ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​នេសាទ​ពីរ​គ្រឿង​ខូច​ម៉ាស៊ីន​សណ្តោង​គ្នា​ចូល​ផែ ខណៈ​ពេល​ធ្លាក់​ភ្លៀង​មាន​ខ្យល់ព្យុះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​២​សៀ​ល​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ធាតុអាកាស​លើ​ផ្ទៃសមុទ្រ​មេឃ​នៅ​តែ​មាន​ភាព អួអាប់​មាន​ភ្លៀង​ធ្លាក់ ស្ទើរ​គ្រប់កន្លែង​ខ្យល់​ធ្លាក់​បង្គួរ និង​មាន​រលក​នៅ​ចន្លោះ​ឃ្ល​ង​បង្គួរ​។

ក្នុង​ស្ថានភាព​បែប​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង នគរបាល​ទេ​ចរណ៍ និង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ឲ្យ​ពង្រឹង​តាម​គោលដៅ និង​ណែនាំ​ភ្ញៀវ ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​ចុះ​លេង​ទឹកសមុទ្រ​នៅ​តាម​តំបន់ឆ្នេរ​កម្សាន្ត ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់មិន​ត្រូវ​ចុះ​មុជទឹក​លេង​ឃ្លាតឆ្ងាយ​ពី​មាត់​ឆ្នេរ និង​ហាម​មិន​ឲ្យ​កុមារ តូច​ៗ​អាយុប្រមាណ​៧​ឆ្នាំ​ចុះ​មុជទឹក​លេង ដោយហេតុ​ថា នេះ​ជា​រដូវភ្លៀង​អាច​មាន​រលក​ធំ​ៗ ខ្យល់​បក់​ខ្លាំង​អាច​បង្ករ​គ្រោះថ្នាក់​ដោយ​យថាហេតុ​។

ចំណែក​នៅ​តាម​បណ្តា​កោះ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ចុះ​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ទូក​នេសាទ ទូក​ដឹក​ទំនិញ និង​ទូក​ដឹក​អ្នក​ទេសចរណ៍​តាម​សមុទ្រ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ពេល​មាន​ភ្លៀង​ខ្យល់ ឬ​រលក​ខ្លាំង​។ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​យកចិត្តទុកដាក់​ស្តាប់​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ទាំងអស់​ដើម្បី​បង្ការ​ផុត​ពី​ឧបទ្ទវហេតុ​ផ្សេង​ៗ.

តៃកុង​ទូក​នេសាទ​ឈ្មោះ យ៉ែ​ម ជា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ មាន​ទូក​នេសាទ​មួយ​គ្រឿង​ខូច​ម៉ាស៊ីន នៅ​ពេល​កំពុង​នេសាទ​ក៏​ហៅ​គ្នា​តាម​វិទ្យុ ទាក់ទង​រក​ទូក​នេសាទ​មួយ​គ្រឿង​ទៀត​មក​ជួយ​អូស​គ្នា ខណៈ​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​លាយឡំ ដោយ​ខ្យល់​បង្ក​ជា​រលក​សមុទ្រ ហើយ​ត្រូវ​រលក​សមុទ្រ​ក៏​រុញ​ទូក​ទាំង​ពីរ​ដែល​កំពុង​អូស​គ្នា​មក​ដល់ ចំណុច​ក្បែរ​កោះ​ថាស រលក​សមុទ្រ​បាន​រុញ​ទូក​បោក​ជាប់​ទៅ​នឹង​ល្បាក់​ថ្ម​នៅ​កោះ​ថាស នៅ​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ បណ្តាល​ឲ្យ​តៃកុង​ទូក និង​កម្មករ​នេសាទ​ប្រមាណ​ជា​៥-៦​នាក់​ជាប់​នៅ​លើ​ទូក​នោះ​ផង​ដែរ និង​បាន​ប្រកាស​រក​ជំនួយ​អន្តរាគមន៍​សង្គ្រោះ​។

ករណី​នេះ​លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ថា ក្រុម​អូ​ប៊​រ័​ល្បឿន​លឿន ក្រុមហ៊ុន​លោក​កំពុង​ចាត់ចែង​ចេញ​ទៅ​គោលដៅ​នោះ​ហើយ ដើម្បី​ជួយ​សង្គ្រោះ​៕ ដោយ ៖ រស់ ភី​ណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ