ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​ប្រកាស​កីឡដ្ឋាន​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ U-20 World Cup 2021

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ សមាគម​កីឡាបាល់ទាត់​ឥណ្ឌូ​នេ​ស៊ី (PSSI) បាន​ប្រកាស​ជា​ផ្លូវការ ពី​ការ​ជ្រើសរើស​កីឡដ្ឋាន​បាល់ទាត់​ចំនួន​៦ ក្នុង​ចំណោម​កីឡដ្ឋាន ១០ ដែល​សក្តានុពល​ក្នុង​ប្រទេស ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍…

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ សមាគម​កីឡាបាល់ទាត់​ឥណ្ឌូ​នេ​ស៊ី (PSSI) បាន​ប្រកាស​ជា​ផ្លូវការ ពី​ការ​ជ្រើសរើស​កីឡដ្ឋាន​បាល់ទាត់​ចំនួន​៦ ក្នុង​ចំណោម​កីឡដ្ឋាន ១០ ដែល​សក្តានុពល​ក្នុង​ប្រទេស ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ FIFA U-20 World Cup ឆ្នាំ​២០២១ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិចិន​ស៊ី​ន​ហួ (Xinhua) បាន​ចុះ​ផ្សាយ​ថា កីឡដ្ឋាន​ទាំង ៦ នេះ​មាន​ទីតាំង​ស្ថិត​នៅ​កោះ Java, Sumatra និង​កោះ Bali ។ កីឡាដ្ឋាន​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ព្រឹត្តិការណ៍​នេះ រួម​មាន​៖ កីឡដ្ឋាន Gelora Bung Karno, Gelora Bung Tomo, Jalak Harupat, Gelora Sriwijaya, Kapten I Wayan Dipta និង​កីឡដ្ឋាន Manahan ។

កីឡដ្ឋាន Gelora Sriwijaya

សូម​បញ្ជាក់​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA U-20 World Cup 2021 គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ។

កីឡដ្ឋាន gelora bung karno

បើ​យោង​តាម PSSI បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គណៈប្រតិភូ​របស់ FIFA នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ត្រួតពិនិត្យ​មើល​កីឡដ្ឋាន​ទាំង​៦ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។

កីឡដ្ឋាន Gelora Bung Tomo

អគ្គលេខាធិការ​ស្តីទី​នៃ PSSI ក៏​បាន​មាន​ប្រសាសន៍​ថា «​លោក​ប្រធានាធិបតី Joko Widodo អម​ដោយ​ក្រសួង​ជា​ច្រើន​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​កីឡា​នេះ ដែល​ធ្វើ​ឱ្យ ពួក​យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​» ៕

កីឡដ្ឋាន Jalak Harupat
កីឡដ្ឋាន Kapten I Wayan Dipta
កីឡដ្ឋាន Manahan

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ