ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុន១ថ្ងៃគុំទុក​ក្នុងចិត្ត លុះឃើញបុរសម្នាក់​ដើរ​តែ​ឯង ទាញដាវកា.ប់ប្រហារឥតប្រណី​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​ម្នាក់​ទៀត រហូត​ឈាន​ដល់​ស្ទាក់​កាប់​ប្រហារ​ជា​ច្រើន​ដាវ​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ដោយ​បាន​ចោទប្រកាន់​បុរស​ខាងលើ​នោះ​ថា​បាន​ស្រែក​ជេរ​ដៀមដាម​ឌឺដង​ផ្លែផ្កា​ដាក់ខ្លួន ​។ ​បន្ទាប់​មក​យុវជន​ជា​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពងទឹក​ចាប់ខ្លួន​ព្រមទាំង​ដកហូត​យក​បាន​ដាវ​១​ដើម​ផង​ដែរ ចំណែក​បុរស​រង​គ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្សី…

រាជធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​ម្នាក់​ទៀត រហូត​ឈាន​ដល់​ស្ទាក់​កាប់​ប្រហារ​ជា​ច្រើន​ដាវ​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ដោយ​បាន​ចោទប្រកាន់​បុរស​ខាងលើ​នោះ​ថា​បាន​ស្រែក​ជេរ​ដៀមដាម​ឌឺដង​ផ្លែផ្កា​ដាក់ខ្លួន ​។ ​បន្ទាប់​មក​យុវជន​ជា​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពងទឹក​ចាប់ខ្លួន​ព្រមទាំង​ដកហូត​យក​បាន​ដាវ​១​ដើម​ផង​ដែរ ចំណែក​បុរស​រង​គ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្សី ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

ហេតុការណ៍ខាងលើ​​នេះ​​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ការដ្ឋាន​សំណង់ ស្ថិត​នៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

​បុរសរង​គ្រោះ​ឈ្មោះ ប៉ិច សុខា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​សាលា​រង​របួស​កែងដៃ​ខាងស្តាំ និង​ស្មា​ខាងឆ្វេង​៣​កន្លែង​ ។ ​ចំណែក​យុវជន​ជា​ជន​ដៃដល់​ឈ្មោះ​ពៅ ម៉ៅ អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ ហើយ​នគរបាល​ដកហូត​ដាវ​កែ​ច្នៃ​១​ដើម​ប្រវែង​៩០​សង្ទីម៉ែត្រ ដែល​ជា​អាវុធ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​។

នគរបាល​បាន​​ឱ្យ​ដឹង​​ថា រវាង​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ហាក់​មិនសូវ​ត្រូវ​គ្នា​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ដើរ​ចេញពី​ក្នុង​ការដ្ឋាន​សំណង់​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ខណៈនោះ​​ស្រាប់តែជនសង្ស័យ​បាន​យក​ដាវរ​ត់ទៅ​កាប់​ជន​រង​គ្រោះជា​ច្រើន​ដាវ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ហើយ​បុរស​រង​គ្រោះ​បាន​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​ បង្ក​ការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ចេញ​ទៅ​ជួយ​ ទើប​បុរស​រង​គ្រោះ​រួច​ផុត​ពី​សេចក្ដី​មរណៈ​​ ។​ បន្ទាប់​មក​អ្នក​ជិតខាង​បាន​ជួយ​រាយការណ៍​ជន​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ រួច​​នាំ​យក​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្សី​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន ​ជនសង្ស័យ​បានឆ្លើយ​​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ដាវ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​មែន​ ព្រោះតែ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០២០ មុន​ពេល​កើតហេតុ​១​ថ្ងៃ ជន​រង​គ្រោះ​បាន​ស្រែក​ជេរ​ដៀមដាម​ដាក់ខ្លួន ពេល​នោះ​ខ្លួន​មិន​តបត​ទេ​ តែ​គុំ​ទុក​នៅ​ក្នុង​ចិត្ត លុះដល់​វេលា​យប់​ថ្ងៃ​កើតហេតុ​ ខណៈ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដើរ​ចេញពី​ការដ្ឋាន​សំណង់តែ​​ម្នាក់ឯង ​ទើបខ្លួន​​បាន​ទាញ​ដាវ​ស្ទាក់​កាប់ បណ្តាល​​ឲ្យ​រង​របួស​បែប​នេះ​តែ​ម្ដង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ