ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​១៥០ ០០០​នាក់ បាត់បង់​ការងារ ខណៈ​រោងចក្រ​៤០០ ផ្អាក​ប្រតិបត្តិការ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ រោងចក្រ​កាត់ដេរ​ស្បែកជើង និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ប្រហែល ៤០០ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្អាក​ប្រតិបត្តិការ​របស់​ពួក​គេ ដែល​បណ្តាល​ឲ្យ​កម្មករ​ជាង ១៥០.០០០ នាក់…

កូ​វី​ដ​-១៩ ៖ រោងចក្រ​កាត់ដេរ​ស្បែកជើង និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ប្រហែល ៤០០ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្អាក​ប្រតិបត្តិការ​របស់​ពួក​គេ ដែល​បណ្តាល​ឲ្យ​កម្មករ​ជាង ១៥០.០០០ នាក់ គ្មាន​ការងារ​ធ្វើ​ដោយសារ​តែ ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​ពុធ ដែល​ត្រូវ​បាន​ចេញផ្សាយ​រួម​គ្នា ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​។

សេចក្តីថ្លែងការណ៍ បាន​និយាយ​ថា «​ចំនួន​នេះ​ទំនងជា​នឹង​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដោយសារ​តែ​ម៉ាក និង​អ្នក​លក់រាយ​ជា​ច្រើន​នៅ​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងជើង​បាន​លុប​ចោល ឬ​ពន្យារពេល​ការ​បញ្ជា​ទិញ​ដោយសារ​តែ ការ​លក់​នៅ​អឺរ៉ុប​ធ្លាក់​ចុះ​»​។ ហេតុ​ដូច្នេះ​ហើយ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​អាច​ធ្លាក់​ចូល​ក្នុង ភាព​ក្រីក្រ​ដោយសារ វិបត្តិ​នេះ​។ សេចក្តីរាយការណ៍​បាន​បន្ថែម​ថា កម្មករ​គ្មាន​ការងារ​ធ្វើ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៣០ ដុល្លារ សហរដ្ឋអាមេរិក​ពី​រោងចក្រ និង​៤០​ដុល្លារ ពី​រដ្ឋាភិបាល​ក្នុង​មួយ​ខែ​។

សេចក្តីថ្លែងការណ៍​នេះ​បាន​អំពាវនាវ ជា​ថ្មី​ដល់​សហភាព​អឺរ៉ុប​ឲ្យ​ពន្យារពេល​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែសីហា នៃ​ការ​ដក​ផលប្រយោជន៍ ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្នុង​គម្រោង​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) របស់​កម្ពុជា​រយៈពេល មួយ​ឆ្នាំ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នៅ​កម្ពុជា​។ ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ស្បែកជើង និង​ទំនិញ គឺជា​វិស័យ​នាំ​ចេញ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​ប្រហែល ៧៥០.០០០ នាក់ នៅ​ក្នុង​រោងចក្រ និង​សាខា​ចំនួន ១១០០​។

វិស័យ​នេះ​រក​ចំណូល​បាន ៩,៣២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី ឆ្នាំ​មុន​គឺ​កើនឡើង ១១ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​មួយ​ឆ្នាំ​មុន​នោះ​។ អគ្គលេខាធិការ​នៃ​សមាគម​ស្បែកជើង កម្ពុជា​បាន​និយាយ​ថា សហភាព​អឺរ៉ុប​តាម​រយៈ EBA បាន​ក្លាយជា​ទីផ្សារ​ធំ​បំផុត​របស់​ខ្លួន​សម្រាប់​ស្បែកជើង​។ លោក​បាន​មាន​ប្រសាសន៍​ថា « រោងចក្រ និង​កម្មករ​របស់​យើង​បាន​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​ជំងឺ​រាតត្បាត ហើយ​មនុស្ស​ជា​ច្រើន​កំពុង​ព្យាយាម​រស់រាន​រហូត​ដល់​មាន​តម្រូវការ​បន្ត​នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ ២០២០»៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ