ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប Barca ចេញ​មុខ​ផ្សះផ្សា​ជម្លោះ​រវាង​កីឡាករ និង​ក្រុម​គ្រូបង្វឹក

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លទ្ធផល​ស្មើ ២-២ របស់​ក្រុម Barcelona ជាមួយ​ក្រុម Celta Vigo កាលពីថ្ងៃអាទិត្យបាន​ធ្វើ​ឱ្យ​ក្រុម…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លទ្ធផល​ស្មើ ២-២ របស់​ក្រុម Barcelona ជាមួយ​ក្រុម Celta Vigo កាលពីថ្ងៃអាទិត្យបាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ដែល​បាន​ផ្តួល​ក្រុម Espanyol មាន​គម្លាត ២​ពិន្ទុ​នៅ​លើ​កំពូល​តារាង LaLiga ។

ការ​បរាជ័យ​របស់​ក្រុម​យក្ស​កា​តា​ឡាន់​មួយ​នេះ បាន​ធ្វើ​ឱ្យ​មាន​ភាព​មិន​ចុះសម្រុង​ និងការឈ្លោះប្រកែកគ្នាត្រូវ​បាន​រាយការណ៍​ថា បាន​កើតឡើង​រវាង​កីឡាករ នឹង​ក្រុម​គ្រូបង្វឹក ។

​បន្ទាប់​ពី​ចប់​ការ​ប្រកួត​ទល់​នឹង​ក្រុម Celta Vigo មានការ​ប៉ះពារ​ពាក្យ​សម្តី​គ្នា​យ៉ាង​ខ្លាំង​រវាង​កីឡាករ និង​ក្រុម​គ្រូបង្វឹក​។ ដោយ​កីឡាករ​មិន​យល់​ស្រប​នឹង​ការ​សម្រេចចិត្ត​លើ​ផ្នែក​បច្ចេកទេស និង​យុទ្ធសាស្ត្រ​មួយ​ចំនួន ។ រហូត​ឈាន​ដល់​ការ​មើល​មុខ​គ្នា​មិន​ត្រង់​ថែម​ទៀត​ផង នៅក្នុង​​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី AS បានឱ្យ​ដឹង​ថា​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​ទៅ​ដល់​ផ្ទះ​របស់​លោក Quique Setien ផ្ទាល់​តែ​ម្តង ដើម្បី​ជួប​ពិភាក្សា និង​ធ្វើការ​សម្រុះសម្រួលគ្នា ​​ក្នុង​បំណង​លើកទឹកចិត្ត ព្រមទាំង​បង្ហាញ​ជំហរ​គាំទ្រ​សម្រាប់​ការ​ដឹកនាំ​របស់​លោក Quique Setien ផងដែរ ​។ ខណៈ​ដែល​ក្រុម Barcelona នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម Atletico Madrid នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ នៅ​ក្នុ​ងទឹកដី Camp Nou របស់​ខ្លួន​៕