុនសិនដែលមានសិស្សប្រមាណ២ម៉ឺននាក់។
រូបតំណាងនៅក្នុងសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃទី៣កក្កដានេះ លោកស្រី យក់ សម្បត្តិ ថា មុននឹងបើកសាលានីមួយៗត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួងដើម្បីអោយក្រុមការងារក្រសួងចុះវាយតម្លៃនិងពិនិត្យមើលសាលាទាំងនោះស្របតាមស្តង់ដាតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរឬយ៉ាងណាមុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតអោយបើកជាផ្លូវការ។
រូបតំណាងកាលពីពេលថ្មីៗនេះ លោកហង់ជួន ណារ៉ុន បានអញ្ជើញទៅពិនិត្យបន្ទប់សិក្សានៅសាលាឯកជនអន្តរជាតិធំៗ ចំនួនពីរក្នុងរាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រី ធ្លាប់លើកឡើងថាអ្វីដែលជាការយកចិត្តទុកបំផុតពេលបើកសាលារៀនឡើងវិញនោះ គឺបរិស្ថានបន្ទប់សិក្សា ពិសេសគម្លាតសុវត្ថិភាពតុអង្គុយរបស់សិស្សនៅក្នុងបន្ទប់សិក្សា។តុសិក្សាមានគម្លាតសុវត្ថិភាព ហើយមានខ្យល់ចេញចូលល្អ។
រូបតំណាងជាមួយដំណឹងល្អ ពីការបើកសាលារៀងឡើងវិញនេះ មានការលើកជាសំណួរថា តើសាលារៀនរដ្ឋអាចបើកបាននៅពេលណា បើបន្ទប់សិក្សានីមួយៗ មានសិស្សអង្គុយរៀនមិនតិចជាង ៣០នាក់ នៅក្នុងបន្ទប់មួយនោះ៕
ចែករំលែកព័តមាននេះ