ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​តា​ឃី លោកយាយ​ យិ​ន យ៉ុ​ន នៅ​បន្ត​មរតក​យីកេ

3 ឆ្នាំ មុន

ខេត្តតាកែវ​ ៖ ​តា​ឃី គឺជា​គ្រូសិល្បៈ​យីកេ​ដ៏​ល្បី​នៅ​ខេត្តតាកែវ និង​ចាត់ទុកជា​ជង្រុក​ក្បួនខ្នាត​សិល្បៈ​យីកេ​ដែល​ជា​សិល្បៈ​បុរាណ​ដ៏​មាន​តម្លៃ​មួយ​របស់​ជាតិខ្មែរ ។ គាត់​បង់ជីវិត​ទៅ​ច្រើន​ឆ្នាំ​ហើយ តែ​បច្ចុប្បន្ន​នៅ​សល់​កូនចៅ​បន្តវេន​សិល្បៈ​យីកេ ដូច​ជា​លោកយាយ​ឃី មុំ…

ខេត្តតាកែវ​ ៖ ​តា​ឃី គឺជា​គ្រូសិល្បៈ​យីកេ​ដ៏​ល្បី​នៅ​ខេត្តតាកែវ និង​ចាត់ទុកជា​ជង្រុក​ក្បួនខ្នាត​សិល្បៈ​យីកេ​ដែល​ជា​សិល្បៈ​បុរាណ​ដ៏​មាន​តម្លៃ​មួយ​របស់​ជាតិខ្មែរ ។ គាត់​បង់ជីវិត​ទៅ​ច្រើន​ឆ្នាំ​ហើយ តែ​បច្ចុប្បន្ន​នៅ​សល់​កូនចៅ​បន្តវេន​សិល្បៈ​យីកេ ដូច​ជា​លោកយាយ​ឃី មុំ ជា​កូន និង​អ្នកស្រី​ឃី សា​ខន ជា​ចៅ ព្រមទាំង​សិស្ស​របស់​គាត់​លោកយាយ​យិ​ន យ៉ុ​ន ។ អស់ពី​លោកតា​ឃី ទៅ លោកយាយ​យ៉ុ​ន ក៏​ជា​ប្រភព​ក្បួនខ្នាត​យីកេ​ដ៏​សំខាន់​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មន្ត្រី​ការិយាល័យ​សិល្បៈ​ទស្សនីយភាព​ខេត្តតាកែវ បាន​ទៅ​ជួប​លោកយាយ​យ៉ុ​ន ដល់​លំនៅ​ដ្ឋា​ន ។

ដឹកនាំ​ដោយ​លោក​ង៉ែត ជុំ អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តតាកែវ មន្ត្រី​ការិយាល័យ​សិល្ប​:​ទស្សនីយភាព​ខេត្ត​មាន លោកស្រី​អ៊ា​ង ច័ន្ទ​ថា​វី និង​លោកស្រី​ង៉ែត សុ​គួ​ន បាន​ទៅ​ស្រាវ ជ្រាវ និង​សួរសុខទុក្ខ ក្រុម​សិល្ប​:​ល្ខោន​យីកេ​លោកតា​ឃី​នៅ​ភូមិ​ដក់ពរ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ដោយ​បាន​ជួប​ជាមួយ​លោកយាយ​យិ​ន យ៉ុ​ន ដែល​ជា​សិស្ស​របស់​លោកតា​ឃី ហើយ​ត្រូវជា​គ្រូ​ក្នុង​វង់​ល្ខោន​យីកេ​លោកតា​ឃី ។

នេះ​បើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង​ពី​ការិយាល័យ​សិល្បៈ​ទស្សនីយភាព​ខេត្តតាកែវ ហើយ​ថា​នា​ពេល​នោះ​លោកយាយ​យ៉ុ​ន បាន​ផ្តល់​បទ​ចម្រៀង​យីកេ ក្បាច់​រាំ និង​សម្លេង​ច្រៀង​ទាំងស្រុង​ក្នុង​ពិធី ហោមរោង​យីកេ ព្រមទាំង​សៀវភៅ​រឿងល្ខោន​យីកេ ដល់​ការិយាល័យ​សិល្ប​:​ទស្សនីយភាព​ខេត្តតាកែវ​ដើម្បី​តម្កល់​ទុកជា​ឯកសារ​សម្រាប់​បង្ហាត់បង្រៀន​ដល់​ក្មេង​ជំនាន់​ក្រោយ ។

ស្រប​ពេល​នោះ​លោក​អ៊ា​ង ច័ន្ទ​ថន ប្រធាន​ការិយាល័យ​សិល្ប​:​ទស្សនីយភាព​បាន​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់ខ្លួន​មួយ​ចំនួន​ជូន​ដល់​ក្រុម​សិល្ប​:​លោកតា​ឃី​ផង​ដែរ ។

ខេត្តតាកែវ​ជា​ជង្រុក​សិល្បៈ​យីកេ និង​កិត្តិនាម​សិល្បៈ​បុរាណ​មួយ​នេះ​ល្បីល្បាញ រហូត​មក​ដល់​បច្ចុប្បន្ន ។ ជាក់ស្ដែង​ទូរទស្សន៍​ជាតិ​បាន​ថត​យីកេ​ខេត្តតាកែវ​ផ្សព្វផ្សាយ​ជូន​ទស្សនិកជន​ទស្សនា ដូច​ជា​រឿង​ព្រះថោង​នាងនាគ រឿង​កាកី រឿង​ព្រះ​វិធុរបណ្ឌិត និង​រឿង​សុវណ្ណ​សាម ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ