ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក កម្លាំង ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​បង្ក្រាប​ករណីរ​ជួញដូរ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក កម្លាំង ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​បង្ក្រាប​ករណីរ​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​ក្បែរផ្លូវ​រថភ្លើង​ក្រោយ​ផ្សារ​វាល​រេញ​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់​។

១-​ឈ្មោះ ស៊ុន ស្រី​សរ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​, ២-​ឈ្មោះ ជុំ សុ​ធឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ ធ្វើ​នំប៉័ង មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​១១​កញ្ចប់​(​តូច​) ទូរស័ព្ទ ០១​គ្រឿង​។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​ពីរ​នាក់​ខាងលើ​រួច​សមត្ថកិច្ច​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ត​ទៀត ឈ្មោះ អ៊ុ​ន វ​ន្នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ចំណុច​បន្ទប់​ជួល​ក្រោយ​ផ្នែក​សឹក​រង​ស្រុក​ព្រៃ​នប់ ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សី ហ​នុ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន ០៧​កញ្ចប់​(​ធំ​) ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង និង​ជញ្ជីង​ថ្លឹង​ចំនួន​០១​ផង​ដែរ​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ