ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ភូមិ មេឃុំ ចៅសង្កាត់​នឹង​ត្រូវ​ព្រនង់ បើ​ហ៊ាន​កិប​កេ​ញ​លុយ​អ្នកក្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូវីដ-១៩ ៖ ការ​បារម្ភ​អំពី​ការ​កិបកេង​លុយ​ជំនួយ​កូ​វី​ដ​-១៩ សម្រាប់​អ្នក​ក្រីក្រ​បាន​កើត​មាន ខណៈ​ដែល​ប្រមុខ រាជរដ្ឋាភិបាល បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​នរណា​ថ្លើមធំ​ហ៊ាន​កិបកេង​លុយ​របស់​អ្នក​ក្រីក្រ​។ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ​ជំនួយ​មិន​ធ្លាប់​មាន​ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ដែល​រង​គ្រោះ​ដោយសារ​កូ​វី​ដ​-១៩​។ នេះ​ជា​លើក​ដំបូង​ដែល​រដ្ឋាភិបាល​ប្រកាស​ជា​ការ​ផ្តល់​លុយ​សុទ្ធ​ដល់​អ្នក​រង​គ្រោះ​ក្រីក្រ​ដោយសារ​កូ​វី​ដ​-១៩​។ ការ​ប្រកាស​នេះ​នាំ​ឲ្យ​មានការ​គាំទ្រ​ជា​ខ្លាំង​។…

កូវីដ-១៩ ៖ ការ​បារម្ភ​អំពី​ការ​កិបកេង​លុយ​ជំនួយ​កូ​វី​ដ​-១៩ សម្រាប់​អ្នក​ក្រីក្រ​បាន​កើត​មាន ខណៈ​ដែល​ប្រមុខ រាជរដ្ឋាភិបាល បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​នរណា​ថ្លើមធំ​ហ៊ាន​កិបកេង​លុយ​របស់​អ្នក​ក្រីក្រ​។ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ​ជំនួយ​មិន​ធ្លាប់​មាន​ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ដែល​រង​គ្រោះ​ដោយសារ​កូ​វី​ដ​-១៩​។ នេះ​ជា​លើក​ដំបូង​ដែល​រដ្ឋាភិបាល​ប្រកាស​ជា​ការ​ផ្តល់​លុយ​សុទ្ធ​ដល់​អ្នក​រង​គ្រោះ​ក្រីក្រ​ដោយសារ​កូ​វី​ដ​-១៩​។

ការ​ប្រកាស​នេះ​នាំ​ឲ្យ​មានការ​គាំទ្រ​ជា​ខ្លាំង​។ ប៉ុន្តែ​ទន្ទឹម​នេះ​ក៏​មានការ​បារម្ភ​ខ្លាចក្រែង មាន​មេ​ភូមិ មេឃុំ ចៅសង្កាត់ ខិលខូច​កេងប្រវ័ញ្ច​លើ​ផែនការ​ជំនួយ​នេះ​។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​តាម​ហ្វេ​ស​ប៊ុ​កថា​៖ «​ការងារ​នេះ គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ដែល​ត្រូវ​តែ​ធ្វើ ឲ្យ​បាន​ច្បាស់លាស់ និង​ហ្មត់ចត់​បំផុត​។

ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុចរិត​ភាព ក្នុង​ការ​ផ្តល់​សេវា សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​បំពេញការងារ​នេះ ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ឃុំ​ឃិ​ត​គ្នា​ដាក់​បញ្ចូល​សាច់ញាតិ បងប្អូន កូនក្មួយ ខ្លួនឯង​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ពិតប្រាកដ ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​នេះ​។

សម្តេច​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​នឹង​ចាត់វិធានការ​ណ៍​ក្តៅ​ហើយ និង​មិន​មានការ​លើកលែង​ឡើយ ប្រសិនបើ​រក​ឃើញ​ថា នៅ​ក្នុងភូមិ និង​ឃុំ​/​សង្កាត់​មួយ​ណា​មាន​ករណី​មិន​ប្រក្រតី​នេះ​កើត​មាន​ឡើង​» ៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ