ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​រថយន្ត​ដាក់​ប្រព័ន្ធ GPS ពី​ភ្នំពេញ​មក​លាក់​ទុក​នៅ​កំពង់ឆ្នាំង ម្ចាស់​តាម​រក​ឃើញ​ចាប់​ជនសង្ស័យ​៣​នាក់ (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ម្ចាស់ផ្ទះ​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​មន្ត្រី​នគរបាល​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​លួច​រថយន្ត​ពី​ភ្នំពេញ​កាលពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ធ្នូ ២០១៤ យក​មក​លាក់​ទុក​នៅ​ភូមិ​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ម្ចាស់ផ្ទះ​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​មន្ត្រី​នគរបាល​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​លួច​រថយន្ត​ពី​ភ្នំពេញ​កាលពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ធ្នូ ២០១៤ យក​មក​លាក់​ទុក​នៅ​ភូមិ​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ ទោះ​យ៉ាងណា​ព័ត៌មាន​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ផ្តល់​ប្រភព​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​កំពុង​សាកសួរ ។

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ធ្នូ ២០១៤ ជនជាតិ​ចិន ស្នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​អ្នក​ជួល​រថយន្ត​ពី​ម្ចាស់​ដើម បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ចាស់​រថយន្ត​ថា រថយន្ត​បាន​បាត់​ពីមុខ​ផ្ទះ​ស្នាក់​ទៅ​ហើយ ។ ពេល​នោះ ម្ចាស់​រថយន្ត​បាន​បើក GPS ដើម្បី​ពិនិត្យ​មើល (​ឡាន​បំពាក់ GPS ) ហើយ​ក៏​បានឃើញ​រថយន្ត​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ មក​ប៉ែក​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ។  ពេល​នោះ​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​តាម ព្រម​ជាមួយ​គ្នា​នោះ បាន​ទាក់ទង​ជាមួយ នគរបាល​ខេត្តកំពង់ឆ្នាំង​ជាប់​រហូត ។ លុះ​ម៉ោង​ប្រមាណ​ជាង​៥​ភ្លឺ ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​ប្រាប់​មន្ត្រី​នគរបាល​ថា រថយន្ត​របស់​ខ្លួន​បាន​ទៅ​ឈប់​នៅ​ទីតាំង​មួយ​កន្លែង​នៅ​ក្រោយ​វត្ត​ភ្នំ​សន្ទូច ។ បន្ទាប់​មក​មន្ត្រី​នគរបាល​មូលដ្ឋាន និង​ខេត្ត បាន​សហការ​គ្នា​រកតែ​មិនឃើញ និង​មួយសន្ទុះ ក្រោយមក​ម្ចាស់​រថយន្ត​បាន​មក​ដល់ ហើយ​បាន​ទៅ​តាម​ចំណុច​បង្ហាញ​របស់ GPS ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​នោះ​លាក់​ទុក​នៅ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងភូមិ​ត្រោក​កណ្តាល និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​មនុស្ស​៣​នាក់​តែ​ម្តង ។

បើ​តាម​ម្ចាស់​រថយន្ត​ដែល​មិន​ព្រម​ផ្តល់​អត្តសញ្ញាណ​បាន​និយាយ​ថា រថយន្ត​របស់​គាត់​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2G.2500 ។ រថយន្ត​របស់​គាត់​ត្រូវ​បាន​ដោះ​ស្លាក​លេខ ចេញ​អស់ និង​បាន​កាត់​ប្រព័ន្ធ​ខ្យែ​ភ្លើង​មួយ​ចំនួន​ដែល​សង្ស័យ​ថា មាន​ចេតនា​ផ្តាច់​ប្រព័ន្ធ GPS ។

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បង្ហើប​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជិះ​ក្នុង​រថយន្ត​លួច​យក​ពី​ភ្នំពេញ មាន​គ្នា​៣​នាក់ ហើយ​បាន​ឡើង​រថយន្ត​ត្រឡប់​ទៅ​ភ្នំពេញ ខ្លះ​មិនដឹង​ទៅ​ប៉ុន្មាន​នាក់​ទេ តែ​សល់​ម្នាក់​ឈ្មោះ​យ៉ា ដែល​សង្ស័យ​ថា ជា​អ្នក​បើករថយន្ត ត្រូវ​បាន​ឃាត់ខ្លួន​ជាមួយនឹង​ម្ចាស់ផ្ទះ​ឈ្មោះ​គល់ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ពេល​នេះ​មន្ត្រី​នគរបាល​ខេត្ត​សាកសួរ​មិន​ទាន់​ចប់​នៅឡើយ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព