ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើបុណ្យ​ក្នុង​ពេល​ចូល​ព្រះ​វស្សា ជា​ពិសេស​អ្នក​នៅ​តាម​ខេត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ទំនង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើបុណ្យ​ទាន របស់​ប្រជា​ពុទ្ធបរិស័ទ​ផង​ដែរ​។ ភិក្ខុ​គ​ង្គ​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​សកម្មភាព​ធ្វើបុណ្យ​ទាន​របស់​ប្រជាពលរដ្ឋ នៅ​មុន​ឱកាស​ពិធីបុណ្យ​ចូល​ព្រះ​វស្សា​នៅ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ជាង​រាល់​ឆ្នាំ។ ការ​នាំ​ទេយ្យទាន…

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ទំនង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើបុណ្យ​ទាន របស់​ប្រជា​ពុទ្ធបរិស័ទ​ផង​ដែរ​។

ភិក្ខុ​គ​ង្គ​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​សកម្មភាព​ធ្វើបុណ្យ​ទាន​របស់​ប្រជាពលរដ្ឋ នៅ​មុន​ឱកាស​ពិធីបុណ្យ​ចូល​ព្រះ​វស្សា​នៅ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ជាង​រាល់​ឆ្នាំ

ការ​នាំ​ទេយ្យទាន និង​ទៀន​ព្រះ​វស្សា ប្រគេន​ព្រះសង្ឃ​បាន​ធ្លាក់​ចុះ​។ ព្រះសង្ឃ​បាន​លើក​ឡើង​ថា នៅ​ភ្នំពេញ​សកម្មភាព​ធ្វើបុណ្យ​បាន​ថយ​ចុះ ដូច្នេះ​លោក​មាន​ជំនឿ​ថា វត្ត​អារាម​នៅ​ទី​ជនបទ​អាច​មាន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ធ្វើបុណ្យ​ទាន កាន់តែ​តិច​ជាង​នៅ​ភ្នំពេញ​ទៅ​ទៀត ។

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ទទួលស្គាល់​ថា ការ​ធ្វើបុណ្យ​ទាន​នៅ​ក្នុង​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩ រាតត្បាត​នេះ​ពិតជា​បាន​ធ្លាក់​ចុះ​មែន ។

លោក​សុ​មុនី ថា ការ​ធ្លាក់​ចុះ​ដោយសារ​ពិធីបុណ្យ​សា​សា​នានា​នា​មិន​ថា សាសនាព្រះពុទ្ធ​នោះ​ទេ ត្រូវ​បាន​ហាម​ការ​ជួបជុំ​ជា​បណ្តុះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ ការ​ធ្លាក់​ចុះ​មួយទៀត លោក​ថា ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ​ជាស​កល ដូច្នេះ នៅ​ពេល​ខ្វះខាត​ខាង​សេដ្ឋកិច្ច ពលរដ្ឋ​ត្រូវ​បាន​រឹតត្បិត​ការ​ចាយវាយ និង​ការ​ធ្វើបុណ្យ​ជា​មិន​ខាន ។

ពិធីបុណ្យ​ចូល​ព្រះ​វស្សា​ជា ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ចាប់ពី​ថ្ងៃ​១ រោច​ខែ​អាសាធ ដល់​ថ្ងៃ​១៥​កើត ខែអស្សុជ ក្នុង​រយៈពេល​បី​ខែ ។ ពិ​ធិ​បុណ្យ​ចូល​ព្រះ​វស្សា​នៅ​ឆ្នាំ​នឹង​ចាប់ផ្តើម​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ទី​៦ ខែកក្កដា ខាង​មុខ​តទៅ ។

ជា​ទម្លាប់​មុន​ដល់​ថ្ងៃ​ចូល​ព្រះ​វស្សា​នេះ ប្រជា​ពុទ្ធបរិស័ទ តែងតែ​នាំ​បច្ច័យ​គ្រឿង​បរិភោគ​ឧបភោគ ទៀន​ព្រះ​វស្សា ប្រគេន​ព្រះសង្ឃ តាម​ទី​អារាម ដើម្បី​ទ្រង់​ទ្រ​ដល់​សកម្មភាព​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ព្រះសង្ឃ នៅ​ក្នុង​រយៈពេល​ចូល​ព្រះ​វស្សា​ដែល​មិន​អាច​និមន្ត​ចេញ​បិណ្ឌ​បា​ត្យ​បាន ។ លោក​សេង សុ​មុនី ថា ព្រះសង្ឃ​នៅ​ទី​ជនបទ​អាច​នឹង​មានការ​ខ្វះខាត ។

លោក​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ធ្វ​ល​បុណ្យ​តាម​ទម្លាប់ ដោយ​គ្រាន់តែ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ចួ​ន​នូវ​វិធាន​ការពារ​របស់​ក្រសួង​សុខា ដូច​ជា ការ​មិន​ជួបជុំ​មនុស្ស​ច្រើន ត្រូវ​រក្សា​គម្លាត ពាក់​ម៉ាស​ជាដើម ។

មន្ត្រី​បញ្ជាក់​ថា ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នានា​បាន​យល់​ដឹង​ពី​វិធី​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ ហើយ​ដែរ ។ ទោះជា​កូ​វី​ដ​១៩ បាន​រំខាន​ដល់​ចេញ​ទៅ​ធ្វើបុណ្យ​តាម​វត្ត​អារាម​ខ្លះ​ៗ តែ​លោក សេង សុ​មុនី អះអាង​គណៈនាយក​សង្ឃ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​យកចិត្តទុកដាក់ យ​ជា​ខ្លាំង​ដល់​ការ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ព្រះសង្ឃ​នៅ​តាម​ទី​រាម​ទូ​ទាំង​ប្រទេស​មិន​ឲ្យ​ខ្វះ​ចង្វា​ន់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ