ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​១០០​នាក់​ហ្វឹកហាត់​ជំនាញ​សង្គ្រោះ​បន្ទាន់ ដើម្បី​សង្គ្រោះ​ឧបទ្វ​វ​ហេតុ​ផ្សេង​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កងកម្លាំង​មក​ពី​អង្គភាព​ចម្រុះ​ចំនួន​១០០​នាក់ ផ្តើម​ធ្វើការ​ហ្វឹកហាត់ ដើម្បី​បំពេញ​សមត្ថភាព និង​ជំនាញ នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្នុង​ឧបទ្វ​វ​ហេតុ​នានា​ដែល​អាច​នឹង​កើត​មាននៅ​លើគោក ក្នុង​ទឹក និង​លើ​អាកាស​។ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន ដែល​ធ្វើ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងពលតូច​ទ័ព​ពិសេស…

រាជធានី​ភ្នំពេញ​៖ កងកម្លាំង​មក​ពី​អង្គភាព​ចម្រុះ​ចំនួន​១០០​នាក់ ផ្តើម​ធ្វើការ​ហ្វឹកហាត់ ដើម្បី​បំពេញ​សមត្ថភាព និង​ជំនាញ នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្នុង​ឧបទ្វ​វ​ហេតុ​នានា​ដែល​អាច​នឹង​កើត​មាននៅ​លើគោក ក្នុង​ទឹក និង​លើ​អាកាស​។ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន ដែល​ធ្វើ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងពលតូច​ទ័ព​ពិសេស ឆ័​ត្រ​យោង​៩១១ នា​ព​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា​នេះ លោក គន់ គី​ម ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះ​មហន្តរាយ បាន​ថ្លែង​ថា ការ​បើក​វគ្គ​បណ្តុះបណ្តាល និង​បំពាក់​ឧបករណ៍ សម្ភារ​បច្ចេកទេស ដល់​កងកម្លាំង​នា​ពេល​នេះ គឺជា​ការ​ពង្រឹងសមត្ថភាព​ក្រុមការងារ​ជួយ​សង្គ្រោះ​ពេល​ហេតុការណ៍ គ្រោះ​មហន្តរាយ​ផ្សេង​ៗ ដូច​ជា​ការ​បាក់​រលំ​អគារ គ្រោះ​មហន្តរាយ​បណ្តាល​មក​ធម្មជាតិ និង​ឧបទ្វ​វ​ហេតុ​ផ្សេង​ៗ​។

លោក​ថា ការ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង ដើម្បី​បម្រើ​ដល់​ប្រតិបត្តិការ​សង្គ្រោះ ក្នុង​ឧបទ្ទវហេតុ​នានា ដែល​អាច នឹង​កើត​មាន​ទាំង​លើគោក​ក្នុង​ទឹក និង​លើ​អាកាស​។ ក្រុម​អ្នក​សង្គ្រោះ​ដែល​ចូល​វគ្គ​បណ្តុះបណ្តាល​នា​ពេល​នេះ មក​ពី​អង្គភាព​ចំនួន​៦​ផ្សេង​គ្នា មាន​កងពលតូច​លេខ​៧០ ចំនួន​១០​នាក់ កងពលតូច​ឆ័​ត្រ​យោង​ពិសេស ចំនួន ៥០​នាក់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន​១០​នាក់ កង​វិស្វកម្ម​អគ្គបញ្ជាការ ចំនួន​១០​នាក់ កងពលតូច​លេខ​១ ចំនួន​១០​នាក់ និង​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ចំនួន​១០​នាក់​។

ការ​បណ្តុះបណ្តាល មាន​ចំនួន​ម៉ោង​៣៧​ម៉ោង និង​៣០​នាទី ក្នុង​រយៈពេល​៥​ថ្ងៃ ដោយ​បណ្តុះបណ្តាល​ទៅ​លើ​មូលដ្ឋាន​គ្រឹះ ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​តួនាទី និង​ការ​ទទួលខុសត្រូវ ជំនាញ​ក្នុង​ការ​សម្របសម្រួល​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​បញ្ជា​ឧបទ្វ​វ​ហេតុ ការ​ប៉ាន់​ប្រមាណ​ឧបទ្វ​វ​ហេតុ ប្រព័ន្ធ​បញ្ជា​ឧបទ្វ​វ​ហេតុ និង​ធនធាន​សម្ភារ នៅ​ក្នុង​ប្រព័ន្ធ​បញ្ជា​ប្រតិបត្តិការ និង​ការ​គ្រប់គ្រង​ធនធាន​ក្នុង​ឧបទ្វ​វ​ហេតុ​។

វគ្គ​បណ្តុះបណ្តាល​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្ពុជា បាន​ជួប​ឧបទ្វ​វ​ហេតុ​បាក់​អគារ​ចំនួន​បី នៅ​ចុងឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០ ដែល​ក្នុង​ព្រឹត្តិការណ៍ មិន​បានដឹង​ជា​មុន​ទាំងនោះ ការ​ជួយ​សង្គ្រោះ​របស់​កងកម្លាំង​កម្ពុជា ត្រូវ​គេ​មើលឃើញ​ថា​ខ្វះ​ជំនាញ និង​សម្ភារ​ក្នុង​បេសកកម្ម​ជួ​យស​សង្គ្រោះ​អាយុជីវិត​ជន​រង​គ្រោះ​បន្ទាន់​នោះ​៕ ដោយ ៖ អ សួស្ដី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ