ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​យ៉ាង​​ខ្លាំង​​​​ឆក់​យក​ជីវិត​មនុស្ស​​​១២​នាក់​ បាត់​ខ្លួន​១០​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ស៊ី​ន​ហួ​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​២៨ មិថុនា​ថា មនុស្ស​១២​នាក់បាត់បង់​ជីវិត​ និង​១០​នាក់​ទៀត​បាត់​ខ្លួន ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងស្រុក​មី​អាន​នី​ញ ខេត្ត​ស៊ី​ឈួ​ន​នា​ភាគ​និរតី​ចិន ។ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​ស្រុក​មី​អាន​នី​ញ​នា​ថ្ងៃ​ទី​២៦​និង​២៧…

ប្រទេស​ចិន ៖ តាម​ស៊ី​ន​ហួ​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​២៨ មិថុនា​ថា មនុស្ស​១២​នាក់
បាត់បង់​ជីវិត​ និង​១០​នាក់​ទៀត​បាត់​ខ្លួន ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងស្រុក​មី​អាន​នី​ញ ខេត្ត​ស៊ី​ឈួ​ន​នា​ភាគ​និរតី​ចិន ។

ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​ស្រុក​មី​អាន​នី​ញ​នា​ថ្ងៃ​ទី​២៦​និង​២៧ មិថុនា បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ក្នុង
ឃុំ​យី​ហៃ ដែល​នៅ​ទីនោះ​មនុស្ស​១០​នាក់​បាន​បាត់​បង់​ជីវិត និង​៧​នាក់​ទៀត​បាត់​ខ្លួន ។ នៅ​ឃុំ​ហ្គា​វ​យ៉ាង​ រថយន្ត​២​គ្រឿង​ត្រូវ​ទឹក​កួច​នាំ​ធ្លាក់​ចូល​ក្នុង​ស្ទឹង ក្រោយ​ពី​ទឹកជំនន់​ធ្វើ​ឲ្យ​ផ្លូវថ្នល់​រង​ការ​ខូ​ត​ខាត ។ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​និង​៤​នាក់​បាត់​ខ្លួន ។

ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះពាល់​ដល់​មនុស្ស​ជាង​៩.៨៨០​នាក់​នៅ​យី​ហៃ និង​ហ្គា​វ​យ៉ាង ដោយ​រាំង​ខ្ទប់ បណ្ដា​ផ្លូវថ្នល់​ក្នុង​មូលដ្ឋាន និង​បំផ្លាញ​ផ្ទះសម្បែង​ព្រមទាំង​ផ្ទៃដី​ដាំ​ដុះ ។ សរុប​ប្រជាជន​៧.៧០៥​នាក់​ត្រូវ​ជម្លៀស​ចេញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ