ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus ប្រកាស​ដំណឹង​ល្អ​ផ្ទួន​ៗ ក្នុង​ថ្ងៃ​តែ​មួយ

3 ឆ្នាំ មុន

ប្រទេស​អុីតា​លី ៖ ក្លិប​សេះបង្កង់ Juventus ចេញ​សេចក្តី​ប្រកាសអំពី​ដំណឹង​ដ៏​ល្អ​ចំនួន​៣ ព្រម​គ្នា​កាល​ថ្ងៃ​ទី​២៩ ខែមិថុនា​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លូ​ន ពេញចិត្ត​ពេញ​ថ្លើម និង​រីករាយ​ជាមួយ​ដំ​ណឺង​នេះ​។…

ប្រទេស​អុីតា​លី ៖ ក្លិប​សេះបង្កង់ Juventus ចេញ​សេចក្តី​ប្រកាសអំពី​ដំណឹង​ដ៏​ល្អ​ចំនួន​៣ ព្រម​គ្នា​កាល​ថ្ងៃ​ទី​២៩ ខែមិថុនា​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លូ​ន ពេញចិត្ត​ពេញ​ថ្លើម និង​រីករាយ​ជាមួយ​ដំ​ណឺង​នេះ​។

Juventus បាន​ប្រកាស​ពី​ជោគជ័យ​ជា​ផ្លូវការ ក្នុង​ការ​ផ្ទេរ​ខ្សែបម្រើ​ Arthur Melo ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona ក្នុង​តម្លៃ ៧២​លាន​អឺ​រ៉ូ និងបូក ១០​លាន​អឺ​រ៉ូ​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​។ ខ្សែបម្រើ​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ ២៣​ឆ្នាំ​រូប​នេះ បាន​សម្រេច​ចុះ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ជាមួយ​ម្ចាស់​ជើងឯក Serie A ៣៥​សម័យកាល​មួយ​នេះ​។

វា​គឺជា​ដោះ​ដូរ​កីឡាករ​រវាង​ក្លិប Juventus និង​ក្លិប Barcelona ដោយ​ក្នុង​នោះ​ខ្សែបម្រើ Miralem Pjanić ក៏​បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ ទៅ​ចូលរួម​ជាមួយ​ក្លិប Barcelona ផង​ដែរ នៅ​ក្នុង​តម្លៃ ៦០​លាន​អឺ​រ៉ូ និងបូក ៥​លាន​អឺ​រ៉ូ​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​។ ខ្សែបម្រើ​ជម្រើសជាតិ​បូ​ស្នី និង​ហឺ​ហ្សី​ហ្គូ​វី​ណា​វ័យ ៣០​ឆ្នាំ​រូប​នេះ បាន​ចុះ​កិច្ច​ស​ន្យា​រយៈពេល ៤​ឆ្នាំ​ជាមួយ​ក្លិប​យក្ស​កា​តា​ឡាន់​មួយ​នេះ​។

ដោយឡែក​ដំណឹង​ល្អ​មួយទៀត​សម្រាប់​អ្នកគាំទ្រ Juventus គឺ​ក្លិប​មួយ​នេះ បាន​សម្រេច​ពន្យា​កិច្ចសន្យា​រយៈពេល ១​ឆ្នាំ​បន្ថែម​ទៀត ដល់​កីឡាករ​ចាស់វស្សា​របស់​ខ្លួន​គឺ​អ្នកចាំទី Gianluigi Buffon និង​ខ្សែការពារ​ដែល​ជា​ប្រធាន​ក្រុម Giorgio Chiellini ដែល​មាន​ន័យ​ថា អ្នក​ទាំង​ពីរ​នឹងត្រូវ​បន្ត​រួមរស់នៅ​ទឹកដី Allianz រហូត​ដល់​បញ្ចប់​រដូវ​កាល ២០២០-២១ ៕ (ប្រភព​ពី៖ Juventus|Barcelona)