ក្រុង​លុប​ប៊ូ​រី​ថៃ​ មាន​វិធានការ​ជាមួយ​ពពួក​​​ស្វា​ប្រមាណ​ជា​៦.០០០​ក្បាល​​(វីដេអូ)


ប្រទេស​ថៃ ៖ ប្រឈម​មុខ​នឹង​សង្គ្រាម​ដោយ​ពិតប្រាកដ​របស់​ពពួកសត្វ​ស្វា ទីក្រុង​លុប​ប៊ូ​រី​ថៃ បាន​សម្រេច​បើក​យុទ្ធនាការ​មួយ​សំដៅ ធ្វើ​ឲ្យ​ពពួក​ស្វា​មិន​មានកូន ​ខណៈ​តាម​ការ​វាយតម្លៃ​មួយ​ចំនួន​ថា ស្វា​ក្នុង​ទីក្រុង​នេះ​ដែល​រាតត្បាត​តាម​ដង​វី​ថី ​និង​ហាង​នានា​មាន​ដល់​ប្រមាណ​ជា​៦.០០០​ក្បាល​។

ស្វា​ច្រើន​ពាន់​ក្បាល​បាន​រាតត្បាត ទីក្រុង​លុប​ប៊ុ​រី ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៥០​គិ​ឡូ​ម៉ែត្រ ខាង​ជើង​ក្រុង​បាងកក​។ ពួក​វា​ធ្លាប់​ជួយ​ទាក់ទាញ​អ្នកទេសចរ តែ​ពេល​នេះ​ទីក្រុង​នោះ​ត្រូវ​ស្ទះ​ខ្លាំង​ដោយ​ពពួក​ស្វា​អុកឡុក​ពេញបន្ទុក ។ ចំនួន​ពួក​វា​បាន​កើន​រហូត​មិន​អាច​ត្រួតត្រា​បាន​។ តាម​ការ​ប៉ាន់​ប្រមាណ​ថា​ស្វា​នៅ​ក្រុង​លុប​ប៊ូ​រី មាន​ដល់​៦.០០០​ក្បាល​រស់នៅ​ជាមួយ​ប្រជាជន​ក្រុង​នេះ​ចំនួន​៦០.០០០​នាក់​។

បែប​នោះ​អាជ្ញាធរ​ក្រុង​បាន​បើក​ធ្វើ​យុទ្ធនាការ កុំ​ឲ្យ​ស្វា​អាច​មានកូន​ដើម្បី​ទប់​ការ​កើន​ចំនួន​ពួក​វា​។ ទិស​ដៅ​គឹ​ប្រមូល​ស្វា​៥០០​ក្បាល​តាម​រយៈ​ការ​ដាក់​ចំណី​ឲ្យ​វា​ស៊ី​​ក្នុង​ទ្រង់​ធំ​ៗ​ ដើ​ម្បី​ចាប់​ពួក​វា​។ ដោយ​ដាក់​ថ្នាំ​ឲ្យ​ដេក​លក់​ពួក​ស្វា​ត្រូវ​នាំ ទៅ​កាន់​គ្លីនិក​ពេទ្យសត្វ​ចាក់​ថ្នាំ​មិន​ឲ្យ​មានកូន​។ ។

ចាប់តាំងពី​ខែមីនា​មក បណ្ដា​អ្នកទេសចរ​មិន​មក​លេង ទីក្រុង​លុប​ប៊ូ​រី​ដើម្បី​មើល​និង​លេង​ជាមួយ​ពពួក​ស្វា​ដូច​មុន​ឡើយ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ។ ពួក​វា​ធ្លាប់តែ​បាន​ចំណី​ស៊ី​​ចុក​សំបូរ តែ​ក្រោយ​ស្ងាត់​អ្នកទេសចរ ពួក​វា​អត់​ឃ្លាត​ដើរ​រាតត្បាត​រក​ចំណី​តាម​ដង​វី​ថី​នានា រហូត​ដល់​វាយប្រហារ​បណ្ដា​រថយន្ត​និង​គំរាម​ដល់​ប្រជាជន ដណ្ដើម​យក​របស់​ស៊ី​។

ពួក​វា​ដើរ​លុកលុយ​ផ្ទះ​ព្រមទាំង​អគារ​នានា អាចម៍​ស្អុយ​ពេញ​ក្រុង​ហើយ​បង្ខំ​ឲ្យ​ប្រជាជន​ចាក​ចេញ​ចោលផ្ទះ​សម្បែង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ