ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​វីរុស​គ្រុន​ផ្ដាសាយ​ជ្រូក​ថ្មី​ឈ្មោះ​ G4

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៩ ខែ​​មិថុនា ឆ្នាំ ២០២០ ក្នុង​ទស្សនាវដ្ដី វិទ្យា​សាស្ត្រ​អា​មេ​រិ​ក ​PNAS ​ថា…

ប្រទេស​ចិន ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៩ ខែ​​មិថុនា ឆ្នាំ ២០២០ ក្នុង​ទស្សនាវដ្ដី វិទ្យា​សាស្ត្រ​អា​មេ​រិ​ក ​PNAS ​ថា អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​ដាន នៃ​វីរុស​គ្រុនផ្ដាសាយ​ជ្រូក​ថ្មី​នៅ​ចិន ដែល​វីរុស​នោះ​មាន​គ្រប់លក្ខណៈ​ដែល​អាច​បង្ក​ការ​ឆ្លង​នា​ពេល​អនាគត​មួយ​។

វីរុស​នោះ​ដែល​ហៅ​ឈ្មោះ​ថា​វីរុស​ G4 ​មាន​ហ្សែ​ន​នៃ​វីរុស ​H1N1 ជា​ប្រភព​នៃ​ការ​ឆ្លង​រាលដាល​មួយ កាលពី​ឆ្នាំ​២០០៩​។ វីរុស​ថ្មី​នេះ​មាន​រាល់​សណ្ឋាន​សំខាន់ ដែល​បង្ហាញ​ពី​លទ្ធភាព​ចម្លង​ខ្ពស់​ដល់​មនុស្ស​។ នេះ​ជា​ការ​សរសេរ​រៀបរាប់ របស់​ក្រុម​អ្នក​ស្រាវជ្រាវ មក​ពី​បណ្ដា​សាកលវិទ្យាល័យ​ចិន និង​មជ្ឈមណ្ឌល​បង្ការ​និង​តស៊ូ​ប្រឆាំង​ជំងឺ​ចិន​។

ការ​សិក្សា​នោះ​ធ្វើ​ពី​ឆ្នាំ​២០១១​ដល់​២០១៨​តាម​រយៈ​ការ​យក​គំរូ ពី​ច្រមុះ​បណ្ដា​ជ្រូក​នៅ​តាម​កន្លែង​កាប់​ជ្រូក នៃ​ខេត្ត​១០​របស់​ចិន​និង​ក្នុង​មន្ទីរ​ពេទ្យសត្វ​មួយ​។ ក្រុម​អ្នក​ស្រាវជ្រាវ​ពិនិត្យ​ឃើញ​ថា វីរុស​G4​ជា​វីរុស​ងាយ​ឆ្លង​បំផុត​ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​វីរុស​ឯទៀត​ៗ​ផង​។ ម្​្យ៉ាង​វិញទៀត​ប្រព័ន្ធ​ការពារ​តាម​រយៈ​វ៉ាក់សាំង​ការពារ​វីរុស​គ្រុនផ្ដាសាយ​តាម​រដូវ​លើ​មនុស្ស នឹង​មិន​អាច​ជួយ​ការពារ​ប្រឆាំង​វីរុស​G4​នោះ​បាន​ទេ​។

ដំណឹង​អាក្រក់​មួយទៀត​គឹ​ថា​បណ្ដា​កម្មករ​និង​មនុស្ស​ធ្វើការ ជាមួយ​សត្វ​ជ្រូក​ពិតជា​មាន​ច្រើន​ដែល​ឆ្លង​វីរុស​នោះ ដែល​តាម​ការ​ធ្វើតេស្ត​ឈាមមាន​ដល់​១០,៤%៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ